លក់នំពុម្ពក៏ជារបរជួយជីវភាពបន្ទាប់ពីធ្វើស្រែ ចំការ

អ្នកភូមិមួយចំនួន ក្រៅពីរបរស្រែចំការ និងលក់ដូរនៅពេលថ្ងៃ ក៏មានអ្នកឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែលជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់។

នៅក្នុងឃុំព្រែកពោធនិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បងស្រី រដ្ឋានឹងប្តី របស់គាត់ឈ្មោះវ៉ាន់ បានប្រកបមុខរបបចាក់នំពុម្ភអស់រយះពេល៨ឆ្នាំមកហើយ។ ដោយសារតម្រូវការច្រើន និងមានឱជារសឈ្ងុយឆ្ងាញ់ធ្វើឲ្យគាត់លក់ដាច់បានច្រើន។

អ្នកស្រីបន្តទៀតថាក្នុងមួយថ្ងៃគាត់ចាក់នំ បានរហូតពី ៤00ទៅ ៥00 នំ ដើម្បីយកទៅបោះ ទៅឲ្យអ្នកលក់បន្តនៅស្រុកភូមិនេះ និងតាមស្រុកភូមិផ្សេងទៀត។

ការធ្វើនំបោះឲ្យអ្នកលក់បន្ត អ្នកស្រីលក់មួយក្នុងតម្លៃ ៤00រៀល ហើយអ្នកទិញហូបធម្មតា គាត់លក់បានមួយ៥00រៀល។ អ្នកស្រីបានលើកឡើងថា ជារៀងរាល់ព្រឹកគាត់ត្រូវក្រោកតាំងពីម៉ោង ៣ ទាបភ្លឺ ដើម្បីយកនំទៅបោះអោយភ្ញៀវនៅឯផ្សារព្រែកពោធិ៍។ ក្នុងមួយថ្ងៃៗ គាត់អាចរក ប្រាក់ចំនេញបានពី ៤0000 រៀលទៅ ៦0000 រៀលផងដែរ ។

គ្រួសាររបស់គាត់ ចាប់តាំងពីគាត់ប្រកបមុខរបបនេះមក មានជីរភាពធូរធារជាង មុនហើយក៏ពួកគាត់បានសន្សំលុយទិញបានដីស្រែបានមួយកន្លែងនឹងមានគម្រោងសាងសង់ផ្ទះនៅឆ្នាំក្រោយទៀតផង ជាពិសេសគាត់ ក៏មានលទ្ធភាពអាចឲ្យកូនៗរបស់គាត់បានចូលរៀនសមរម្យដូចគេឯង។

នំពុម្ភជានំ ដែលប្រជាជនខ្មែនិយមញ៉ាំ ទាំងចាស់ទាំងក្មេងហើយមានរសជាតិ ឈ្ងុយ ផ្អែមឆ្ញាញ់ទៀតផង។ នំនេះជានំចំណីបន្ទាប់បន្សំដែលជាចំណូលចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរ៕