ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ បានអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នាវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះដែរ … Read More

បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញ កូនទាហានអាមេរិក Travis King ឥឡូវស្ថិតក្នុងការឃុំខ្លួននៅអាមេរិក

អាមេរិក៖  ពលបាល លោក Travis King  ជាកូនទាហានសហរដ្ឋអាមេរិក ដែលបានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែកក្កដាកន្លងទៅ កំពុងស្ថិតក្នុងការឃុំខ្លួននៅសហរដ្ឋអាមេរិក និងបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញចូលទៅក្នុងប្រទេសចិន យោងតាមសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធកន្លងទៅនេះ ។ ខណៈព័ត៌មានអំពីការទូតដែលឈានដល់ការបញ្ជូនខ្លួនរបស់ King នៅតែពុំទាន់ច្បាស់លាស់នៅឡើយ ពីព័ត៌មានវិវត្តន៍នេះ គឺជាឧទាហរណ៍ដ៏កម្រមួយនៃកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក កូរ៉េខាងជើង និងប្រទេសចិន។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ទាហានរូបនេះ ត្រូវគេរំពឹងថានឹងត្រូវបានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញនៅពេលក្រោមមកកាលពីថ្ងៃពុធ។ កូនទាហាន King វ័យ២៣ឆ្នាំ បានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើងពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ខែកក្កដា ខណៈមានដំណើរកម្សាន្តរបស់ក្រុមជនស៊ីវិលទៅកាន់ព្រំដែនប្រទេសទាំង២ដែលមានការយាមកាមសន្តិសុខតឹងរ៉ឹងបំផុត និងត្រូវបានចាប់ឃុំខ្លួនភ្លាមៗនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន ពុំបានប្រកាសថារូបគេជាឈ្លើយសឹកនោះទេ ទោះបីមានការជជែកវែកញែកដ៏ចម្រូងចម្រាសនៅក្នុងរដ្ឋាភិបាលក៏ដោយ។ ជ្រុងមួយទៀត កូរ៉េខាងជើង … Read More

ការមើលឃើញពីពលរដ្ឋមួយចំនួន ចំពោះគម្លៀតខុសគ្នានៃគុណភាព សាលាឯកជន និងរដ្ឋ

ភ្នំពេញ៖ នាពេលថ្មីៗនេះ គេសង្កេតឃើញពីសន្ទុះអាណាព្យាបាលយកកូនឲ្យទៅទទួលការសិក្សានៅគ្រឹះស្ថានសាលាឯកជនហាក់មានការកើនឡើង ជាជាងគ្រឹះស្ថានសាលារដ្ឋ។ ទាក់ទិនករណីនេះពលរដ្ឋមួយចំនួនបញ្ចេញទស្សនៈខុសៗគ្នា ប៉ុន្តែភាគច្រើនពួកគេគាំទ្រ និងលើកទឹកចិត្តបញ្ជូនកូនទៅសិក្សានៅសាលាឯកជន ជាមួយសំអាងហេតុផលពួកគាត់ថា ការយកចិត្តទុកដាក់ជាមួយនឹងគុណភាពអប់រំមានភាពល្អប្រសើរជាងនៅសាលារដ្ឋ។ ពលរដ្ឋមួយចំនួនមានការគិតឃើញខុសៗគ្នាជុំវិញប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងនោះពួកគេតែងប្រៀបធៀបទៅលើគុណភាពអប់រំរវាងសាលារដ្ឋ និងសាលាឯកជន។ ពលរដ្ឋទាំងនោះបានចាត់ទុកនូវបញ្ហាមួយចំនួន ដែលអាណាព្យាបាលស្ទើតែគ្រប់រូបសម្តែងក្តីបារម្ភ​ ទៅលើការទទួលបានការអប់រំរបស់កូនៗពួកគេ ចំពោះការយកចិត្តទុកផ្តល់នូវចំណេះដឹង វិន័យ សុជីវធម៌ ជាដើម។ ជាមួយក្តីបារម្ភដែលអាណាព្យាបាលមាននោះ ក៏ពួកគេចង់សំដៅទៅលើការសម្រេចចិត្តក្នុងការបញ្ជូនកូនទៅដាក់នៅសាលារៀននីមួយៗ? ក្នុងនោះ អ្នកស្រី ឃុត សារ៉ុម យល់ថា បើទោះបីជាការបញ្ជូនកូនឲ្យចូលរៀនសាលាឯកជនត្រូវចំណាយថវិកាច្រើនក្នុងការទៅសិក្សាក៏ពិតមែន ប៉ុន្តែអ្នកស្រីមើលឃើញពីអត្ថប្រយោជន៍ច្រើនត្រឡប់មកវិញ។ អ្នកស្រីលើកហេតុផលជាហូរហែរថា សាលាឯកជនបានផ្តល់ទំនុកចិត្តទៅអាណាព្យាបាល … Read More

ការធ្វើបាតុកម្ម ជនជាតិកាណាដា Sikhs ប្រឆាំងរដ្ឋាភិបាលឥណ្ឌាជុំវិញឃាតកម្ម

កាណាដា៖ បាតុកម្មតូចមួយរបស់កាណាដាបានធ្វើនៅខាងក្រៅ​ បេសកកម្មការទូតរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទមួយសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយថាអាចមានទំនាក់ទំនងរវាងទីក្រុង New Delhi និងការសម្លាប់អ្នកតស៊ូមតិបំបែកខ្លួន Sikh នៅទីក្រុង British Columbia ។ នៅទីក្រុងតូរ៉ុនតូ បាតុករប្រហែល ១០០ នាក់ បានដុតទង់ជាតិឥណ្ឌា និងវាយក្រដាសកាតុង កាត់ជារូបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាមួយនឹងស្បែកជើង។ បាតុករប្រហែល ២០០នាក់ទៀតក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុល Vancouver។ មនុស្សតិចជាង ១០០ នាក់ … Read More

ការ​អភិវឌ្ឍបច្ចេកវិទ្យា​ AI ​នៅឆ្នាំ​២០២៤​ រុស្ស៊ី​​ នឹង​ចំណាយ ​៥៤ ​លាន​ដុល្លារ

រុស្ស៊ី៖ ដោយ​ដក​ខ្លួន​ពុំរួច ប្រទេសរុស្ស៊ី បាន​កំពុង​ជាប់​ដៃ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន​ ​បាន​អះអាងថា ខ្លួន​នឹង​វិភាជ​ថវិកា​សហព័ន្ធ​ជាង ​៥៤​​ លាន​ដុល្លារ ​​សម្រាប់​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិ្មត​នៅឆ្នាំ​២០២៤​ ខាងមុខ​នេះ។ ​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Mikhail Mishustin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​រុស្ស៊ី​បាន​បែង ចែក​ថវិកា​ប្រហែល ​៥២​ ពាន់​លាន​រូ​ប្លិ៍​ (៥៤,០៤ លាន​ដុល្លារ) នៅក្នុង​ថវិកា​សហព័ន្ធ​សម្រាប់​ឆ្នាំក្រោយ​សម្រាប់​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត នេះបើយោង​តាម​ការផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ TASS។ លោកនាយក​រដ្ឋមន្ត្រីរុស្ស៊ី ត្រូវបានTASS ​បាន​ដក​ស្រង់​សម្តី ដូច្នេះថា៖«សរុប​ចំនួន 5.2 ពាន់​លាន​រូប្លិ៍ … Read More

មកដឹងត្រួសៗពីប្រាក់បៀវត្សរ៍ របស់នាយករដ្ឋមន្ត្រីថៃទី៣០

ថៃ÷ ក្រោយពីទទួលបានការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ Maha Vajiralongkorn ដែលបានតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីទី៣០ របស់ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅ។ លោក Srettha Thavisin បានអង្គុយពីរតំណែង គឺតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ ហេតុនេះ ប្រាក់បំណាច់មុខងាររបស់លោក Srettha Thavisin យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត ឆ្នាំ ២០១៣ អំពីអត្ថប្រយោជន៍របស់សមាជិកសភា ដែលបានមកពី ការពិនិត្យតាមបញ្ជីមុខតំណែង … Read More

កម្ពុជា​-​ថៃ បង្ហាញ​ក្តីសង្ឃឹម​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​

ភ្នំពេញៈ ចំពេលនាយករដ្ឋមន្ដ្រី​ថៃ​ដែល​ទើប​ជាប់ឆ្នោត​ជ្រើសរើស​កម្ពុជា​ជា​ប្រ​​ទេស​ដំបូង​គេ​ក្នុង​អាស៊ាន​ដើម្បី​បំពេញ​ទស្សនកិច្ច​របស់លោក​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ​សហគមន៍​ធុរកិច្ច​កម្ពុជា​-​ថៃ បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង​ ២ ​កាន់​តែមាន​ភាពរឹងមាំ។ ​​យោងតាម​ការប្រកាសរ​បស់​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (MFAIC) នៅ​ថ្ងៃទី​ ២៦ កញ្ញា លោក សេដ្ឋា ថា​វី​ស៊ីន នាយក​រដ្ឋមន្ដ្រី​ថៃ នឹង​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា នា​ថ្ងៃទី​ ២៨ កញ្ញា ឆ្នាំ ២០២៣​។ ​MFAIC ត្រូវបាន​គេ​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​នា​យក​រដ្ឋមន្ដ្រី​ទាំង​ ២​ នឹងមាន​ជំ​នួ​ប​ទ្វេភាគី​ក្នុង​គោលបំណង​កំ​ណ​ត់​ទិសដៅ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិ​កា​រលើ​គ្រប់​វិស័យ ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក … Read More

ប្រវត្តិសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ គ្រោងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា

ជាបេក្ខភាពមកពីគណបក្សភឿថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានសមាជិកសភាសម្រេចបោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសជាផ្លូវការ កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ដំណាលគ្នានឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ​ក្នុង​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ដោយ​គ្មាន​ប្រវត្តិ​ខាង​យោធា និងកាន់កិច្ចការនយោបាយ ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​ដំបូង​គេ​របស់​ប្រទេស ជីវប្រវត្តិ​របស់ឧកញ៉ាអចលនទ្រព្យ​រូប​នេះ​ កំពុងតែ​​ក្លាយជា​ប្រធានបទ​របស់​ប្រជាជនទូទាំងប្រទេស ស្របពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ។ លោក សេដ្ឋា ថាវីស៊ីន​ មានឈ្មោះហៅក្រៅថា នីត កើតនៅក្រុងបាងកក … Read More

អ៊ីរ៉ង់៖ បន្តសកម្មភាពនុយក្លេអ៊ែរសន្តិភាព ខណៈមានទណ្ឌកម្មក៏ដោយ​

អ៊ីរ៉ង់៖ បើទោះជាមានការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាឯកតោភាគីក៏ដោយ ប្រទេសនេះនឹងបន្តសកម្មភាព “សន្តិភាព” ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនអ៊ីរ៉ង់ នេះយោងតាមប្រមុខបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា។  លោក Mohammad Eslami ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានធ្វើការកត់សម្គាល់នៅពេលថ្លែង សុន្ទរកថានៅក្នុងសន្និសីទ ទូទៅលើកទី៦៧ នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរដ្ឋធានីវីយែនរបស់អូទ្រីស នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាននិស្សិតអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់ នឹងបន្តការរចនាដោយសន្តិវិធី និងការអភិវឌ្ឍន៍ម៉ាស៊ីន រ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ ឧបករណ៍បង្កើនល្បឿន និងប្រព័ន្ធវិទ្យុសកម្ម … Read More