ព្រះករុណា មានព្រះរាជបន្ទូលថា សម្ដេច ហ៊ុន សែន បានបំពេញការងារជាង ៣០ ឆ្នាំ ដើម្បីការពារមរតកវប្បធម៌ខ្មែរ

ភ្នំពេញ៖ អស់រយៈពេលជាង ៣០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានបំពេញការងារ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ នៅស្នាក់ការ អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង ។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្ត ដោយធានាថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងធានាបន្តនិរន្តរភាពកម្មវិធីដែលបានអនុវត្តកន្លងមក។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់យើងបាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ។ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសជាងសាមសិបបានចូលរួមចំណែ កក្រោមទម្រង់ផ្សេងៗគ្នា ក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់យើង ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុ ត។ យើងសូមសាទរចំពោះការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ(CIC) ក្នុងទ ម្រង់បច្ចុប្បន្ន សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។ ជាការពិតបន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ប្រ សើរ នៃស្នាដៃអភិវឌ្ឍឡើងវិញដែលប្រទេសបារាំង និងជប៉ុនបានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ជាពិសេស ក្នុងវិស័យបុរាណវិទ្យា និងហេដ្ឋារចនាសម្ពន្ធទេសចរណ៍ស្របតាមគោលបំណងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន គឺផ្តោតលើការកំណត់គោលនយោបាយមួយពោរពេញដោយមហិច្ឆតា ក្នុងការអភិវឌ្ឍប្រ កប ដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរ។ គោលនយោ បាយអភិវឌ្ឍប្រកបដោយចីរភាពនេះ ត្រូវតែរួមបញ្ចូលនូវផែនការច្បាស់លាស់ និងហ្មត់ចត់នៃការគ្រប់ គ្រងអេកូឡូស៊ីប្រកបដោយបរិយាបន្ន។

យើងមានការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពរបស់ CIC ទៅកាន់ប្រទេសជាតិផ្សេងទៀតកាន់តែច្រើ ន ដែលរំលេចពីសាមគ្គីភាពអន្តរជាតិដែលយើងចង់ឃើញមានការរីកសាយកាន់តែខ្លាំងនៅក្នុងពិភពលោករបស់យើង ដែលការបែកបាក់កើតមានច្រើនញឹកញាប់ជាងការរួបរួមគ្នា។ ទាក់ទងនឹងវិសាលភា ពនៃការងារអភិរក្ស និងជួសជុលដ៏អស្ចារ្យជាច្រើនឆ្នាំដែលបានអនុវត្តជាមួយប្រទេសបារាំង និងជប៉ុន ព្រះរាជាណាចក្រកម្ពុជាយើងសូមការអនុញ្ញាតសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី និងការផ្តល់មូលនិធិសប្បុរសរបស់សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស។ គុណភាពដ៏ធំធេងនៃដៃគូទាំងនេះ និងការធ្វើការងារជាមួយធនធានមនុស្សវ័យក្មេងពោរពេញដោយទេពកោសល្យរបស់យើង បង្កើតឱ្យមានស្មារតីប្រកួតប្រជែងដ៏ល្អឥតខ្ចោះ។ សា មគ្គីភាពអន្តរជាតិ គឺជាតថភាពជាក់ស្តែងនៅអង្គរ។ សាមគ្គីភាពនេះត្រូវតែការពារ ពង្រីក និងផ្សព្វផ្សា យយ៉ាងទូលំទូលាយ។

ព្រះករុណា ព្រះមហាក្សត្រព្រះអង្គបានរំលេចបន្ថែមថា សំណេរនៃសុន្ទរកថានេះមិនទាន់ស្ងួតផងទេ ខណៈពេលដែលព័ត៌មានដ៏អស្ចារ្យនៃការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភ ពលោកត្រូវបានប្រកាសចេញពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅក្នុងឱកាសនៃកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ កម្ពុជាបានដាក់សំណើបញ្ចូលរមណីយដ្ឋានកោះកេរ ជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ គំរូរបស់ CIC នឹងត្រូវយក៏ទៅអនុវត្តចំពោះការអភិរក្ស ជួសជុល និងគ្រប់គ្រងយ៉ាងពិសេសចំពោះប្រាសាទចំនួន៧៦ និងបុរាណវត្ថុចំនួន១៦៩។ សិល្បៈ និងប្រាសាទកោះកេរដ៏អស្ចារ្យ បញ្ជាក់ពីអត្ថិភាពនៃនគរដ៏មានអំណាច និងរុងរឿង ដែលប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបមួយផ្នែកធំត្រូវតែស្រាវជ្រាវ និងកត់ត្រាទុក។

ព្រះករុណា ព្រះមហាក្សត្រ បានរម្លឹកឱ្យដឹងថា កាលពី៣២ឆ្នាំមុន ចាប់តាំងពីពេលចុះហត្ថលេខាលើកិ ច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ព្រះបិតា ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃខ្ញុំ ទ្រង់បានអំពាវនាវឱ្យអង្គការយូណេស្កូចូលរួមអភិរក្សប្រាសាទអង្គរ។ បន្ទាប់ពីឡើងគ្រងរាជ្យជាលើកទី២នៅឆ្នាំ១៩៩៣ ព្រះបិតារបស់ខ្ញុំមានបំណងចង់ដាក់បញ្ចូលរម ណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ។ ព្រះបិតារបស់ខ្ញុំបានផ្តល់ការគាំទ្រយ៉ាងពេញទំ ហឹងឥតងាករេដល់អង្គការយូណេស្កូ គណៈកម្មាធិការ CIC និងសាលាបារាំងចុងបូព៌ា រហូតដល់ទ្រង់សោយទិវង្គត។ បន្ទាប់មកកម្ពុជាបានស្នើសុំដាក់ប ញ្ចូលប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិបន្ទាប់ពីរមណីយដ្ឋា នអង្គរ។ ក្នុងអំឡុងពេលនៃការប្រារព្ធខួបលើកទី៧៥ នៃអង្គការយូណេស្កូ យើងបានរំឭកជូនវេទិកានេះថា «ស្នាដៃសិល្បៈខ្មែរទាំងនេះ គឺជាឫសគល់រប ស់យើង ហើយការដឹងគុណរបស់យើង គឺពុំមានព្រំដែ នឡើយ ចំពោះអង្គការយូណេស្កូដែលធ្វើសកម្ម ភាពនៅកម្ពុជា ជាមួយសមត្ថភាពរបស់ខ្លួនប្រកបដោ យឧត្តមភាព»។

នៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នមានសន្តិភាព និងកំពុងក្លាយជារដ្ឋទំនើប អង្គការយូណេស្កូកំពុងអភិវឌ្ឍកម្មវិធីរបស់ខ្លួន ជាពិសេសទាក់ទងនឹងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាំងពីដើមមកអង្គការយូណេស្កូបានកំណត់អាទិភាពរបស់ខ្លួនលើវិស័យអប់រំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានបង្ហាញពីឆន្ទៈយ៉ាងមោះមុតរបស់សម្តេចក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។

ខ្ញុំពិតជាជឿជាក់ថា ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនឹងទទួលបានការគាំទ្រ ហើយខ្ញុំសូមអំពាវនាវដល់អង្គការយូណេស្កូ ឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ៕