កម្មវិធីបណ្តាញសង្គមទីមួយរបស់ Cardano បានដាក់ឲ្យប្រើ

កម្មវិធីសង្គមដំបូងបង្អស់របស់ខ្លួនមានឈ្មោះថា Cardano Spot ត្រូវបានដាក់ឲ្យប្រើប្រាស់ពី Cardano (ADA) ។ កម្មវិធីត្រូវបានបង្កើតមក តាមតម្រូវការរបស់អ្នកប្រើប្រាស់ Web3របស់ Cardano ដែលពួកគេចង់បាន App នេះអាចប្រើបានទាំង IOS និង Android ហើយថ្ងៃនេះពួកគេអាចដោនឡូតកម្មវិធីនេះប្រើបានទាំង 2 Platform តែម្តង។

ក្នុងគោលបំណងធំរបស់កម្មវិធីនេះ គឺសម្រាប់ឲ្យអ្នកដែលតែងតែគាំទ្រ Cardano អាចមកតាមដាន និងរៀនអំពីបច្ចេកទេសក៏ដូចជាព័ត៌មានផ្សេងៗ អំពីគម្រោងមួយនេះជាពិសេសគឺតាមដានគម្រោងថ្មីដែលនឹងដាក់អោយប្រើក្នុង Blockchain Cardano នេះតែម្តងហើយលើសពីនឹងទៅទៀតគឺពួកគេអាចប្រើវាក្នុងការទំនាក់ទំនងគ្នាផងដែរ។

គម្រោង Aptos បានឈប់ដំណើរការអស់រយ:ពេលជាង 4 ម៉ោង កាលពីថ្ងៃទី 19វេលាម៉ោង 6:11ព្រឹកធ្វើឲ្យ OKX Upbit បានបិទមិនឲ្យមានការវេរកាក់ចូលមកដល់ពេលនេះគឺវាដំណើរការធម្មតាវិញហើយ ។

ធនាគារ Standard Chartered ដែលមានទ្រព្យកំពុងកាន់កាប់ចំនួន 800 ពាន់លានដុល្លារបានផ្តល់ជូនសេវាកម្មរក្សាកាក់ BTC ជូនស្ថាប័ន ក៏ដូចជាក្រុមហ៊ុនធំផ្សេងទៀត ។

តុលាការនៃទីក្រុង New York បានប្តឹងទៅក្រុមហ៊ុន Gemini, Genesis, និង DGC ដែលបានបោកប្រាស់អ្នកវិនិយោគ ។ ចោទប្រកាន់ទៅ Gemini ថាមិនបានប្រាប់ពីហានិភ័យនៃការដាក់លុយចូលកម្មវិធី Gemini Earn ដែលGemini បានយកលុយអ្នកវិនិយោគទៅ ​Stake បន្តនៅក្នុងក្រុមហ៊ុន Genesis រហូតធ្វើអោយលុយអ្នកវិនិយោគបានបាត់បង់យ៉ាងច្រើនក្រោយ Genesis បានក្ស័យធន ។

ប្រធាន SEC លោក Gensler បានអោយដឹងថាភ្នាក់ងាររបស់ SEC កំពុងតែធ្វើការទៅលើសំណើរបើក BTC ETF ជូនក្រុមហ៊ុនផ្សេងៗដែលបានស្នើកន្លងមក។

Tesla បានរាយការណ៏ថាខ្លួនមិនបានលក់កាក់ BTC នោះទេនៅក្នុងត្រីមាសទីបីនេះ ដែលសព្វថ្ងៃ Tesla នៅមានកាក់ BTC ចំនួន 312 លានដុល្លារ។ ប្រភព: Beincrypto

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។