ដោយភាពតក់ស្លុត អ្នកក្រុងរ៉ូតថើដាម បាននាំគ្នាទៅដាក់ផ្កាឲ្យឧទ្ទិសឲ្យជនរងគ្រោះពីបាញ់ប្រហារ

ហូឡង់៖ នៅឯមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុងRotterdam អ្នកស្គាល់គ្រូបង្រៀនដែលជាជនរងគ្រោះនៃការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានហៅគាត់ថាជាមិត្តស្លូតបូត ខណៈអ្នកបានរៀបរាប់ទុក្ខសោកពីការវាយប្រហារនោះនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ នៅខាងក្រៅមណ្ឌលវេជ្ជសាស្រ្ដ អេរ៉ាសមូស (Erasmus) គំនរផ្កាតូចមួយ ត្រូវបានគេដាក់ ជាទីដែលជនរងគ្រោះអាយុ៤៣ឆ្នាំជាវេជ្ជបណ្ឌិត បានបង្រៀនសិស្ស និងជាទីដែលជនល្មើសជាបុរសអាយុ៣២ឆ្នាំ ត្រូវឡើងបង្ហាញនៅចំពោះមុខចៅក្រមនៅថ្ងៃទី៣តុលាខាងមុខ ធ្លាប់ជាសិស្ស។ អ្នកជិតខាងពីរនាក់នៃជនដៃដល់ដែលជាប់ចោទ ជាស្រ្ដីអាយុ៣៩ឆ្នាំ និងកូនស្រីនាងម្នាក់អាយុ១៤ឆ្នាំ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ហើយក៍មានភ្លើងឆេះផ្ទះរបស់ពួកគេផងដែរ។ ស្រី្ដម្នាក់អាយុ៣៩ឆ្នាំ និងកូនស្រីរបស់នាងអាយុ១៤ឆ្នាំ ជាអ្នកជិតខាងជាមួយជនសង្ស័យដែលវាយប្រហា ក៏ត្រូវបានសំលាប់កាលពីថ្ងៃព្រហស្បតិ៍ផងដែរ រួចហើយក៏យកភ្លើងដុតផ្ទះរបស់ពួកគេ។ អ្នកនាំពាក្យរដ្ឋអាជ្ញាបានបញ្ជាក់ពីខ្លឹមសារនៃសំបុត្រមួយច្បាប់ទៅកាន់មណ្ឌលវេជ្ជសាស្រ្ដ អេរ៉ាមូស (Erasmus) … Read More

ប្រទេសមួយចំនួននៅអាស៊ី យកពន្ធលើអចលនទ្រព្យយ៉ាងណា?

ពន្ធលើអចលនទ្រព្យគឺជាពន្ធមួយប្រភេទ ឃើញមានវត្តមានតាំងពីបុរាណរហូតដល់បច្ចុប្បន្ន ហើយតែងតែផ្ដោតទៅលើដីធ្លី និងសំណង់នៅលើដីធ្លី។ តាំងពីបណ្ដាឆ្នាំ 200 មុនគ្រិស្តសករាជ ដល់ឆ្នាំ 300 នៃគ្រិស្តសករាជ ជនជាតិរ៉ូម៉ាំងបានយកពន្ធលើដីធ្លី និងសំណង់នៅលើដី។ បច្ចុប្បន្ន ពន្ធលើអចលនទ្រព្យត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើនលើពិភពលោក ដោយប្រើប្រាស់រូបមន្ត និងឈ្មោះផ្សេងៗគ្នា មានជាអាទិ៍ ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ពន្ធលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើការចុះបញ្ជីអចលនទ្រព្យ ពន្ធមរតក ពន្ធលើអំណោយដែលសំដៅលើអចលនទ្រព្យដែលជាមរតក ឬអំណោយជាដើម។ យោងតាមនិយមន័យដែលកំណត់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធលើអចលនទ្រព្យគឺជាខ្ទង់ប្រាក់ដែលរដ្ឋប្រមូលតាមកាលកំណត់ ឬមិនតាមកាលកំណត់ … Read More

ព្រឹត្តិការណ៍ពិសេសបីបានកើតឡើងដំណាលគ្នា យប់ថ្ងៃ15 កើតនេះ

មហាចន្ទពេញវង់ កើតឡើងចំព្រឹត្តិការណ៍តារាសាស្ត្រពិសេសមួយ ចំយប់មិញថ្ងៃសីលពេញបូណ៌មី។ កាលពីយប់ថ្ងៃសុក្រ 15កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ 2567 ត្រូវនឹងថ្ងៃទី 29 កញ្ញា គ្រីស្តសករាជឆ្នាំ 2023 នេះ គឺជាថ្ងៃពិសេស ព្រោះថាមិនត្រឹមតែជាថ្ងៃសីលពេញបូណ៌មី និងជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិមួយចំនួននៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ មានដូចជា ចិន ជប៉ុន កូរ៉េ និងវៀតណាមជាដើមនោះទេ ប៉ុន្តែក៏ជាឱកាស ដែលមានព្រឹត្តិការណ៍មហាចន្ទពេញវង់ផងដែរ។ នៅមិញយប់នេះ ព្រះចន្ទបានស្ថិតនៅពីមុខផែនដី និងព្រះអាទិត្យ … Read More

ចិន៖បញ្ចេញប្រតិកម្មរិះគន់ការដាក់បង្ហាញនូវនាវាមុជទឹកផលិតក្នុងស្រុកដំបូងគេរបស់កោះតៃវ៉ាន់

ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញាកន្លងមកនេះ ក្រសួងការបរទេសចិន បានចោទប្រកាន់កោះតៃវ៉ាន់ថា កំពុងព្យាយាមបង្កើនអត្តចរិតនៃភាពជាសត្រូវ និងកំពុងប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន តាមរយៈការអភិវឌ្ឍនាវាមុជទឹកផ្ទាល់ខ្លួនផលិតក្នុងស្រុកដំបូងគេ ដែលយកមកដាក់បង្ហាញជាសាធារណៈកាលពីពេលថ្មីៗកន្លងទៅ។ លោកស្រី Mao Ning មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលធ្លាប់បានបញ្ជាក់ច្បាស់ៗថា បញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន បានលើកឡើងថា កិច្ចខិតខំពង្រីកវិស័យយោធារបស់កោះតៃវ៉ាន់នៅពេលនេះ នឹងធើ្វឱ្យប៉ះពាល់ដល់ដំណើរការស្ថិរភាព និងសន្ដិសុខនៅក្នុងតំបន់ច្រកសមុទ្រមួយនេះនាថ្ងៃអនាគត។ គួរបញ្ជាក់ថា ក្រោយពីមានបញ្ហាតានតឹងជាមួយប្រទេសចិន រដ្ឋាភិបាលកោះតៃវ៉ាន់បានងាកមកផ្តោតលើការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាយោធាសំខាន់ៗ ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ ជាពិសេសរួមមាន ការផ្តោតលើយន្តហោះចម្បាំង នាវាមុជទឹក និងគ្រាប់មីស៊ីលជាដើម ដើម្បីឆ្លើយតបនឹងកំណើនសកម្មភាពយោធារបស់ចិននៅក្បែរតំបន់ដែនទឹករបស់កោះតៃវ៉ាន់។ យោងតាមមន្រ្តីក្រសួងការពារជាតិតៃវ៉ាន់ … Read More

បម្រាមលើការវិនិយោគ ចិនជំរុញឲ្យអាមេរិកពិចារណាយ៉ាងល្អិតល្អន់

ចិន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានគម្រោងដាក់កម្រិតការវិនិយោគថ្មី ក្នុងប្រទេសចិន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាន់ខ្ពស់ ត្រូវបានក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន បានអំពាវនាវឲ្យសហរដ្ឋអាមេរិកគោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ហើយគិតគូរយ៉ាងល្អិតល្អន់ដល់ច្បាប់ពាក់ព័ន្ធនានា។ ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងសភាពាណិជ្ជកម្មអន្តរជាតិចិន (CCOIC) បានព្រមានថា ការហាមឃាត់ការវិនិយោគនេះនឹងបង្កគ្រោះថ្នាក់ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មដែលតែងមានជាធម្មតា រវាងប្រទេសទាំង២ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃខ្សែច្រវាក់ឧស្សាហកម្មសកលផងដែរ។ គួររំលឹកថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃទី៩ ខែសីហា ដែលហាមឃាត់ដល់ការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងអង្គភាពអាជីវកម្មនានារបស់ប្រទេសចិន ដែលពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក មីក្រូអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន Quantum … Read More

កាកបាទក្រហមកម្ពុជា៖ ទូលថ្វាយអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ នូវព្រះរាជទ្រព្យចំនួន ១០០០ដុល្លារ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន ១០០០ USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះ … Read More

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក

ព្រះវិហារ៖ ពិធីបួងសួងរំលឹកដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងអបអរសាទររមណីយប្រាសាទកោះកេរ ត្រូវ​បាន​ចុះ​បញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក​ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែល​ស្ថិត​ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ។ រមណីយដ្ឋានប្រាសាទកោះកេរ គឺជាសម្បត្តិវប្បធម៌រូបីទី៤ ដែលត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ រប​ស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ … Read More

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា កំពុងអន្តរាគមន៍ជំនន់ទឹកភ្លៀង ជន់លុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង

ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តី និងកំលាំងប្រដាប់អាវុធចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ ស្របពេលទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងជន់ជោរ វាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ខណៈនៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ធ្វើឲ្យដាច់ផ្លូវមួយចំនួន។ នៅលើបណ្ដាញតេឡេក្រាម របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺ យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែង កាលពីថ្ងៃទី២៧ និង២៨ ខែកញ្ញា … Read More

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្រុម V4 អំពាវនាវ សុំឲ្យសហភាពអឺរ៉ុប រឹតបន្តឹងលើការគ្រប់គ្រង ផ្លូវសម្រាប់នាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃបណ្តាប្រទេស Visegrad Group ហៅថា (V4) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ហៅកាត់ថា (EU) រឹតបន្តឹងលើការគ្រប់គ្រងលើផ្លូវសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន និងដាក់ចេញនូវវិធានការថ្មី នេះបើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ លោក Marek Vyborny រដ្ឋមន្ត្រីក្រសួងកសិកម្មសាធារណរដ្ឋឆេក បានលើកឡើងថា “យើងចង់ស្នើឱ្យគណៈកម្មការអឺរ៉ុប ណែនាំអំពីប្រាក់បញ្ញើដែលអាចដកវិញបាន ឬយន្តការហិរញ្ញវត្ថុមួយផ្សេងទៀត សម្រាប់ពាណិជ្ជករ ដែលនាំចូលគ្រាប់ធញ្ញជាតិពីប្រទេស អ៊ុយក្រែន … Read More