អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាព និងភាពសប្បាយរីករាយប្រកបដោយស្នាមញញឹម ដ៏ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

តាមរយៈផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារថា៖ ” អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្ត និងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប … Read More

ការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ របស់គម្រោង Cosmos។

ការបោះឆ្នោត ដើម្បីធ្វើកំណែទម្រង់ ទៅលើគម្រោងរបស់ខ្លូនចប់សព្វគ្រប់ Cosmos ដែលមានកាក់ឈ្មោះ Atom នៅក្នុង Proposal 848 ។ ជាលទ្ធផលសហគមន៍របស់គម្រោងនេះ គឺយល់ព្រមទៅលើ Proposal 848 ដោយនៅក្នុង Proposal នេះគឺទាក់ទងជាមួយនឹងការកំណត់អតិផរណា ត្រឹមតែ 10% ។ Cosmos ក៏នឹងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំផងដែរដោយបង្កើត Network ថ្មីឈ្មោះ AtomOne ដែលមានកាក់ឈ្មោះ ATOM1 ហើយក៏មានការចែកកាក់នេះ ដល់អ្នកដែលបានចូលរួម Vote … Read More

ប្រមុខដឹកនាំ UN ៖ ការបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផ្ដល់ជំនួយទេ។

UN​៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នាបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ថា ជាការមើលឃើញនៃក្តីសង្ឃឹម និងមនុស្សជាតិ ប៉ុន្តែបានព្រមានថា វិធានទាំងនោះពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការជំនួយរបស់តំបន់ហ្កាហ្សាស្ទ្រីបនោះទេ ។ បទឈប់បាញ់រយៈពេលបួនថ្ងៃដំបូង ត្រូវបានពន្យារពេលពីរថ្ងៃបន្ថែម ដោយបន្តការផ្អាកប្រយុទ្ធគ្នា នៅក្នុងសង្គ្រាមមានអាយុកាល៧សប្តាហ៍ ដែលបានផ្ដាច់មនុស្សរាប់ពាន់នាក់ និងបានបង្កការបំផ្លិច​បំផ្លាញ​ដ៏វិនាសកម្ម ចំពោះតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន បើតាមប្រទេសកាតា ដែលជាអ្នកសម្របសម្រួលបទឈប់បាញ់នេះ បានលើកឡើងកាលពីថ្ងៃចន្ទ ។     … Read More

កិច្ចប្រជុំត្រីភាគី មន្រ្តីការទូតជាន់ខ្ពស់ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមដើម្បីពង្រឹងទំនាក់ទំនង។

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញ បានជួបគ្នានៅទីក្រុងកំពុងផែ Busan ដើម្បីព្យាយាមចាប់ផ្តើមឡើងវិញកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសជិតខាងអាស៊ីទាំង ៣ ហើយនិងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូល ក្រុមមេដឹកនាំរបស់ពួកគេ ។ ក្នុងនាមមន្រ្តីការទូតកំពូលរបស់ចិន លោក Wang Yi ថ្លែងថា ប្រទេសទាំង ៣ គួរតែដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក ជាមួយនឹងឥរិយាបថ និងអាកប្បកិរិយារីកចម្រើនជាងមុន ។ ចំនែក រដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីអស្ចារ្យជាងមុន … Read More

ផ្កាយរណបធ្វើពីឈើ ជប៉ុនជិតបាញ់បង្ហោះឡើងទៅកាន់ទីអវកាស។

NASA ទីភ្នាក់ងារ​អវកាស​អាមេរិក និង​ JAXA ទីភ្នាក់​ងារ​អវកាស​ជប៉ុន កំពុង​រៀប​ផែនការ​បាញ់បង្ហោះ​ផ្កាយ​រណប​ធ្វើពីឈើដំបូង​គេ​លើ​ពិភពលោក​ ឡើង​ទៅ​កាន់​ទីអវកាស ​។ ផ្កាយ​រណប​ប៉ុនពែង​កាហ្វេ​ដែល​ធ្វើពី​ឈើ Magnolia គ្រោង​នឹង​ត្រូវ​បាន​បាញ់បង្ហោះ​ឡើង​ទៅកាន់​គន្លង​តារា​វិថីផែនដី​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2024 នេះយោងតាម​ព័ត៌មាន​ពី​ណាសា (NASA) របស់​អាមេរិក និង​ចាសា (JAXA) របស់​ជប៉ុន ​។ ឈើ​គឺជា​វត្ថុធាតុ​ដែល​នឹង​មិន​ឆេះ​ ឬ​រលួយ​នៅ​ក្នុង​បរិស្ថាន​សុញ្ញកាសរបស់​អវកាស ប៉ុន្តែ​នឹង​ត្រូវ​បាន​ដុត​ឆេះ​ម៉ត់​ជា​ធូលី​ នៅ​ពេល​វិល​ត្រលប់​ចូល​ក្នុង​បរិយាកាស​ផែនដី​ ។ ចំណុច​ពិសេស​នេះ​ធ្វើ​ឱ្យ​ឈើ​ក្លាយ​ជា​វត្ថុ​ធាតុ​មាន​ប្រយោជន៍​សម្រាប់​ផ្កាយ​រណប​ នា​ពេល​អនាគត ​។ ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ដើម​ឆ្នាំ … Read More

សម្ដេចតេជោ មានប្រសាសន៍ថា សន្តិភាព បានធ្វើឱ្យពិធីបុណ្យជាតិធំៗ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមតេលេក្រាមផ្ទាល់របស់សម្ដេច ដោយមានខ្លឹមសារថា អបអរសាទរ និងសប្បាយរីករាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យនេះ ។ សាររបស់សម្ដេចតេជោដដែលបន្តថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា​ការប្រណាំងទូកង​ នៅ​មាត់ទន្លេឱ្យបានច្រើនកុះករ ឬ​ទិញទំនិញតាមស្តង់តាំងពិព័រណ៍​ទំនិញជាច្រើន ​នៅតាមទីតាំង​នីមួយៗ​ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគំជូននៅតាមសួនសាធារណៈ ។ សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន … Read More

ប្រព័ន្ធ Cambodia e-Arrival ក្រសួងមហាផ្ទៃ ត្រៀមដាក់ ឱ្យដំណើរការនៅប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិ ចំនួន២។

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់លើ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាល អាកាសយានដ្ឋាន ខេត្តព្រះសីហនុ និងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ ។ យោងលើគេហទំព័រហ្វេសប៊ុករបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែវិច្ឆិកា បានឲ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ … Read More

អបអរសាទរ ជនប៉ាឡេស្ទីន វិលត្រឡប់មកវិញរបស់សាច់ញាតិ នៅទីក្រុង Ramallah និងហ៊្សេរុយសាឡឹម។

បរទេស៖ ប្រជាពលរដ្ឋរស់នៅទីក្រុង Ramallah ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង កាលពីថ្ងៃអាទិត្យម្សិលមិញ បានអបអរសាទរ ការដោះលែងជនប៉ាឡេស្ទីន ពីពន្ធនាគារអ៊ីស្រាអែល នៅថ្ងៃទី៣នៃបទឈប់បាញ់រយៈពេល ៤ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ។ នៅក្នុងទីក្រុងហ៊្សេរុយឡាឡឹម ទោះបីជាយ៉ាងណាក៏ដោយ នគរបាលអ៊ីស្រាអែល បានរឹតត្បិតការអបអរសាទរដោយអនុញ្ញាតឲ្យគ្រួសារទទួលយកអ្នកទោស ដែលត្រូវបានដោះលែង នៅក្នុងផ្ទះរបស់ពួកគេ ហើយមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ។ រដ្ឋមន្រ្តីសន្តិសុខជាតិនិយមស្តាំ លោក Itamar Ben-Gvir បានត្រួតត្រាពន្ធនាគារអ៊ីស្រាអែល ដែលគាំទ្រជាយូរមកហើយ លើការចាត់វិធានការបង្ក្រាបអ្នកទោសប៉ាឡេស្ទីន ។ លោក … Read More

ជិតទីក្រុង Soledar យន្តហោះ គ្មានមនុស្សបើករុស្ស៊ី បំផ្លាញទីតាំងរឹងមាំនេះ របស់អ៊ុយក្រែន។

បរទេស៖ យន្តហោះ គ្មានមនុស្សបើក kamikaze របស់រុស្សី បាន​កម្ទេចទីតាំងរឹងមាំរបស់អ៊ុយក្រែន នៅជិតទីក្រុង Soledar ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់រុស្ស៊ី បើយោងតាមវីដេអូមួយបង្ហាញពីយន្តហោះ គ្មានមនុស្សបើក First Person View (FPV) ដែលទទួលដោយសារព័ត៌មាន RT បានយកមកបង្ហាញ ។ ឃ្លីបវីដេអូ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ បង្ហាញពីជំនាញ របស់ប្រតិបត្តិកររុស្ស៊ី ដែលអាចហោះហើរយន្តហោះ គ្មានមនុស្សបើក UAV … Read More