លក់នំពុម្ពក៏ជារបរជួយជីវភាពបន្ទាប់ពីធ្វើស្រែ ចំការ
អ្នកភូមិមួយចំនួន ក្រៅពីរបរស្រែចំការ និងលក់ដូរនៅពេលថ្ងៃ ក៏មានអ្នកឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែលជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់។ នៅក្នុងឃុំព្រែកពោធនិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បងស្រី រដ្ឋានឹងប្តី របស់គាត់ឈ្មោះវ៉ាន់ បានប្រកបមុខរបបចាក់នំពុម្ភអស់រយះពេល៨ឆ្នាំមកហើយ។ ដោយសារតម្រូវការច្រើន និងមានឱជារសឈ្ងុយឆ្ងាញ់ធ្វើឲ្យគាត់លក់ដាច់បានច្រើន។ អ្នកស្រីបន្តទៀតថាក្នុងមួយថ្ងៃគាត់ចាក់នំ បានរហូតពី ៤00ទៅ ៥00 នំ ដើម្បីយកទៅបោះ ទៅឲ្យអ្នកលក់បន្តនៅស្រុកភូមិនេះ និងតាមស្រុកភូមិផ្សេងទៀត។ ការធ្វើនំបោះឲ្យអ្នកលក់បន្ត អ្នកស្រីលក់មួយក្នុងតម្លៃ ៤00រៀល ហើយអ្នកទិញហូបធម្មតា គាត់លក់បានមួយ៥00រៀល។ អ្នកស្រីបានលើកឡើងថា ជារៀងរាល់ព្រឹកគាត់ត្រូវក្រោកតាំងពីម៉ោង ៣ … Read More