ល្បឿន 1,800 គីឡូម៉ែត្រក្នុងមួយម៉ោង ជាយន្តហោះប្រណិត

សហរដ្ឋអាម៉េរិក៖ S-512 ជាយន្តហោះល្បឿនលឿនជាងសំឡេង អាចហោះហើរក្នុងរង្វង់ 11,500 គីឡូម៉ែត្រ ដឹកមនុស្សបានពី 12 ដល់ 18 នាក់ និងឆ្ពោះទៅរកប្រណិតភាព។

ចាប់ផ្ដើមទទួលយកការបញ្ជាទិញជាមុនសម្រាប់យន្តហោះល្បឿនលឿនជាងសំឡេងដែលមានតម្លៃ 100 លានដុល្លាររបស់ខ្លួន តាមការប្រកាសក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអាម៉េរិក Spike Aerospace ចុះផ្សាយកាលពីថ្ងៃទី 12 កញ្ញា 2023 តាម Interesting Engineering ។

ក្ដីស្រមៃអំពីការហោះឆ្លងសមុទ្រក្នុងល្បៀនលឿនជាងសំឡេងរបស់មនុស្សជាតិបានបញ្ចប់កាលពីឆ្នាំ 2003 នៅពេល Concorde ហោះហើរជាលើកចុងក្រោយ។ បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនកំពុងតែប្រឹងប្រែងប្រែក្លាយក្ដីស្រមៃនោះឱ្យក្លាយជាការពិតសាជាថ្មី ក្នុងនោះមានក្រុមហ៊ុន Aerion និង Boom Supersonic ជាដើម ប៉ុន្តែត្រូវជួបឧបសគ្គច្រើន។ ដូច្នេះ ការប្រកាសទទួលយកការបញ្ជាទិញជាមុនរបស់ Spike បានធ្វើឱ្យមានក្ដីសង្ឃឹមដែលថា ជើងហោះហើរដែលមានល្បឿនលឿនជាងសំឡេងនឹងមានការពេញនិយម។