អគ្គនាយកដ្ឋានពន្ធដារ ៖ ការបង់ពន្ធរថយន្ត សម្រាប់ឆ្នាំ២០២៣ នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

ការរំលឹកលើកទី២ សេចក្តីជូនដំណឹង របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៤០៥៣៩  អពដ ស្តីពី ការបង់ពន្ធរថយន្ត សម្រាប់ឆ្នាំ២០២៣ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ផុតកាលកំណត់នេះ នឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ។  សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

ចិន បាញ់បង្ហោះផ្កាយរណប អង្កេតមហាសមុទ្រថ្មី ដោយជោគជ័យ

ប្រទេសចិន បានបញ្ជូនផ្កាយរណបត្រួតពិនិត្យ ពណ៌ទឹកមហាសមុទ្រជំនាន់ថ្មីទៅកាន់ទីអវកាស ដើម្បីជួយធ្វើឲ្យកាន់តែប្រសើរឡើងនូវការយល់ដឹងអំពីទឹកសមុទ្រ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកាកន្លងមកនេះ ។ ជាផ្កាយរណបអង្កេតពណ៌ទឹកសមុទ្រ ដែលមានភាពជាក់លាក់កម្រិតខ្ពស់ដំបូងគេរបស់ពិភពលោក ដែលកំណត់គោលដៅលើផ្ទៃទឹកផ្សេងៗ ជុំវិញពិភពលោក ដោយប្រើវិធីសាស្ត្ររាវរកជាសច្រើន។ មជ្ឈមណ្ឌលអង្កេតផែនដី និងទិន្នន័យក្រោមរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងថា ផ្កាយរណបនេះនឹងផ្តល់សេវាកម្មចាប់សញ្ញាពីចម្ងាយ សម្រាប់ផ្លូវសមុទ្រសំខាន់ៗរបស់ប្រទេសចិន និងលើកកម្ពស់ការប្រើប្រាស់ធនធានជលផល និងការតាមដានការបង្កកខ្វក់ដល់សមុទ្រ។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះដោយយានចម្លង Long March-2C នៅវេលាម៉ោង ១១:៥៥នាទីម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan (ជីវជ័ន) នៅភាគពាយព្យប្រទេសចិន ហើយក្រោយមកត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី … Read More

វេជ្ជបណ្ឌិតហ្កាហ្សា៖ មន្ទីរពេទ្យ អាល់ស៊ីហ្វា កំពុងស្ថិតក្នុងគ្រោះមន្ដរាយហើយ

ហ្កាហ្សា ៖ លោកណាហេត អាប៊ូ តាអេម៉ា (Nahed Abu Taaema) នាយកមន្ទីរពេទ្យ ណាស៊ើរ (Nasser) ក្នុងក្រុងខានយូនីស កាលពីថ្ងៃព្រហស្បតិ៍នេះ បានហៅស្ថានភាពនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា ក្នុងតំបន់ហ្កាហ្សា ជាគ្រោះមហន្ដរាយ ដោយនិយាយថា ពួកគេបានដាច់ការទាក់ទងជាមួយបុគ្គលិកពេទ្យខាងក្នុងមន្ទីរពេទ្យ ។ នៅភាគខាងជើងក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន អ៊ីស្រាអែល បាននិយាយថា កងកងកម្លាំងរបស់ខ្លួននៅតែមានវត្ដមាននៅឡើយនៅឯ មន្ទីរពេទ្យដែលធំជាងគេបំផុតក្នុងតំបន់ហ្កាហ្សា គឺមន្ទីពេទ្យ អាល់ស៊ីហ្វា ប៉ុន្ដែមិនបានផ្ដល់សេចក្ដីលម្អិតពីប្រតិបត្ដការរបស់ពួកគេទេ តាំងពី១ថ្ងៃមុននៅពេល ដែលពួកគេបានចូលដល់អគារមួយ ដែលជាការបញ្ចប់នៃការឡោមព័ទ្ធរយៈពេល១ថ្ងៃនោះ។ … Read More

ព្រះករុណា មានព្រះរាជបន្ទូលថា សម្ដេច ហ៊ុន សែន បានបំពេញការងារជាង ៣០ ឆ្នាំ ដើម្បីការពារមរតកវប្បធម៌ខ្មែរ

ភ្នំពេញ៖ អស់រយៈពេលជាង ៣០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានបំពេញការងារ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ នៅស្នាក់ការ អង្គការយូណេស្កូ … Read More

GDI Hotline Case ករណីជនជាតិចិនបាត់លិខិតឆ្លងដែន និងមានជំងឺជាទំងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

#GDI Hotline Case ករណីជនជាតិចិនបាត់លិខិតឆ្លងដែន និងមានជំងឺជាទំងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ គ្រួសាររបស់អ្នកជំងឺបានខលចូលមកប្រព័ន្ធ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំការណែនាំ និងកិច្ចអន្តរាគមន៍អោយអ្នកជំងឺបានត្រលប់ទៅព្យាបាលជំងឺនៅប្រទេសចិនវិញឆាប់ៗ។ ជាបឋមក្រុមការងារបានណែនាំអោយពួកគាត់ប្រញ៉ាប់ដាក់ពាក្យបណ្តឹងបាត់លិខិតឆ្លងដែន និងទៅស្ថានទូតចិនដើម្បីស្នើសុំធ្វើលិខិតឆ្លងដែនថ្មី។ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ Hotline បានធ្វើការសម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធ និងបានធ្វើទិដ្ឋាការចាកចេញអោយអ្នកជំងឺជនជាតិចិនខាងលើភ្លាមៗ ក្រោយគាត់ទទួលបានលិខិតធ្វើដំណើរថ្មីចេញដោយស្ថានទូតចិនរួចមក។ បងប្អូនមានបញ្ហាពាក់ព័ន្ធការងារអន្តោប្រវេសន៍ ស្វាគមន៍ខលមកប្រព័ន្ធ Hotlineរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់ពេលវេលា 24ម៉ោង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិននៅខេត្តសៀមរាប បន្តវិនិយោគបន្ថែមទៀត

សៀមរាប៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិន ជាពិសេសខេត្តយូណាន បន្តការរៀបចំផែនការ វិនិយោគបន្ថែមទៀត នៅខេត្តសៀមរាប ឱ្យបានតាមផែនការ ដែលបានគ្រោងទុក និងការរៀបចំដំណើរការអាកាសយានដ្ឋានថ្មី សៀមរាបអង្គរឱ្យបានល្អ ដើម្បីឱ្យខេត្តសៀមរាបក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញបែបនេះ ក្នុងឱកាស ជំនួបជាមួយ ឯកឧត្តម វ៉ាង យូបូ (Wang Yubo)) អភិបាលខេត្តយូណាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា … Read More

មីស៊ីលផ្លោងរយៈចម្ងាយមធ្យម កូរ៉េខាងជើង អភិវឌ្ឍ និងសាកល្បងម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី

សេអ៊ូល៖ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបង្កើតម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ប្រភេទថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម នេះយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍​ ។ របាយការណ៍ក៏បានឲ្យដឹងថា ឧស្សាហកម្មកាំជ្រួចរបស់ប្រទេសនេះ បានធ្វើការសាកល្បងដោយជោគជ័យ លើការ បាញ់បង្ហោះពីដីដំបូងរបស់ម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ នៅថ្ងៃទី១១ និង ១៤ ខែវិច្ឆិកា រៀងៗខ្លួន ។ របាយការណ៍បានឲ្យដឹងបន្ថែមថា ការធ្វើតេស្តនាពេលថ្មីៗនេះ គឺសំដៅវាយតម្លៃលក្ខណៈបច្ចេកទេសនៃម៉ាស៊ីន ដែលទើបនឹងបង្កើតថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ។ KCNA បានរាយការណ៍ថា … Read More

ភ្នំពេញ៖ ករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម  មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ ម៉ោង ០០:៣០នាទី  រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា  ឆ្នាំ២០២៣ ។ ហេតុការណ៍នោះកើតឡើង ខណៈជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យជិះមកសកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿង តែដោយសារកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរក៏ប្រដេញរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទ ប្រុស  អាយុ២៧ឆ្នាំភ្លាមៗតែម្តង ។ ជនសង្ស័យសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន … Read More

ព្រះវិហារ៖ អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវរងារ ដែល​ជា​អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាព … Read More