រូបភាពគួរឲ្យសង្វេកនៃជនប៉ាឡេស្ទីន ជួយសង្រ្គោះក្មេងៗ ចេញពីគំរបាក់បែកក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
បរទេស៖ រូបភាពគួរឲ្យសង្វេកនៃជនប៉ាឡេស្ទីន បានសង្រ្គោះក្មេងៗ ដែលជាប់ខ្លួនក្រោមគំនរបាក់បែក ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំ ផ្ទះមួយខ្នង ស្ថិតនៅជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប ។
ភាពរន្ធត់ជាមួយការចងចាំ ក្មេងៗដែលនៅគ្របភួយរបស់ពួកគេ បានរង់ចាំដោយអត់ធ្មត់ ខណៈដែលក្មេងផ្សេងទៀតស្រែកយំ ពេលដែលពួកគេត្រូវបានជួយសង្រ្គោះ ។
សូមឲ្យដឹងថា ការបំផ្លាញទ្រង់ទ្រាយធំ ត្រូវបានគេមើលឃើញនៅជំរំភៀសខ្លួនមួយនេះ ខណៈពលរដ្ឋបានប្រើប្រាស់ រណាយន្ត ដើម្បីកាត់ចំរ៉ឹងដែក ។ ប្រជាពលរដ្ឋនៅក្នុងជំរំ និយាយថា មានតែស្ត្រី កុមារ និងជនស៊ីវិលប៉ុណ្ណោះរស់នៅទីនេះ គ្មានយោធានោះទេ ពួកយើងទាំងអស់គ្នា គឺជាជនស៊ីវិល ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថាពលរដ្ឋប៉ាឡេស្ទីន ៣.៤៧៨នាក់ បានស្លាប់ និង១២.០៦៥នាក់ បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់បិទច្រកហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារមួយលើប្រទេសអ៊ីស្រាអែល ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ខណៈមនុស្សរាប់សែននាក់ផ្សេងទៀត បានជម្លៀសខ្លួន ៕