កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈឹមបូព៌ា ក្រុមមេដឹកនាំភេរវកម្មជាន់ខ្ពស់នៃក្រុមហាម៉ាស ឆ្ងាយពីសង្គ្រាម ក្នុងតំបន់ហ្កាហ្សា

បរទេស៖ នៅទូទាំងមជ្ឈឹមបូព៌ា កំពុងលាក់ខ្លួន និងឆ្ងាយពីគ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សា របស់ក្រុមមន្ត្រីក្រុមជាន់ខ្ពស់ហាម៉ាស ។

មេដឹកនាំនយោបាយជាន់ខ្ពស់នៃអង្គការភេរវកម្មនេះ កំពុងរត់គេច នៅក្នុងប្រទេសអ៊ីរ៉ង់ កាតា លីបង់ និងទួរគី នៅឆ្ងាយពីសមរភូមិ ដែលបានចាប់ផ្តើម នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីខែមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានចារកម្មយោធា អ៊ីស្រាអែល។

មេដឹកនាំក្រុមហាម៉ាសកំពូលៗ គ្រប់គ្រងថវិកា ដឹកនាំកិច្ចប្រតិបត្តិការភេរវកម្មដោយផ្ទាល់ និងដំណើរការយុទ្ធនាការទំនាក់ទំនងសាធារណៈ ពីទីតាំងសុវត្ថិភាពឆ្ងាយពីតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា មេដឹកនាំរបស់អង្គការនេះ ធ្វើអ្វីៗទាំងអស់នេះ ខណៈពេល ដែលប្រជាជនសាមញ្ញនៅតំបន់ហ្កាហ្សា ត្រូវបានរារាំងពីការជម្លៀស ឬការពារខ្លួន យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើនោះ បានឲ្យដឹង ។

ការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សា បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយរហូតមកដល់ពេលនេះ បានសម្លាប់បុគ្គលិកកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចំនួន៣០នាក់ហើយ ។ ការលុកលុយនេះ ក៏បានបង្កឡើងនូវអ្វី ដែលមនុស្សជាច្រើន បានចាត់ទុកថា ជាវិបត្តិមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា ដែលនាំឲ្យមានការតវ៉ានៅក្នុងប្រទេសជាច្រើន និងការទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ ៕