ក្រុមអ៊ីស្លាមនិយមប៉ាគីស្ថាន៖ ពួកគេត្រៀមខ្លួន ដើម្បីការពារពលរដ្ឋ ប៉ាឡេស្ទីន អំឡុងការប្រមូលផ្តុំគ្នា

ប៉ាគីស្ថាន៖ ការចុះផ្លូវធ្វើបាតកម្ម នៅតាមដងផ្លូវនៅរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន មនុស្សប្រមាណជា ១០.០០០ នាក់ ក្នុងការប្រមូលផ្តុំក្រុមអ៊ីស្លាមនិយម ដែលបានអំពាវនាវឲ្យរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យពួកគេបានចូលរួមនៅក្នុងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ។

គណបក្ស Tehrik-e-Labaik របស់ប៉ាគីស្ថាន បានរៀបចំបាតុកម្មនេះឡើង ជាចលនានៃអ្នកដើរតាមព្យាការី ដែលបានស្រែកថា «ខ្ញុំត្រៀមខ្លួនដើម្បីមក ហើយយើងត្រៀមខ្លួនដើម្បីការពារ Al-Aqsa ដោយនិយាយយោងទៅរកព្រះវិហារ Al-Aqsa របស់ទីក្រុងហ្សេរុយសាឡឹម ត្រូវបានចាត់ទុកដោយពលរដ្ឋមូស្លីម ថាជាទីតាំងពិសិដ្ឋបំផុតទី៣ ក្នុងសាសនាអ៊ីស្លាម ។

ការតវ៉ាបានដើរក្បួនឆ្ពោះទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ប៉ុន្តែបានឈប់ចតប្រហែលក្នុងចម្ងាយកន្លះគីឡូម៉ែត្រពីតំបន់ក្រហម ជាកន្លែងដែលស្ថានទូតមានទីតាំងស្ថិតនៅទីនោះ ។

នៅចំណុចមួយ ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅលើទង់ជាតិអ៊ីស្រាអែលលាបថ្នាំពណ៌ ដែលត្រូវបានគេគិតថាជាទង្វើគ្មានការគោរពចំពោះប្រទេសនោះ ។

ក្រុម Tehrik-e-Labaik Pakistan គឺជាក្រុមអ៊ីស្លាមនិយម និកាយស៊ុននីនិយមជ្រុល បានផ្តោតសំខាន់លើការការពារ ការមើលងាយដ៏ខ្លាំងលើច្បាប់របស់ប្រទេសប៉ាគីស្ថាន និងដាក់ទណ្ឌកម្មលើអ្នកដែលប្រមាថ។