ដោយភាពតក់ស្លុត អ្នកក្រុងរ៉ូតថើដាម បាននាំគ្នាទៅដាក់ផ្កាឲ្យឧទ្ទិសឲ្យជនរងគ្រោះពីបាញ់ប្រហារ

ហូឡង់៖ នៅឯមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុងRotterdam អ្នកស្គាល់គ្រូបង្រៀនដែលជាជនរងគ្រោះនៃការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានហៅគាត់ថាជាមិត្តស្លូតបូត ខណៈអ្នកបានរៀបរាប់ទុក្ខសោកពីការវាយប្រហារនោះនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។

នៅខាងក្រៅមណ្ឌលវេជ្ជសាស្រ្ដ អេរ៉ាសមូស (Erasmus) គំនរផ្កាតូចមួយ ត្រូវបានគេដាក់ ជាទីដែលជនរងគ្រោះអាយុ៤៣ឆ្នាំជាវេជ្ជបណ្ឌិត បានបង្រៀនសិស្ស និងជាទីដែលជនល្មើសជាបុរសអាយុ៣២ឆ្នាំ ត្រូវឡើងបង្ហាញនៅចំពោះមុខចៅក្រមនៅថ្ងៃទី៣តុលាខាងមុខ ធ្លាប់ជាសិស្ស។

អ្នកជិតខាងពីរនាក់នៃជនដៃដល់ដែលជាប់ចោទ ជាស្រ្ដីអាយុ៣៩ឆ្នាំ និងកូនស្រីនាងម្នាក់អាយុ១៤ឆ្នាំ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ហើយក៍មានភ្លើងឆេះផ្ទះរបស់ពួកគេផងដែរ។ ស្រី្ដម្នាក់អាយុ៣៩ឆ្នាំ និងកូនស្រីរបស់នាងអាយុ១៤ឆ្នាំ ជាអ្នកជិតខាងជាមួយជនសង្ស័យដែលវាយប្រហា ក៏ត្រូវបានសំលាប់កាលពីថ្ងៃព្រហស្បតិ៍ផងដែរ រួចហើយក៏យកភ្លើងដុតផ្ទះរបស់ពួកគេ។

អ្នកនាំពាក្យរដ្ឋអាជ្ញាបានបញ្ជាក់ពីខ្លឹមសារនៃសំបុត្រមួយច្បាប់ទៅកាន់មណ្ឌលវេជ្ជសាស្រ្ដ អេរ៉ាមូស (Erasmus) ដែលកំពុងផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយហូឡង់ ។ លិខិតនោះ បានរៀបរាប់ថាឥរិយាបថបែបមនុស្សសរសៃប្រាសាទ និងបញ្ហាគ្រឿងស្រវឹងក៏ដូចជាការថ្អូញត្អែរចេញពីអ្នកជិតខាងផងដែរទៅលើទង្វើររបស់ជនល្មើសដូចសត្វធាតុ។

នគបាលបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើមូលហេតុឈានដល់ការបាញ់ប្រហារនោះ។