កម្ពុជា-ចិន៖ ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង និងកិច្ចព្រមព្រៀងជាច្រើនទៀត
ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងដំណើរអញ្ជើញបំពេញបេសកកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ កម្ពុជា-ចិន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចុះ អនុស្សរណៈ និងកិច្ចព្រមព្រៀងជាមួយគ្នាលើឯកសារសំខាន់ៗ ចំនួន ៨។
ឯកសារសំខាន់ៗ ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃនេះរួមមាន៖
១.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួមគ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន។
២.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការការងារសម្រាប់ការអនុវត្តគម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវ ត្សរ៍ទី២១។
៣.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប។
៤.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទដំណាក់កាលទី៨។
៥.លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
៦.កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
៧.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើងកម្ពុជា-ចិន ។
៨.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់សួនឧស្សាហក ម្មចិន-កម្ពុជា រវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន៕