កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដោយកម្មវិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ជាមួយនឹងការចុះហត្ថលេខានេះ ភាគីកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀត លើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំនៅ និងជាលើកដំបូងបំផុតកម្ពុជា ៕