អ៊ីរ៉ង់៖ ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល

អ៊ីរ៉ង់៖  ប្រទេសអ៊ីរ៉ង់ បានព្រមានពីសកម្មភាពត្រៀមខ្លួនជាស្រេចប្រឆាំងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ស្របពេលប្រទេសអ៊ីស្រាអែល ត្រៀមការវាយលុកតាមដីគោកទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ។ ទីក្រុងតេអេរ៉ង់ ក៏ព្រមានម្តងហើយ ម្តងទៀតថា ការវាយលុកតាមដីគោកនៅតំបន់ហ្គាហ្សា ដែលត្រូវបានរារាំងរយៈពេលយូរ នឹងត្រូវបំពេញដោយការឆ្លើយតបពីសមរភូមិផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការព្រួយបារម្ភ ពីជម្លោះកាន់តែរីកធំ ដែលអាចទាញឲ្យធ្លាក់ចូលជម្លោះក្នុងប្រទេសផ្សេងទៀត។

លោក Hossein Amir-Abdollahian  រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ ខណៈលោកនិយាយ ដោយយោងទៅរកជំនួបរបស់លោកជាមួយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ថាលទ្ធភាពនៃការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ដោយសម្ព័ន្ធមិត្តប្រឆាំង ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។

អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងប្រធានាធិបតីលោក Ebrahim Raisi កាលពីព្រឹកថ្ងៃចន្ទ បាននិយាយថា ពេលវេលាអស់ហើយដើម្បីឈានដល់ដំណោះស្រាយនយោបាយ និងបានព្រមានប្រឆាំងការរីកកាន់តែធំសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ទៅកាន់សមរភូមិមុខដ៏ទៃទៀត។

លោក Amir-Abdollahian បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំដ៏រឹងរុស នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើអ្វីក៏ដោយដែលខ្លួនចង់ធ្វើនៅក្នុងតំបន់ហ្គាហ្សានោះទេ ។ ប្រសើនបើយើងមិនការពារតំបន់ហ្គាហ្សានៅថ្ងៃនេះ ថ្ងៃស្អែកយើងត្រូវតែការពារប្រឆាំង គ្រាប់បែកផូស្វ័រ នៅមន្ទីរពេទ្យកុមារនៅប្រទេសផ្ទាល់របស់យើងវិញជាក់ជាមិនខាន។

អ៊ីរ៉ង់ បានសាទរការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែបានទទូចថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ៕