ការអភិវឌ្ឍបច្ចេកវិទ្យា AI នៅឆ្នាំ២០២៤ រុស្ស៊ី នឹងចំណាយ ៥៤ លានដុល្លារ
រុស្ស៊ី៖ ដោយដកខ្លួនពុំរួច ប្រទេសរុស្ស៊ី បានកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ុយក្រែន បានអះអាងថា ខ្លួននឹងវិភាជថវិកាសហព័ន្ធជាង ៥៤ លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតនៅឆ្នាំ២០២៤ ខាងមុខនេះ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធររុស្ស៊ីបានបែង ចែកថវិកាប្រហែល ៥២ ពាន់លានរូប្លិ៍ (៥៤,០៤ លានដុល្លារ) នៅក្នុងថវិកាសហព័ន្ធសម្រាប់ឆ្នាំក្រោយសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS។
លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ត្រូវបានTASS បានដកស្រង់សម្តី ដូច្នេះថា៖«សរុបចំនួន 5.2 ពាន់លានរូប្លិ៍ ត្រូវបានបែងចែកពីមូលនិធិសហព័ន្ធសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតសម្រាប់ឆ្នាំក្រោយ»។
លោក Mishustin ក៏បានបន្ថែមថា ទីផ្សារបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តរបស់រុស្ស៊ី បានកើនឡើង ១៨ ភាគក្នុងឆ្នាំ ២០២២ ដោយឈានដល់ជិត ៦៥០ ពាន់លានរូប្លិ៍ (៦,៧៤ ពាន់លានដុល្លារ)៕