ក្រុម​ចោរ​ចំនួន​២​នាក់​មានអាវុធ​ខ្លី​មួយ​ដើម​បាន​ប្លន់​គំរាម​បាញ់​អ្នកលក់​ចាប់ហួយ​ប្រមូល​លុយ​យក​អស់​ រួមទាំងគ្រឿងអលង្ការ​​ប្លាទីន​​ជាង​១​តម្លឹង

ខេត្តកំពត៖ ជនល្មើស នៅតែឆ្លៀតធ្វើសកម្មភាព ផ្សេងតាមតំបន់ដាច់ស្រយាល មកលើប្រជាពលរដ្ឋ ទោះបីជាសមត្ថកិច្ច ព្យាយាមល្បាត រក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមមូលដ្ឋានអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព យ៉ាងណាក៏ដោយ ។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មានករណី​ក្រុម​ចោរ​ចំនួន​២​នាក់ ​មាន​អាវុធ​ខ្លី​មួយ​ដើម​បាន​ប្លន់​គំរាម​បាញ់​អ្នកលក់​ចាប់ហួយ​ប្រមូល​លុយ​យក​អស់​ រួមទាំងគ្រឿងអលង្ការ​​ប្លាទីន​​ជាង​១​តម្លឹង​ ។ ហេតុការណ៍​ខាងលើ​បាន​បង្កការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​៥ ​ខែ​វិ​ច្ឆិកា ​ឆ្នាំ២០២៣  នៅ​​ចំណុចផ្ទះលក់​ចាប់ហួយ​មួយកន្លែង នៅ​ជាប់​ផ្លូវ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​។ ប្រភពប្រជាពលរដ្ឋបានបញ្ជាក់ថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ … Read More

ការថែទាំកុមារអូទីស្សឹម រឿងសំខាន់គឺការអត់ធ្មត់

កុមារ នាពេលបច្ចុប្បន្ននេះ បានទទួលសិទ្ធសេរីភាពពេញលេញ​ ក្នុងការសិក្សា រៀនសូត្រ  និងចូលរួមគ្រប់សកម្មភាពសង្គម។ នៅក្នុងចំណោមកុមារទូទៅ មានកុមារមួយក្រុមដែលមានការវិវត្តនៃការគិតហាក់រៀងយូរ ដែលធ្វើឲ្យកុមារទាំងនោះហាក់សឹងតែត្រូវបានទុកចោលពីបរិស្ថានខាងក្រៅ ខណៈទទួលបានការថែទាំពីគ្រួសាររបស់កុមារផ្ទាល់តែប៉ុណ្ណោះ ។   អូទីស្សឹម ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា ចាត់​ទុក​ថា ជា​ពិការភាព​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ពី​កំណើត ហើយ ​ដែល​តែង​តែ​ចាប់​ផ្ដើម​លេច​ចេញ​សញ្ញា​ឱ្យ​ដឹង​នៅ​ក្នុង​ដំណាក់​កាល​លូតលាស់​ដំបូង​របស់​កុមារ ជា​ពិសេស នៅ​មុន​អាយុ ៣​ឆ្នាំ ។   កុមារ​ដែល​មាន​បញ្ហា​អូទីស្សឹម គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ បញ្ហា​នេះ គឺ​កើត​ឡើង​នៅ​ពេល​ដែល​ខួរ​ក្បាល​របស់​កុមារ​អូទីស្សឹម អភិវឌ្ឍ​ខុស​ពី​ខួរ​ក្បាល​របស់​កុមារ​ដទៃ ។ … Read More

តំបន់ហ្កាហ្សា ស្ទ្រីប ជនភៀសខ្លួជ្រកកោននៅមន្ទីរពេទ្យ បានបន្ថែមសម្ពាធដល់ប្រព័ន្ធវេជ្ជសាស្ត្រ

បរទេស៖ នៅតំបន់ហ្កាហ្សា ស្ទ្រីប ជនភៀសខ្លួនរាប់ម៉ឺននាក់ បានទៅជ្រកកោន នៅតាមមន្ទីរពេទ្យក្នុងស្រុកនានា ដោយបង្កើនសម្ពាធកាន់តែខ្លាំងឡើង ទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដែលស្ថិតនៅក្រោមបន្ទុកដ៏ធ្ងន់ធ្ងររួចទៅហើយនោះ ខណៈជម្លោះជុំថ្មីរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជាង ១១,០០០នាក់ សម្រាប់ភាគីជម្លោះទាំងសងខាង គិតត្រឹមថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ។ ប្រជាជនជាង ១,៤លាននាក់ នៃប្រជាជនទាំងអស់នៅតំបន់ហ្កាហ្សា ដែលមានប្រហែល ២,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាងមួយភាគបីនៃជនភៀសខ្លួនទាំងនោះ កំពុងត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងបរិវេណទីតាំងរបស់អង្គការសហប្រជាជាតិ ដោយមនុស្សរាប់សែននាក់ទៀត ត្រូវបានបង្ខំឱ្យស្វែងរកជម្រកនៅក្នុងមន្ទីរពេទ្យ … Read More

ប្រមុខរដ្ឋចិន៖ ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ ជាគំរូអភិវឌ្ឍន៍ថ្មីសម្រាប់ពិភពលោក

ចិន៖ លោក ស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានផ្ញើសារលិខិតមួយទៅកាន់ព្រឹត្តិការណ៍នៃពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិន (ហៅកាត់ថា CIIE) លើកទីប្រាំមួយ ស្ថិតនៅទីក្រុងសៀងហៃ កាលពីថ្ងៃអាទិត្យ។ ប្រមុខរដ្ឋចិន លោក Xi បានចង្អុលបង្ហាញនៅក្នុងលិខិតនោះថា ចាប់តាំងពីឆ្នាំ ២០១៨ មក ពិព័រណ៌ CIIE បានប្រារព្ធឡើងដោយជោគជ័យចំនួន ៥ ដងរួចមកហើយ តាមរយៈការប្រើប្រាស់ភាពខ្លាំងនៃទីផ្សារដ៏ធំសម្បើមរបស់ប្រទេសចិន ដោយមុខងារនៅក្នុងវេទិកានៃពិព័រណ៍នេះ បានផ្តល់ភាពពេញលេញដល់អន្តរជាតិ រួមមាន ការលើកកម្ពស់ដល់ការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន … Read More

អ៊ីស្រាអែលវាយប្រហារសម្លាប់កុមារ ៣ នាក់នៅលីបង់ ក្រុមហេសបូឡាថានឹងទទួលផលចំពោះទង្វើនេះវិញ

បរទេស៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរថយន្តមួយគ្រឿង នៅប្រទេសលីបង់ភាគខាងត្បូង បានបណ្តាលឲ្យកុមារបីនាក់ និងជីដូនរបស់ពួកគេ ស្លាប់ កាលពីថ្ងៃអាទិត្យ ដោយបានហៅការវាយប្រហារនេះថាជា «ការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់» ដែលអ៊ីស្រាអែលនឹងទទួលផលចំពោះទង្វើដែលខ្លួនធ្វើ បើតាមសមាជិកសភាក្រុមហេសបូឡា បានលើកឡើង ។ លោក Hassan Fadlallah សមាជិកសភា បាននិយាយថា ម្តាយរបស់កូនបីនាក់ ជាក្មេងស្រីអាយុចន្លោះពី ៨ ទៅ ១៤ ឆ្នាំ បានរងរបួសនៅក្នុងការវាយប្រហារទៅលើរថយន្តមួយគ្រឿង ខណៈរថយន្តកំពុងបើកបរនៅចន្លោះភូមិ Aynata និងភូមិ Aitaroun … Read More

អតីតប្រធានាធិបតីអាមេរិកថា សង្រ្គាមនៅហ្កាហ្សា កំពុងសម្លាប់មនុស្ស «ដែលមិនពាក់ព័ន្ធអ្វីដែលក្រុមហាម៉ាសបានធ្វើ»

អាមេរិក៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី បាននិយាយនៅក្នុងអត្ថាធិប្បាយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នៅប្រទេសអ៊ីស្រាអែល ភាគខាងត្បូងគឺ«គួរឲ្យរន្ធត់» និងមិនសមហេតុផល ប៉ុន្តែអ្វីដែល «ជាការពិតផងដែរនោះ គឺថា ការកាន់កាប់ និងអ្វីដែលកំពុងកើតឡើងចំពោះប៉ាឡេស្ទីន គឺមិនអាចទទួលយកបាន» ។ ការអធិប្បាយនេះ ធ្វើឡើង បន្ទាប់ពីលោក អូបាម៉ា បានព្រមានថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាច «ថយក្រោយ» … Read More

សម្ដេចធិបតីបញ្ជាក់អំពីគម្រោងតាមប្រព័ន្ធបច្ចេកវិទ្យា ផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​បានឆ្លៀតគូសបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយ​ចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាម​ប្រព័ន្ធបច្ចេកវិទ្យា។ ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បង​ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវ​ថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវា​សាធារណៈមួយ​ចំនួន​តាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ​ស្រុកតែម្ដង ពោលគឺមិនមែន​មានន័យថា​ … Read More

ក្រុមអ៊ីស្លាមនិយមប៉ាគីស្ថាន៖ ពួកគេត្រៀមខ្លួន ដើម្បីការពារពលរដ្ឋ ប៉ាឡេស្ទីន អំឡុងការប្រមូលផ្តុំគ្នា

ប៉ាគីស្ថាន៖ ការចុះផ្លូវធ្វើបាតកម្ម នៅតាមដងផ្លូវនៅរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន មនុស្សប្រមាណជា ១០.០០០ នាក់ ក្នុងការប្រមូលផ្តុំក្រុមអ៊ីស្លាមនិយម ដែលបានអំពាវនាវឲ្យរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យពួកគេបានចូលរួមនៅក្នុងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ។ គណបក្ស Tehrik-e-Labaik របស់ប៉ាគីស្ថាន បានរៀបចំបាតុកម្មនេះឡើង ជាចលនានៃអ្នកដើរតាមព្យាការី ដែលបានស្រែកថា «ខ្ញុំត្រៀមខ្លួនដើម្បីមក ហើយយើងត្រៀមខ្លួនដើម្បីការពារ Al-Aqsa ដោយនិយាយយោងទៅរកព្រះវិហារ Al-Aqsa របស់ទីក្រុងហ្សេរុយសាឡឹម ត្រូវបានចាត់ទុកដោយពលរដ្ឋមូស្លីម ថាជាទីតាំងពិសិដ្ឋបំផុតទី៣ ក្នុងសាសនាអ៊ីស្លាម ។ … Read More

ប្រមុខអប់រំ៖ ការប្រឡង ជាការវាស់ស្ទង់សមត្ថភាពសិស្ស ចំពោះចំណាយពេលជាង១២ឆ្នាំ និងពេលវេលាដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការប្រឡងគឺ ជារឿងបច្ចេកទេស ហើយអ្វី ដែលក្រសួងចង់បានគឺជាស្តង់ដាមួយ ដែលអាចប្រៀបធៀបគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការប្រឡងនេះ មិនមែនគ្រាន់តែជាការប្រឡងនោះទេ តែការប្រឡងនេះ ជាការលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រ ដែលសម្តេចធិបតី ក៏បានដាក់ចេញដែរសម្រាប់យុទ្ធសាស្ត្របញ្ចកោណក្នុងវិស័យអប់រំ ដែលមានមនុស្ស ទឹក ផ្លូវ ភ្លើងជាដើម។ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ … Read More