រមណីយដ្ឋានប្រាសាទកោះកេរ៖ បានរៀបចំពីធីក្រុងពាលី សម្រាប់ថ្ងៃស្អែកនេះ ជាពិធីបួងសួងសុំសេចក្ដីសុខ

ព្រះវិហារ៖ នៅរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំពីធីក្រុងពាលី ដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ នាថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣ ។

ពិធីក្រុងពាលីនាព្រឹកមិញនេះ ត្រូវបានរៀបចំដឹកនាំដោយលោកជំទាវ នេត ភូមរី រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមានការចូលរួមពីអាជ្ញាធរជាតិព្រះវិហារ រួមនិងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារក្រសួងជាច្រើនរូបទៀត។