មកដឹងត្រួសៗពីប្រាក់បៀវត្សរ៍ របស់នាយករដ្ឋមន្ត្រីថៃទី៣០
ថៃ÷ ក្រោយពីទទួលបានការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ Maha Vajiralongkorn ដែលបានតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីទី៣០ របស់ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅ។ លោក Srettha Thavisin បានអង្គុយពីរតំណែង គឺតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
ហេតុនេះ ប្រាក់បំណាច់មុខងាររបស់លោក Srettha Thavisin យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត ឆ្នាំ ២០១៣ អំពីអត្ថប្រយោជន៍របស់សមាជិកសភា ដែលបានមកពី ការពិនិត្យតាមបញ្ជីមុខតំណែង ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនរបស់មន្ត្រី នយោបាយ បានបង្ហាញឲ្យដឹងថា មន្ត្រីនយោបាយនឹងទទួលបានប្រាក់បៀវត្សរ៍ និងប្រាក់ បំណាច់តាមមុខតំណែងដូចខាងក្រោម៖
1- តំណែងនាយករដ្ឋមន្ត្រី ទទួលបានប្រាក់បៀវត្សរ៍ ៧៥.៥៩០ បាត អត្រា ប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន ៥០.០០០ បាត សរុប ១២៥.៥៩០ បាតក្នុងមួយខែ (ជាង ៣,៥៤៥ ដុល្លារ)។
2-តំណែងរដ្ឋមន្ត្រីវិញ ទទួលបានប្រាក់បៀវត្សរ៍ ៧៣,២៤០ បាត អត្រាប្រាក់ បៀវត្សរ៍ ៤២,៥០០ បាត សរុប ១១៥,៧៤០ បាតក្នុងមួយខែ (ជាង ៣,២៦៧ដុល្លារ)។
ដូច្នឹងហើយពេលបូកបញ្ជូលប្រាក់សម្រាប់តំណែងទាំងពីរគឺនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នោះមានន័យថា លោក Srettha Thavisin ទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ សរុបចំនួន ២៤១.៣៣០ បាត (ស្មើជាង ៦,៨១៣ ដុល្លារ អាមេរិក)៕