ទឹកជំនន់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន សត្វក្រពើ ៧០ក្បាល បានរួចពីកសិដ្ឋាន

ចិន៖ ប្រតិបត្ដិការតាមរកសត្វក្រពើ កំពុងធ្វើឡើង បន្ទាប់ពីសត្វក្រពើជាង៧០ក្បាលបានរួចពីកសិដ្ឋានមួយ នៅក្នុងអំឡុងពេលទឹកជំនន់ នៅក្នុងភូមិមួយក្នុងក្រុងម៉ាវមីង (Maoming) ក្នុងខេត្ដហ្គ័ងតុងភាគខាងត្បូងប្រទេសចិន បើតាមទូរទស្សន៍រដ្ឋCCTV បានរាយការកាលពីថ្ងៃព្រហស្បតិ៍។

សត្វក្រពើទាំងនេះ បានរួចដោយឆ្លងកាត់ចន្លោះពីរនៅញ្ជាំងទ្រុងរបស់វា ដែលបានបាក់ស្រុតក្នុងអំឡុងពេលទឹកជំនន់ដែលបង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំង បើតាមគេបានរាយការណ៍ថា។

ក្រុមអាជ្ញាធរមូលដ្ឋានបានរៀបចំប្រតិបត្ដិការតាមរក និងបង្ហូរទឹកចេញ។ តាមវីដេអូ CCTV បានបង្ហាញពីក្រពើ១ក្បាល ត្រូវគេឃើញនិងចាប់បាន ព្រមទាំងបានចងខ្សែដាក់នៅលើដី។

ទូរទស្សន៍CCTV បាននិយាយថា សត្វក្រពើ៣៦ក្បាល ត្រូវបានគេរកឃើញ និងចាប់បាននៅត្រឹមពីព្រឹកថ្ងៃទី១៤កញ្ញាកន្លងទៅនេះ។