ការគូសបញ្ជាក់អំពីតម្រូវការ អេហ្ស៊ីប និងអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការ ពង្រីកជម្លោះនៅតំបន់ហ្គាហ្សា

គ៊ែរ៖លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងលោក Hossein Amir-Abdollahian សមភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់​ ពីតម្រូវការ ដើម្បីទប់ស្កាត់ការពង្រីក ជម្លោះហាម៉ាស-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។  អ្នកការទូតកំពូលទាំងពីរ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ បានផ្លាស់ប្តូរការវាយតម្លៃលើសន្តិសុខ និងស្ថានភាពមនុស្សធម៌នៅហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប ។ លោក Shoukry ក្នុងអំឡុងពេលការហៅទូរស័ព្ទ បានពិនិត្យមើលដំណើរការ នៃការផ្តល់ជំនួយចូលទៅក្នុងតំបន់ឆ្នេរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ តាមរយៈសេចក្តីថ្លែងការណ៍បានឲ្យដឹង ។ … Read More

ពលរដ្ឋហ្គាហ្សា ត្រឡប់ទៅជីវិតដើមវិញ ក៏ព្រោះជម្លោះដ៏សាហាវរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល

ហ្គាហ្សា៖ អូសាម៉ា សៀម ក៏ដូចជាប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត នៅតំបន់ហ្គាហ្សា អស់រយៈពេលជាង ៣សប្តាហ៍មកនេះ ត្រូវបោះបង់ចោលរថយន្តរបស់លោក ហើយងាកទៅរករទេះលា បន្ទាប់ពីប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀត ត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ចំពេលមានជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងបន្ត ។ នៅកណ្តាលហ្គាហ្សាស្ទ្រីប ការរស់នៅក្នុងជំរុំជនភៀសខ្លួន al-Nusiarat លោកត្រូវជិះចម្ងាយឆ្ងាយក្នុងរង្វង់ ដែលឡោមព័ទ្ធ ដើម្បីទិញនំប៉័ង ម្សៅ និងទឹក សម្រាប់គ្រួសាររបស់លោក និងប្រជាជន ដែលជ្រកក្រោមដំបូលរបស់លោក ។ សៀម បានបរាជ័យក្នុងការទទួលបាន … Read More

ទីតាំងខារ៉ាអូខេយីហោ ឈ្មោះ SKY KTV សមត្ថកិច្ចបិទជាបណ្តោះអាសន្ន បន្ទាប់ពីឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានសម្រេចបិទ ទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ជាបណ្តោះអាសន្ន បន្ទាប់ពីបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងនេះនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ចាប់ពីថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យអនុវត្ត កាលពីវេលាម៉ោង ២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយលោកវរសេនីយ៍ឯក សៅ សារឿន … Read More

ប្រមុខមេដឹកនាំម៉ាឡេថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីលើក្រុមអ្នកគាំទ្រក្រុមប៉ាឡេស្ទីនទេ

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសម៉ាឡេស៊ី បាននិយាយថា មិនទទួលស្គាល់ទណ្ឌកម្ម ឯកតោភាគី ជាការឆ្លើយតបទៅនឹងសំណើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកគាំទ្របរទេសនៃក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសប៉ាឡេស្ទីន ។ កាលពីសប្តាហ៍មុន ច្បាប់ការពារហិរញ្ញប្បទានអន្តរជាតិរបស់ក្រុមហាម៉ាស ដែលមានគោលបំណងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានអន្តរជាតិដល់ក្រុមនេះ ត្រូវបានអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំការបោះឆ្នោតពីព្រឹទ្ធសភា ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍលើការអនុម័តច្បាប់នេះ ដោយបន្ថែមថា វាអាចប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី លុះត្រាតែមានការបញ្ជាក់ឲ្យឃើញថា មានការផ្តល់ជំនួយជាសម្ភារៈដល់ក្រុមហាម៉ាស ឬក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន … Read More

អនាគតហ្កាហ្សា? លោក Netanyahu ថានឹងទទួលខុសត្រូវចំពោះសន្តិសុខរបស់តំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម

បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា កន្លងមកនេះថា ប្រទេសរបស់លោកនឹងទទួលខុសត្រូវទាំងស្រុង ចំពោះសុវត្ថិភាពរបស់តំបន់ហ្កាហ្សា សម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្រ្គោះរបស់យើង ជាមួយក្រុមហាម៉ាស បញ្ចប់ ។ អ៊ីស្រាអែលនឹងធានាពេលវេលាមិនកំណត់ អ៊ីស្រាអែល នឹងធានាខុសត្រូវផ្នែកន្តិសុខទាំងស្រុង ។ លោកបានបន្ថែមថា នៅពេលយើងពុំមានការទទួលខុសត្រូវសន្តិសុខ អ្វីដែលយើងមានគឺ ការផ្ទុះអំពើភេរវកម្មរបស់ក្រុមហាម៉ាសដ៏ធ្ងន់ធ្ងរ ដែលយើងមិនអាចស្មានដល់ បើតាមលោក Netanyahu បាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC … Read More

កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈឹមបូព៌ា ក្រុមមេដឹកនាំភេរវកម្មជាន់ខ្ពស់នៃក្រុមហាម៉ាស ឆ្ងាយពីសង្គ្រាម ក្នុងតំបន់ហ្កាហ្សា

បរទេស៖ នៅទូទាំងមជ្ឈឹមបូព៌ា កំពុងលាក់ខ្លួន និងឆ្ងាយពីគ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សា របស់ក្រុមមន្ត្រីក្រុមជាន់ខ្ពស់ហាម៉ាស ។ មេដឹកនាំនយោបាយជាន់ខ្ពស់នៃអង្គការភេរវកម្មនេះ កំពុងរត់គេច នៅក្នុងប្រទេសអ៊ីរ៉ង់ កាតា លីបង់ និងទួរគី នៅឆ្ងាយពីសមរភូមិ ដែលបានចាប់ផ្តើម នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីខែមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានចារកម្មយោធា អ៊ីស្រាអែល។ មេដឹកនាំក្រុមហាម៉ាសកំពូលៗ គ្រប់គ្រងថវិកា ដឹកនាំកិច្ចប្រតិបត្តិការភេរវកម្មដោយផ្ទាល់ និងដំណើរការយុទ្ធនាការទំនាក់ទំនងសាធារណៈ ពីទីតាំងសុវត្ថិភាពឆ្ងាយពីតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា មេដឹកនាំរបស់អង្គការនេះ ធ្វើអ្វីៗទាំងអស់នេះ ខណៈពេល ដែលប្រជាជនសាមញ្ញនៅតំបន់ហ្កាហ្សា … Read More

ចិន៖ ធ្វើតេស្តដោយជោគជ័យ រ៉ុក្កែតរុញច្រានអាចប្រើប្រាស់ឡើងវិញ

ប្រទេសចិនបានទទួលជោគជ័យ ក្នុងការសាកល្បងដំណើរការហោះឡើង និងចុះចតដោយឈរត្រង់នៃរ៉ុក្កែតពាណិជ្ជកម្ម SQX-2Y ដែលអាចប្រើប្រាស់ឡើងវិញ កាលពីថ្ងៃទី 02 វិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ហើយក៏ជាជំហានថ្មីរបស់ប្រទេសចិននៅក្នុងវិស័យអវកាសផងដែរ ។ ក្រុមហ៊ុន Beijing Interstellar Glory Space Technology បានអភិវឌ្ឍ រ៉ុក្កែត SQX-2Y ។ រ៉ុក្កែតនេះមានអង្កត់ផ្ចិតប្រវែង 3.35 ម៉ែត្រ, បណ្ដោយប្រហែល 17 ម៉ែត្រ និងបំពាក់ម៉ាស៊ីនប្រើប្រាស់មេតានអុកស៊ីសែនរាវ ។ នេះគឺជាលើកដំបូង … Read More

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖ បើកឱកាសឱ្យសិក្សាវគ្គបណ្តុះបណ្តាល ភាពយន្តខ្លីកម្ពុជា ដោយមិនគិតកម្រៃ

សម្រាប់អ្នកគិតថា ខ្លួនមានទេពកោសល្យ និងឧបនិស្ស័យ ក្នុងការផលិតភាពយន្ត និងចង់ទទួលបានគន្លឹះសំខាន់ៗដើម្បីផលិតភាពយន្តប្រកបដោយគុណភាព ថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រួមជាមួយមជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការ ថតភាពយន្ត នៅកម្ពុជា(CFC) និង Cine Hub បានត្រៀមបើកវគ្គបណ្តុះបណ្តាល ភាពយន្ត ខ្លីកម្ពុជា (Cambodia Film Lab) នៅពេលឆាប់ៗខាងមុខនេះ។ ចំពោះការផ្តល់ការបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់ឱកាសដល់អ្នកមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ដើម្បីចូលរួមពង្រឹងសមត្ថភាព និងបង្កើតធនធានមនុស្សថ្មីៗ ក្នុងវិស័យភាពយន្ត។ … Read More

ប្រមុខដឹកនាំសហព័ន្ធរុស្សី អាចនឹងបន្តកាន់អំណាច រហូតដល់ឆ្នាំ ២០៣០

រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នាខែមីនា ខាងមុខនេះ ដោយនោះជាចំណាត់ការមួយ ដែលនឹងធ្វើឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ ខណៈប្រធានវិមានក្រឹមឡាំងរូបនេះ មានអារម្មណ៍ថាខ្លួនត្រូវតែដឹកនាំប្រទេសរុស្ស៊ី ឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បើតាមប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មាន រ៉យទ័រ ។ កាលពីខែមិថុនា លោក ពូទីន កន្លងមកនេះ បន្ទាប់ពីបានបង្រ្កាបការបះបោរប្រដាប់អាវុធដោយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner បានបង្កើនការគាំទ្រក្នុងចំណោមមូលដ្ឋានស្នូលរបស់ខ្លួន នៅក្នុងកងកម្លាំងសន្តិសុខ កងកម្លាំងប្រដាប់អាវុធ និងជាមួយអ្នកបោះឆ្នោតក្នុងតំបន់ នៅខាងក្រៅទីក្រុងមូស្គូ ខណៈដែលក្រុមទាហានស៊ីឈ្នួល … Read More