ល្បឿន 1,800 គីឡូម៉ែត្រក្នុងមួយម៉ោង ជាយន្តហោះប្រណិត

សហរដ្ឋអាម៉េរិក៖ S-512 ជាយន្តហោះល្បឿនលឿនជាងសំឡេង អាចហោះហើរក្នុងរង្វង់ 11,500 គីឡូម៉ែត្រ ដឹកមនុស្សបានពី 12 ដល់ 18 នាក់ និងឆ្ពោះទៅរកប្រណិតភាព។ ចាប់ផ្ដើមទទួលយកការបញ្ជាទិញជាមុនសម្រាប់យន្តហោះល្បឿនលឿនជាងសំឡេងដែលមានតម្លៃ 100 លានដុល្លាររបស់ខ្លួន តាមការប្រកាសក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអាម៉េរិក Spike Aerospace ចុះផ្សាយកាលពីថ្ងៃទី 12 កញ្ញា 2023 តាម Interesting Engineering ។ ក្ដីស្រមៃអំពីការហោះឆ្លងសមុទ្រក្នុងល្បៀនលឿនជាងសំឡេងរបស់មនុស្សជាតិបានបញ្ចប់កាលពីឆ្នាំ 2003 នៅពេល … Read More

រដ្ឋមន្ត្រីណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមានវិធានការទាញទឹកត្រៀមបង្ការកង្វះខាតនារដូវប្រាំងខាងមុខ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមេគង្គ និងទន្លេសាបត្រូវបង្កើនការគ្រប់គ្រងវិធានការទាញទឹកពីទន្លេចូលព្រែក និងអាងទប់ទឹកដើម្បីត្រៀមបង្ការកង្វះខាតទឹកនៅរដូវប្រាំងខាងមុខ។ ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានប្រកាសថា រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ខណៈក្រសួងប្រកាសឱ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០% តាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម។ ស្ថានភាពភ្លៀងមិនសូវបានរ៉ាយប៉ាយ ផ្ទៃដីរងទឹកភ្លៀងប្រមាណ ៤០ ទៅ ៦០ … Read More

បុគ្គលិកស្ថានទូតអាមេរិកពីររូបពីបទ«ធ្វើសកម្មភាពខុសច្បាប់» រុស្ស៊ីបណ្ដេញចេញ

បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបណ្ដេញអ្នកការទូតអាមេរិកពីររូប ដែលខ្លួនបានចោទប្រកាន់ថា បានធ្វើការជាមួយជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសហការជាមួយរដ្ឋបរទេស។ ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកោះហៅបេសកជនអាមេរិក លោកស្រី Lynne Tracy ហើយបានប្រាប់លោកស្រីថា លេខាធិការទីមួយរបស់ស្ថានទូតលោក Jeffrey Sillin និងលេខាទីពីរ លោក David Bernstein ត្រូវតែចាកចេញពីប្រទេសរុស្ស៊ីក្នុង រយៈពេល៧ថ្ងៃ។ សេចក្តីថ្លែងការណ៍របស់រុស្ស៊ី បានឲ្យដឹងថា មនុស្សដែលមានឈ្មោះនេះ បានធ្វើសកម្មភាពខុសច្បាប់ដោយរក្សាទំនាក់ទំនងជាមួយពលរដ្ឋរុស្ស៊ីឈ្មោះ R. Shonov ដែលត្រូវបានចោទប្រកាន់ពីបទ «កិច្ចសហប្រតិបត្តិការសម្ងាត់»ជាមួយរដ្ឋបរទេស។ … Read More

ទឹកជំនន់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន សត្វក្រពើ ៧០ក្បាល បានរួចពីកសិដ្ឋាន

ចិន៖ ប្រតិបត្ដិការតាមរកសត្វក្រពើ កំពុងធ្វើឡើង បន្ទាប់ពីសត្វក្រពើជាង៧០ក្បាលបានរួចពីកសិដ្ឋានមួយ នៅក្នុងអំឡុងពេលទឹកជំនន់ នៅក្នុងភូមិមួយក្នុងក្រុងម៉ាវមីង (Maoming) ក្នុងខេត្ដហ្គ័ងតុងភាគខាងត្បូងប្រទេសចិន បើតាមទូរទស្សន៍រដ្ឋCCTV បានរាយការកាលពីថ្ងៃព្រហស្បតិ៍។ សត្វក្រពើទាំងនេះ បានរួចដោយឆ្លងកាត់ចន្លោះពីរនៅញ្ជាំងទ្រុងរបស់វា ដែលបានបាក់ស្រុតក្នុងអំឡុងពេលទឹកជំនន់ដែលបង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំង បើតាមគេបានរាយការណ៍ថា។ ក្រុមអាជ្ញាធរមូលដ្ឋានបានរៀបចំប្រតិបត្ដិការតាមរក និងបង្ហូរទឹកចេញ។ តាមវីដេអូ CCTV បានបង្ហាញពីក្រពើ១ក្បាល ត្រូវគេឃើញនិងចាប់បាន ព្រមទាំងបានចងខ្សែដាក់នៅលើដី។ ទូរទស្សន៍CCTV បាននិយាយថា សត្វក្រពើ៣៦ក្បាល ត្រូវបានគេរកឃើញ និងចាប់បាននៅត្រឹមពីព្រឹកថ្ងៃទី១៤កញ្ញាកន្លងទៅនេះ។    

ព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទាន ក្នុងការថែទាំសត្វដំរី

ភ្នំពេញ៖ ក្រោមព្រះរាជតម្រិៈទុកដាក់អំពីការអភិរក្សសត្វកម្រផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនសមាគមអភិរក្សដំរី អៃរាវត្តា សម្រាប់ជាវិភាគទានក្នុងសកម្មភាពអភិរក្សសត្វដំរីនៅកម្ពុជា។ សូមរម្លឹកថា កាលពីដើមឆ្នាំទៅមិញក្រសួងបរិស្ថានបានប្រកាសបន្តគាំទ្រសមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ។ក្រសួងបរិស្ថានបានគាំទ្រការអភិរក្សដំរីនៅកម្ពុជាដោយបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ «សមាគមអភិរក្សដំរីអៃរាវត្តា»។ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគីរី ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី … Read More

លោក Pita លាលែងពីមេដឹកនាំគណបក្ស បេក្ខភាពប្រកួតប្រជែងនាយករដ្ឋមន្ត្រីថៃដែលត្រូវបានរារាំង

ថៃ៖ គណបក្សកំណែទម្រង់របស់លោក Pita Limjaroenrat បានទទួលជ័យជម្នះ សម្រាប់អសនៈភាគច្រើន នៅក្នុងការបោះឆ្នោតជាតិប្រទេសថៃកាលពីខែឧសភា បានលាលែងជាមេដឹកនាំគណបក្ស នៅថ្ងៃសុក្រនេះ។ អ្នកប្រកួតប្រជែងវ័យក្មេងរូបនេះ បានដឹកនាំគណបក្សឆ្ពោះទៅមុខ Move Forward Party (MFP) ទៅដល់ចំណុចខ្ពស់ក្នុងការបោះឆ្នោត ដែលទទួលបានប្រយោជន៍លើភាពពេញចិត្តខ្លាំងរបស់អ្នកបោះឆ្នោត ធ្វើឲ្យមានកំហឹងដល់របបគ្រប់គ្រងគាំទ្រដោយយោធា ជិតមួយទសវតស្សរ៍មកនេះ។ បែបនេះក៏ដោយ ក៏លោកត្រូវបានរារាំងមិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ដោយក្រុមអភិរក្សចាក់ឬសជ្រៅនៅក្នុងសភា ហើយក្រោយមកត្រូវបានផ្អាកជាសមាជិកសភា។ គណបក្សឆ្ពោះទៅមុខ(Move Forward) បានចាកចេញពីភាពជាដៃគូចម្រុះជាមួយគូបដិបក្ខប្រឆាំងគណបក្សភឿថៃ ដែលបានបន្តបង្កើត រដ្ឋាភិបាលចម្រុះ ជាមួយគណបក្សគាំទ្រយោធា និងបាននិយាយថា … Read More

រដ្ឋសភា សេចក្តីសម្រេច គោលការណ៍នៃការតែងតាំងទីប្រឹក្សា និងជំនួយការនៃរដ្ឋសភា

📢 នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភា បានចេញសេចក្តីសម្រេច ស្តីពី គោលការណ៍នៃការតែងតាំងទីប្រឹក្សានិងជំនួយការនៃរដ្ឋសភា លេខ: ១៣៤ រ.ស ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងធម្មការ និង សាសនា សេចក្តីណែនាំ ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ

📢 កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងធម្មការ និង សាសនា សេចក្តីណែនាំ ស្តីពី ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ លេខ: ១៨/២៣ ក.ធ.ស សណន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងអប់រំ យុវជន និងកីឡា សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទស ប្រឹក្សា គរុកោសល្យជំនាន់ទី៥ លើកទី២ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

📢 កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានចេញ សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទស ប្រឹក្សា គរុកោសល្យជំនាន់ទី៥ លើកទី២ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ លេខៈ ៨៦ អយក. សជ៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖