កសិករឥណ្ឌា៖ រងគ្រោះដោយគ្រោះរាំងស្ងួត តវ៉ាប្រឆាំងនឹងការចែករំលែកទឹកទន្លេ

ឥណ្ឌា៖ នៅភាគខាងត្បូងរដ្ឋ Karnataka របស់ប្រទេសឥណ្ឌា កសិករដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត បានចាប់ផ្តើមធ្វើកូដកម្មរយៈពេលមួយថ្ងៃ កាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា នេះ ដើម្បីតវ៉ាប្រឆាំងនឹងការចែករំលែកទឹកពីទន្លេ ដែលហូរកាត់រដ្ឋជិតខាង Tamil Nadu ផងដែរ។

នគរបាលបានជំរុញឲ្យមានភាពស្ងប់ស្ងាត់ ដោយសាលារៀន និងកន្លែងសាធារណៈទាំងអស់ត្រូវបិទទ្វារ ខណៈដែលកសិករ និងសមាជិកសហជីពរាប់ពាន់នាក់ បានត្រៀមរៀបចំការប្រមូលផ្តុំ បន្ទាប់ពីការតវ៉ា បានចាប់ផ្តើមនៅសប្តាហ៍នេះ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃទីក្រុង Bengaluru ទោះបីជាមានដីការបស់តុលាការឲ្យមានការបែងចែកទឹកក៏ដោយ។ នគរបាលបានចាប់ខ្លួនបាតុករ ដែលបានបិទផ្លូវ ខណៈកំពុងស្រែកពាក្យស្លោក នៅក្នុងផ្នែកមួយចំនួនរបស់រដ្ឋនេះ។

កសិករចំនួនរាប់លាននាក់ នៅក្នុងរដ្ឋទាំង២ ជម្លោះនេះបានក្លាយជាការតស៊ូផ្នែកផ្លូវច្បាប់ដ៏យូរអង្វែង ហើយការតវ៉ាបានជំរុញឲ្យបណ្ដាក្រុមហ៊ុនបរទេសនានា នៅទីក្រុង Bengaluru ដែលជារដ្ឋធានីរបស់រដ្ឋ Karnataka ប្រាប់បុគ្គលិករបស់ខ្លួនឲ្យធ្វើការពីផ្ទះ។

ការតវ៉ាតាមដងផ្លូវ បានកើតឡើងបន្ទាប់ពីមានដីការបស់តុលាការបញ្ជាឲ្យរដ្ឋ Karnataka បង្ហូរទឹកទន្លេចំនួន ៥.០០០គូសិក (ការបង្ហូរទឹកប្រមាណជា ៥.០០០ម៉ែត្រគូប ក្នុង១ម៉ោង) ទៅកាន់រដ្ឋ Tamil Nadu រយៈពេល ១៥ថ្ងៃ ក្នុងខែនេះ៕