អតីតប្រធានាធិបតីអាមេរិកថា សង្រ្គាមនៅហ្កាហ្សា កំពុងសម្លាប់មនុស្ស «ដែលមិនពាក់ព័ន្ធអ្វីដែលក្រុមហាម៉ាសបានធ្វើ»

អាមេរិក៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី បាននិយាយនៅក្នុងអត្ថាធិប្បាយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នៅប្រទេសអ៊ីស្រាអែល ភាគខាងត្បូងគឺ«គួរឲ្យរន្ធត់» និងមិនសមហេតុផល ប៉ុន្តែអ្វីដែល «ជាការពិតផងដែរនោះ គឺថា ការកាន់កាប់ និងអ្វីដែលកំពុងកើតឡើងចំពោះប៉ាឡេស្ទីន គឺមិនអាចទទួលយកបាន» ។

ការអធិប្បាយនេះ ធ្វើឡើង បន្ទាប់ពីលោក អូបាម៉ា បានព្រមានថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាច «ថយក្រោយ» ដោយលើកហេតុផលថា ខណៈដែលអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ការស្លាប់ជនស៊ីវិលណាមួយ នឹងបង្កើនការគាំទ្រដល់ភាពជ្រុលនិយម និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ រយៈពេលវែងរបស់ប្រទេសនេះ ។

អតីតប្រធានាធិបតីរូបនេះបន្ត ទាមទារឲ្យភាគីទាំងអស់នៃការជជែកពិភាក្សាគ្នាជុំវិញអ៊ីស្រាអែល និងប៉ាឡេស្ទីន ឲ្យទទួលស្គាល់ «ភាពស្មុគស្មាញ» នៃជម្លោះ និងការការឈឺចាប់ជាក់ស្តែងរបស់ភាគីទាំងអស់ នៅក្នុងអន្តរាគមន៍ចុងក្រោយបង្អស់របស់ខ្លួន ។

លោក អូបាម៉ា បានថ្លែងថា៖«មានប្រវត្តិរបស់ជនជាតិជ្វីហ្វ ដែលអាចត្រូវបានបណ្តេញចេញ លុះត្រាតែជីដូនជីតារបស់អ្នក ឬជីដូនជីតាទួតរបស់អ្នក ឬពូរបស់អ្នក ឬមីងរបស់អ្នក ប្រាប់អ្នកពីរឿងរ៉ាវអំពីភាពខ្វះការពិចារណា អំពីការប្រឆាំងនឹងជ្វីហ្វនិយម ហើយអ្វីដែលជាការពិត គឺថានៅពេលនេះ មានមនុស្សកំពុងស្លាប់ ដោយមិនមានពាក់ព័ន្ធនឹងអ្វីដែលក្រុមហាម៉ាសបានធ្វើនោះទេ» ៕