អនាគតហ្កាហ្សា? លោក Netanyahu ថានឹងទទួលខុសត្រូវចំពោះសន្តិសុខរបស់តំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម
បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា កន្លងមកនេះថា ប្រទេសរបស់លោកនឹងទទួលខុសត្រូវទាំងស្រុង ចំពោះសុវត្ថិភាពរបស់តំបន់ហ្កាហ្សា សម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្រ្គោះរបស់យើង ជាមួយក្រុមហាម៉ាស បញ្ចប់ ។
អ៊ីស្រាអែលនឹងធានាពេលវេលាមិនកំណត់ អ៊ីស្រាអែល នឹងធានាខុសត្រូវផ្នែកន្តិសុខទាំងស្រុង ។ លោកបានបន្ថែមថា នៅពេលយើងពុំមានការទទួលខុសត្រូវសន្តិសុខ អ្វីដែលយើងមានគឺ ការផ្ទុះអំពើភេរវកម្មរបស់ក្រុមហាម៉ាសដ៏ធ្ងន់ធ្ងរ ដែលយើងមិនអាចស្មានដល់ បើតាមលោក Netanyahu បាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទ ។
យោធាអ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា តាមអាកាស ថ្មើរជើង និងសមុទ្រ ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារឆ្លងព្រំដែនសម្លាប់មនុស្សជាង១.៤០០នាក់ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែលភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង២៤០នាក់ចំណាប់ថ្នូរ នេះយោងតាមក្រុមអាជ្ញាធរអ៊ីស្រាអែល ។
ចំនែកឯ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាតែមួយគត់ បានកើនឡើងជាង១០.០០០នាក់ រួមទាំងកុមារជាង៤.០០០នាក់ ។
លោក Netanyahu បានច្រានចោលចំពោះទិន្នន័យរបស់ក្រសួងសុខាភិបាលនេះ ដែលលោកនិយាយថា ទំនងជាត្រូវបានរាប់បញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រងរបួសធ្ងន់រាប់ពាន់នាក់ផងដែរ? ៕