ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖ បើកឱកាសឱ្យសិក្សាវគ្គបណ្តុះបណ្តាល ភាពយន្តខ្លីកម្ពុជា ដោយមិនគិតកម្រៃ

សម្រាប់អ្នកគិតថា ខ្លួនមានទេពកោសល្យ និងឧបនិស្ស័យ ក្នុងការផលិតភាពយន្ត និងចង់ទទួលបានគន្លឹះសំខាន់ៗដើម្បីផលិតភាពយន្តប្រកបដោយគុណភាព ថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រួមជាមួយមជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការ ថតភាពយន្ត នៅកម្ពុជា(CFC) និង Cine Hub បានត្រៀមបើកវគ្គបណ្តុះបណ្តាល ភាពយន្ត ខ្លីកម្ពុជា (Cambodia Film Lab) នៅពេលឆាប់ៗខាងមុខនេះ។

ចំពោះការផ្តល់ការបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់ឱកាសដល់អ្នកមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ដើម្បីចូលរួមពង្រឹងសមត្ថភាព និងបង្កើតធនធានមនុស្សថ្មីៗ ក្នុងវិស័យភាពយន្ត។

១-សម្រាប់វគ្គបណ្តុះបណ្តាលមានរយៈពេល ៥សប្តាហ៍ គិតចាប់ផ្តើមពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣

+៣ សប្តាហ៍ដំបូងសិក្សាតាម online (២ ថ្ងៃក្នុងមួយសប្តាហ៍)

+១ សប្តាហ៍សិក្សាផ្ទាល់ជាមួយអ្នកបង្ហាត់

+១ សប្តាហ៍អនុវត្តផ្ទាល់(ការថតភាពយន្តខ្លី)។

២-បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

+សញ្ជាតិ ខ្មែរ អាយុចាប់ពី ១៨ឆ្នាំ ដល់៣៥ឆ្នាំ

+ចេះសរសេរអត្ថបទភាពយន្ត ឬ ប្រលោមលោក ឬ ចេះថតរូប បន្តិចបន្តួច

+ត្រូវចូលរួមពីថ្ងៃចាប់ផ្តើមដំបូងរហូតដល់ថ្ងៃបញ្ចប់នៃវគ្គបណ្តុះបណ្តាល។

📢 កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ម៉ោង ៥ ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយដើម្បីចុះឈ្មោះតាម Online សូមចូលទៅកាន់តំណនេះ ៖ http://surl.li/mwuku ឬអាចបំពេញលើឯកសារជា PDF (http://surl.li/mwupr) ហើយយកទៅដាក់នៅការិយាល័យ Cambodia Film Commission ដែលមានអាស័យដ្ឋានផ្ទះលេខ១២៨ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការឬ ផ្ញើរតាមរយៈអាស័យដ្ឋានអ៊ីម៉ែល [email protected] ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទ (តេឡេក្រាម)លេខ ៖ ០១២ ៨៣៣ ៤០២ / ០៧៧ ៣៣៦ ៦៥៤ ៕