មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ៖ លេខទូរស័ព្ទទំនាក់ទំនងហៅឡានពេទ្យសង្គ្រោះបន្ទាន់ 24/7 របស់មន្ទីរពេទ្យបង្អែក

📢ជូនជាដំណឹង របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី លេខទូរស័ព្ទទំនាក់ទំនងហៅឡានពេទ្យសង្គ្រោះបន្ទាន់ 24/7 របស់មន្ទីរពេទ្យបង្អែក នៅក្នុងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

សហរដ្ឋអាមេរិក៖ ចិនបានពង្រីក ឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងខ្លាំងក្លា

បរទេស៖ ប្រទេសចិន បានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន យ៉ាងខ្លាំងសម្បើមកាលពីឆ្នាំមុន ហើយឥឡូវនេះមានក្បាលគ្រាប់ប្រតិបត្តិការប្រហែល៥០០ គ្រាប់ក្នុងដៃ បើតាមការលើកឡើងរបស់សហរដ្ឋអាមេរិក ។ របាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយដោយមន្ទីរបញ្ចកោន ក៏បាននិយាយផងដែរថាទីក្រុងប៉េកាំងសង្ឃឹមថានឹងបង្កើនឃ្លាំងអាវុធរបស់ខ្លួនទ្វេដងដល់ជាង ១.០០០ ក្បាលគ្រាប់នៅឆ្នាំ ២០៣០ ។ ប៉ុន្តែបានបញ្ជាក់ថា ចិននៅតែប្តេជ្ញាចិត្ត ចំពោះគោលនយោបាយ មិនវាយប្រហារគេមុន ។ ស្របរបាយការណ៍បាននិយាយថា កំណើនលើសពីការព្យាករណ៍ ឃ្លាំងអាវុធរបស់ចិននៅតែស្ថិតក្នុងកម្រិតទាបជាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិទីក្រុងស្តុកខំ (Stockholm) ប្រទេសរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥. … Read More

​ ការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ចឡើងវិញ ថៃ​កំពុង​ពិនិត្យ​គម្រោងវិនិយោគ​​តម្លៃ 27 ពាន់​លាន​ដុល្លារ

​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​គោក និង​ផ្លូវ​ដែក​ តភ្ជាប់​រវាង​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ​ ពេលនេះប្រទេសថៃ​កំពុង​តែ​សិក្សាវាយ​តម្លៃ ។ ប្រទេស​នេះ​កំពុង​វាយ​តម្លៃ​លើ ​គម្រោង​ដ៏​ធំមួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ រួម​មានបណ្ដា​ខ្ទង់វិនិយោគ​ដែល​មាន​តម្លៃ​មួយ​ទ្រីលាន​បាត​ (27.44 ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទូទាំង​សកល​លោក នេះយោង​តាម Reuters នាយករដ្ឋមន្ត្រីថៃ​ឱ្យ​ដឹង​ ​។ ការ​ដេញ​ថ្លៃ​ និង​ការ​ស្ថាបនា​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ 2025 អាច​បង្កើត​ការ​ងារ​បាន​ប្រហែល 280,000 កន្លែង​ នៅ​ខេត្ត Ranong និង Chumpon យោងលើការ​ស្រាវជ្រាវ​មួយ​របស់​រាជរដ្ឋាភិបាល​ថៃ​ បាន​ឱ្យ​ដឹង​។ … Read More

កម្មវិធីបណ្តាញសង្គមទីមួយរបស់ Cardano បានដាក់ឲ្យប្រើ

កម្មវិធីសង្គមដំបូងបង្អស់របស់ខ្លួនមានឈ្មោះថា Cardano Spot ត្រូវបានដាក់ឲ្យប្រើប្រាស់ពី Cardano (ADA) ។ កម្មវិធីត្រូវបានបង្កើតមក តាមតម្រូវការរបស់អ្នកប្រើប្រាស់ Web3របស់ Cardano ដែលពួកគេចង់បាន App នេះអាចប្រើបានទាំង IOS និង Android ហើយថ្ងៃនេះពួកគេអាចដោនឡូតកម្មវិធីនេះប្រើបានទាំង 2 Platform តែម្តង។ ក្នុងគោលបំណងធំរបស់កម្មវិធីនេះ គឺសម្រាប់ឲ្យអ្នកដែលតែងតែគាំទ្រ Cardano អាចមកតាមដាន និងរៀនអំពីបច្ចេកទេសក៏ដូចជាព័ត៌មានផ្សេងៗ អំពីគម្រោងមួយនេះជាពិសេសគឺតាមដានគម្រោងថ្មីដែលនឹងដាក់អោយប្រើក្នុង Blockchain Cardano នេះតែម្តងហើយលើសពីនឹងទៅទៀតគឺពួកគេអាចប្រើវាក្នុងការទំនាក់ទំនងគ្នាផងដែរ។ … Read More

ប្រមុខរដ្ឋរុស្សីថា កីឡាអូឡាំពិក ត្រូវបានប្រើជាឧបករណ៍នៃការដាក់សម្ពាធនយោបាយ និងការរើសអើង

រុស្សី៖ លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា នេះ បានលើកឡើងថា ប្រទេសរុស្ស៊ី បានដឹងថា កីឡាអូឡាំពិក អាចយកមកប្រើប្រាស់ជាឧបករណ៍នៃការដាក់សម្ពាធនយោបាយ និងការរើសអើងជាតិសាសន៍ ។ លោកពូទីន បានថ្លែងថា៖ «ព្រឹត្តិការណ៍កីឡានេះ អាចត្រូវបានគេប្រើជាឧបករណ៍នៃការដាក់សម្ពាធនយោបាយប្រឆាំងនឹងអ្នកដែលមិនមានអ្វីពាក់ព័ន្ធនឹងនយោបាយ ។ ហើយលើសពីនោះទៀត ពិតណាស់ការរើសអើងជាតិសាសន៍ ត្រូវតែកើតមាន» ។ សូមរំលឹកថា កាលពីសប្តាហ៍មុន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ … Read More

រូបភាពគួរឲ្យសង្វេកនៃជនប៉ាឡេស្ទីន ជួយសង្រ្គោះក្មេងៗ ចេញពីគំរបាក់បែកក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

បរទេស៖ រូបភាពគួរឲ្យសង្វេកនៃជនប៉ាឡេស្ទីន បានសង្រ្គោះក្មេងៗ ដែលជាប់ខ្លួនក្រោមគំនរបាក់បែក ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំ ផ្ទះមួយខ្នង ស្ថិតនៅជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប ។ ភាពរន្ធត់ជាមួយការចងចាំ ក្មេងៗដែលនៅគ្របភួយរបស់ពួកគេ បានរង់ចាំដោយអត់ធ្មត់ ខណៈដែលក្មេងផ្សេងទៀតស្រែកយំ ពេលដែលពួកគេត្រូវបានជួយសង្រ្គោះ ។ សូមឲ្យដឹងថា  ការបំផ្លាញទ្រង់ទ្រាយធំ  ត្រូវបានគេមើលឃើញនៅជំរំភៀសខ្លួនមួយនេះ  ខណៈពលរដ្ឋបានប្រើប្រាស់ រណាយន្ត ដើម្បីកាត់ចំរ៉ឹងដែក ។  ប្រជាពលរដ្ឋនៅក្នុងជំរំ និយាយថា មានតែស្ត្រី កុមារ និងជនស៊ីវិលប៉ុណ្ណោះរស់នៅទីនេះ គ្មានយោធានោះទេ ពួកយើងទាំងអស់គ្នា … Read More

នៅតាមព្រំដែនរវាងអ៊ីស្រាអែល-លីបង់ អគ្គិភ័យឆាបឆេះឡើង ពេលមានការផ្លោងគ្រាប់កាំភ្លើងធំនៅតែបន្ត

បរទេស៖  នៅក្នុងប្រទេសលីបង់ក្រុមសកម្មប្រយុទ្ធ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ យ៉ាងហោចចំនួន ២គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល នាថ្ងៃព្រហស្បតិ៍នេះ ដោយវាយប្រហារភូមិជាប់ព្រំដែន Manara ប៉ុន្តែពុំមានគ្រោះថ្នាក់កើតឡើងនោះទេ នេះបើយោងតាមការអះអាងរបស់យោធាអ៊ីស្រាអែល ។ រូបភាពវីដេអូពីតំបន់ Nahariyya ដែលជាទីតាំងដាច់ដោយឡែកមួយទៀត នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ឃើញអណ្តាតភ្លើង និងផ្សែងហុយឡើងលើអាកាស ។ រីឯ ស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅក្នុងប្រទេសលីបង់ បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន រៀបផែនការចាកចេញ ឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ស្របពេលដែលជម្រើសតាមជើងហោះហើរពាណិជ្ជកម្មនៅមាន ។ ស្របគ្នានោះដែរ រថក្រោះ … Read More

ការអំពាវនាវ ពីក្រុមរដ្ឋមន្រ្តីសហភាពអឺរ៉ុប ឲ្យមានគោលនយោបាយ អន្តោប្រវេសន៍តឹងរឹងជាងមុន ក្រោយការវាយប្រហាររបស់អ៊ីស្លាម

EU៖ រដ្ឋជាសមាជិក ត្រូវតែត្រួតពិនិត្យជនអន្តោប្រវេសន៍ និងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនឲ្យបានល្អប្រសើរជាងនេះ ហើយនិងបណ្តេញឲ្យបានលឿនអ្នកដែលជាហានិភ័យសន្តិសុខ ក្រោយការវាយប្រហាររបស់អ៊ីស្លាម ឆ្លុះបញ្ចាំងពីផលវិបាកនៅមាន នេះបើតាមក្រុមរដ្ឋមន្រ្តីមកពីទូទាំងសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ។ នៅក្នុងប្រទេសលុចសំបួរ ក្រុមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើអ្វី ដែលជាជំហានត្រូវដើរ បន្ទាប់ពីមានការវាយប្រហារស្លាប់មនុស្ស នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងនៅប្រទេសបារាំង ស្របពេលដែលកើតមានក្តីកង្វល់សន្តិសុខកើនឡើង ពាក់ព័ន្ធនឹងជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ ខ្មាន់កាំភ្លើងទុយនីស៊ី វ័យ ៤៥ឆ្នាំម្នាក់ ដែលបានសម្លាប់ក្រុមអ្នកគាំទ្របាល់ទាត់ស៊ុយអែត ២នាក់ … Read More

ប្រមុខការពារជាតិអាល្លឺម៉ង់ ទៅសួរសុខទុក្ខកងកម្លាំង រក្សាសន្ដិភាពUNIFIL ក្នុងក្រុងបេរូត

លីបង់៖ លោក បូរីស ពីស្ដូរឿស (Boris Pistorius) រដ្ឋមន្រ្ដីការពារជាតិអាល្លឺម៉ង់ បានអញ្ជើញទៅដល់ប្រទេស លីបង់ នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកបានទៅសួរសុខទុក្ខកងកម្លាំងរក្សាសន្ដិភាព UNIFILរបស់ អាល្លឺម៉ង់ នៅកងពលតូច អូលឌិនប៊ើគ (Oldenburg) ដែលថ្មីៗនេះបានឈរជើងនៅកំពង់ផែក្រុងបេរូត (Beirut) ។ អាល្លឺម៉ង់ បានចូលរួមនៅក្នុង កម្លាំងពិសេសដែនសមុទ្ររបស់កម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិក្នុងបេសកម្មលីបង់ ចាប់តាំងពីឆ្នាំ២០០៦មក និងបានទទួលខុសត្រូវ ទីបញ្ជាការកងកម្លាំងពិសេស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បើយោងតាមក្រសួងកាបរទេសក្រុងប៊ែរឡាំងបានឲ្យដឹង។ … Read More