លោក បៃដិន៖ ការធ្វើអាណានិគមកិច្ចរបស់អ៊ីស្រាអ៊ែល លើតំបន់ហ្គាហ្សា “ជាកំហុសដ៏ធំ”

អាមេរិកលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអ៊ែល បានរៀបចំសម្រាប់ការឈ្លានពានទឹកដី ហើយរាល់សកម្មភាពរបស់អ៊ីស្រាអ៊ែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ”  ហើយអ៊ីស្រាអ៊ែល ធ្វើនេះជាការសងសឹក ចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្រកាសសង្រ្គាមមកលើក្រុមសកម្មប្រយុទ្ធ ដោយចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងព្រមានប្រជាជនជាង១លាននាក់នៅភាគខាងជើងហ្គាហ្សា ឱ្យផ្លាស់ទីទៅភាគខាងត្បូងមុនពេលប្រតិបត្តិការកើតឡើង បើតាមប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។

នៅក្នុងកម្មវិធីព័ត៌មាន CBS 60 Minutes គ្រាដែលគេចោទសួរថាតើ គាត់នឹងគាំទ្រការកាន់កាប់តំបន់ហ្គាហ្សាដោយសម្ព័ន្ធមិត្តរបស់អាមេរិកដែរឬទេ? លោក បៃដិន បានឆ្លើយតបថា “ខ្ញុំគិតថា វាជាកំហុសដ៏ធំមួយ” ។ លោកបានបន្តថា ក្រុមហាម៉ាស “មិនតំណាងឲ្យប្រជាជនប៉ាឡេស្ទីនទាំងអស់នោះទេ” ។

លោកបានបន្ថែមថា ប៉ុន្តែការឈ្លានពាន និង “កម្ចាត់ពួកជ្រុលនិយម” គឺជា ការ “តម្រូវការចាំបាច់” ត្រូវតែកម្ចេច ។

ការវាយប្រហាររបស់ក្រុមហាម៉ាស ត្រូវបានគេមើលឃើញថា ក្រុមយុទ្ធជនបានបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ការវាយប្រហារសងសឹករបស់អ៊ីស្រាអ៊ែល នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ចាប់តាំងពីពេលនោះមកបានបង្រួបបង្រួមសង្កាត់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់២.៦៧០នាក់នៅតំបន់ហ្គាហ្សា ដែលជាប្រជាជនប៉ាឡេស្ទីនសាមញ្ញរស់នៅភាគច្រើន ៕