ទីន ប្រាប់លោក យ៉ាហ៊ូ៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការរួមចំណែក ក្នុងការបញ្ឈប់ជម្លោះ
រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនា តាមទូរស័ព្ទជាលើកដំបូង ជាមួយ លោកបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែល ហើយបានប្រកាសថា «មិនមានការកើនឡើងកម្តៅបន្ថែមទៀត» រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងត្រូវបានអនុញ្ញាតឲ្យកើតឡើងនោះទេ។
លោកពូទីន បានប្រកាសពីជំហានរបស់រុស្ស៊ី «ក្នុងការសម្រួលដល់ការធ្វើឲ្យស្ថានការណ៍មានប្រក្រតីភាពឡើងវិញ និងទប់ស្កាត់ការកើនឡើងកម្តៅបន្ថែមទៀត រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស»។
លោកពូទីន បានជូនដំណឹងដល់លោកណេតានីយ៉ាហ៊ូអំពីជំហានដែលរុស្ស៊ីកំពុងអនុវត្ត ដើម្បីជួយធ្វើឲ្យស្ថានការណ៍មានភាពប្រក្រតីឡើងវិញ ទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា និងទប់ស្កាត់មហន្តរាយមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេវាសារព័ត៌មានរបស់វិមានក្រឹមឡាំង ក៏បានរាយការណ៍ផងដែរ ។
លោកក៏បានរំលឹកឡើងវិញ នូវឆន្ទៈជាគោលការណ៍របស់រុស្ស៊ី ក្នុងការធ្វើការ ដើម្បីបញ្ចប់ជម្លោះនេះ។ មុននេះ លោកពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី និងប៉ាឡេស្ទីន។
បន្ថែមពីលើនេះ លោក ពូទីន បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ដែលត្រូវបានសម្លាប់ ដោយថ្កោលទោសចំពោះ«សកម្មភាពណាមួយ ដែលធ្វើឲ្យជនស៊ីវិលរងគ្រោះ ជាពិសេសស្ត្រី និងកុមារ»៕