លោក Pita លាលែងពីមេដឹកនាំគណបក្ស បេក្ខភាពប្រកួតប្រជែងនាយករដ្ឋមន្ត្រីថៃដែលត្រូវបានរារាំង

ថៃ៖ គណបក្សកំណែទម្រង់របស់លោក Pita Limjaroenrat បានទទួលជ័យជម្នះ សម្រាប់អសនៈភាគច្រើន នៅក្នុងការបោះឆ្នោតជាតិប្រទេសថៃកាលពីខែឧសភា បានលាលែងជាមេដឹកនាំគណបក្ស នៅថ្ងៃសុក្រនេះ។ អ្នកប្រកួតប្រជែងវ័យក្មេងរូបនេះ បានដឹកនាំគណបក្សឆ្ពោះទៅមុខ Move Forward Party (MFP) ទៅដល់ចំណុចខ្ពស់ក្នុងការបោះឆ្នោត ដែលទទួលបានប្រយោជន៍លើភាពពេញចិត្តខ្លាំងរបស់អ្នកបោះឆ្នោត ធ្វើឲ្យមានកំហឹងដល់របបគ្រប់គ្រងគាំទ្រដោយយោធា ជិតមួយទសវតស្សរ៍មកនេះ។

បែបនេះក៏ដោយ ក៏លោកត្រូវបានរារាំងមិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ដោយក្រុមអភិរក្សចាក់ឬសជ្រៅនៅក្នុងសភា ហើយក្រោយមកត្រូវបានផ្អាកជាសមាជិកសភា។ គណបក្សឆ្ពោះទៅមុខ(Move Forward) បានចាកចេញពីភាពជាដៃគូចម្រុះជាមួយគូបដិបក្ខប្រឆាំងគណបក្សភឿថៃ ដែលបានបន្តបង្កើត រដ្ឋាភិបាលចម្រុះ ជាមួយគណបក្សគាំទ្រយោធា និងបាននិយាយថា ពួកគេនឹងចូលទៅជាមួយបក្សប្រឆាំង។

នៅលើទំព័រFacebook ផ្លូវការរបស់លោកPita បានសរសេរថា « ខ្ញុំលាលែងជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward) ដើម្បីត្រួសត្រាយផ្លូវសម្រាប់សមាជិកសភាដែលអាចមានសំឡេងនៅក្នុងសភា ជាមេដឹកនាំប្រឆាំង»។ ស្ថិតនៅក្រោមរបបបច្ចុប្បន្ន មេដឹកនាំគណបក្សប្រឆាំង ត្រូវតែជាសមាជិកសភា។ លោក Pita បានសរសេរបង្ហោះថា «ដោយសារតែការផ្អាកសមាជិកសភារបស់ខ្ញុំ ខ្ញុំនឹងមិនអាចទទួលបានតំណែងសមាជិកសភា និងជាមេដឹកនាំប្រឆាំងនៅពេលអនាគតដ៍ឆាប់ខាងមុខនោះទេ។ កាលពីខែ កក្កដា លោកត្រូវបានផ្អាកសមាជិកភាពសភា ខណៈកំពុងរង់ចាំ ការចេញសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ជុំវិញការគ្រប់គ្រងភាគហ៊ុនរបស់លោក នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលពេលនេះលែងមានទៀតហើយ។ ក្រោមរដ្ឋធម្មនុញ្ញប្រទេសថៃ សមាជិកសភា ត្រូវបានហាមឃាត់មិនឲ្យមានផ្ទាល់ខ្លួននូវប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងការបង្ហោះតាមបណ្តាញ Facebook លោក Pita និយាយថា លោកនឹងនៅតែទាក់ទងជិតស្និទ្ធនៅក្នុងគណបក្ស។