ការពិភាក្សាបន្ថែម លើគម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដើម្បីផ្ទេរបច្ចេកវិទ្យាដល់គ្នា

ភ្នំពេញ៖ កំពុងធ្វើការពិភាក្សាបន្ថែមទៀត ទៅលើគម្រោងបង្កើត មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលប្រទេសជាសមាជិកអាស៊ាន មានគោលដៅជំរុញការផ្ទេរនូវបច្ចេកវិទ្យា នៅក្នុងតំបន់អាស៊ាន តាមរយៈការបង្កើតថ្នាលឌីជីថល ASEAN TMH ដែលមានមុខងារចម្បងលើការផ្គូរផ្គងភាគី ស្វែងរកបច្ចេកវិទ្យា និងភាគីបង្កើតបច្ចេកវិទ្យា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ។ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា (COSTI កម្ពុជា) សហការជាមួយ COSTI ឥណ្ឌូនេស៊ី និងលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយមានការគាំទ្រពីកម្មវិធី E-READI របស់សហភាពអឺរ៉ុប … Read More

ស្ពាន​ឆ្លង​សមុទ្រ​ ​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​​ចិន​

ក្នុង​ការ​សាងសង់​ Shuangyumen ប្រទេស​ចិន​បាន​បោះមួយ​ជំហាន​ធំ​ ដែលជា​ស្ពាន​មាន​គម្លាត​រវាង​សសរ​ចម្បង​វែង​រហូត​ដល់ 18.78 គីឡូម៉ែត្រ​ តភ្ជាប់​កោះ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ Zhejiang ។ ស្ពាន Shuangyumen បច្ចុប្បន្ន ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​បង្គោល​ចម្បង​នៅ​លើ​សមុទ្រ​។ ស្ពាន​នេះ​តភ្ជាប់​ពី​កោះ Liuheng និងកោះ Fodu របស់​ទីក្រុង​ Chu San នៃ​ខេត្ត Zhejiang ភាគខាង​កើត​ប្រទេស​ចិន​។ សំណង់​នេះ​ មាន​គម្លាត​រវាង​សសរ​ចម្បង​រហូត​ដល់ 18.78 គីឡូម៉ែត្រ ហើយ​​គ្រោង​នឹង​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ 2027​ ខណៈ​ដែល​គ្រឹះ​ត្រូវ​បាន​សាងសង់រួច​រាល់​កាល​ពី​ថ្ងៃទី … Read More

NASA រក​ឃើញ​ភព​មួយ​ស្រដៀង​​នឹង​ផែនដី តែមួយ​ឆ្នាំ​មាន​តែ​ជាងបី​ថ្ងៃ

NASA ​បាន​រកឃើញ​​ភព​ថ្មី​មួយ ​ដែល​មាន​ឈ្មោះ​ថា LTT 1445 Ac កំពុង​គោចរ​ជុំវិញកូន​​ផ្កាយ​​ក្រហម​មួយ​ដួង​។ ភព​ LTT 1445 Ac ដែល​ត្រូវ​បាន​រកឃើញ​ដំបូង​ដោយ​តេឡេស្កុប​ TESS របស់​ណាសា ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​បី​ដ៏​ចម្លែក​មួយ​ និង​មាន​ចម្ងាយ​ពីផែនដី​ប្រហែល 22 ឆ្នាំ​ពន្លឺ​ ដែល​មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​ 9.46 លាន​លាន/ទ្រីលាន​ (9,460,000,000,000) ​គីឡូម៉ែត្រ​ ។ LTT 1445 Ac គោចរ​ជុំវិញ​កូន​ផ្កាយ​ក្រហម​មួយ​ដួង ​ដែល​មាន​ឈ្មោះ​ថា​ LTT … Read More

ជោគជ័យជាលើកដំបូង ស្រឡាងអគ្គិសនីហោះ រត់លើផ្ទៃទឹក

ស៊ុយអែត៖ នៅទីក្រុងស្តុកខុល ស្រឡាងស្លាបក្រោមទឹកអគ្គិសនី P-12 របស់ Candela ធ្វើដំណើរលើផ្ទៃទឹកជាលើកដំបូងដោយជោគជ័យ ។ ស្រឡាងដឹកអ្នកដំណើរ P-12 បំពាក់ម៉ូទ័រអគ្គិសនី និងមានស្លាបចំនួនបី ដែលជួយលើកដងខ្លួនរបស់ស្រឡាងឡើងផុតពីផ្ទៃទឹក បានទទួលជោគជ័យក្នុងការរត់ជាលើកដំបូង ក្នុងល្បឿន 55 គីឡូម៉ែត្រក្នុងមួយម៉ោង យោងតាមក្រុមហ៊ុនផលិតកប៉ាល់ស្លាបក្រោមទឹក Candela របស់ប្រទេសស៊ុយអែត បានប្រកាសឲ្យដឹង ។ ក្រុមហ៊ុន Candela បានចាប់ផ្ដើមផលិត P-12 ក្នុងចំនួនច្រើន ដើម្បីរួមចំណែកបើកទំព័រថ្មីសម្រាប់គមនាគមន៍បៃតងលើផ្ទៃទឹក ។ នេះបើតាម … Read More

ច្បាប់ថ្មី របស់អឺរ៉ុប ដែលបង្ក្រាបលើក្រុមហ៊ុនយក្សឌីជីថល TikTok និង Meta ប្រជែងច្បាប់នេះ

ទីក្រុងឡុងដ៍៖ ម្ចាស់ TikTok និង Facebook Meta កំពុងប្តឹងតវ៉ាផ្លូវច្បាប់ប្រឆាំងនឹងច្បាប់ថ្មីរបស់សហភាពអឺរ៉ុបត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងការត្រួតត្រានៃក្រុមហ៊ុនយក្សឌីជីថល និងធ្វើឲ្យការប្រកួតប្រជែងអនឡាញមានភាពយុត្តិធម៌ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើន នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានផ្សាយឲ្យដឹង ។ TikTok បានលើកឡើងក្នុងការបង្ហោះប្លុកកាលពីថ្ងៃព្រហស្បតិ៍ថា វាជាការទាក់ទាញត្រូវបានចាត់ថ្នាក់ជា ចំណុចពិសេសតាមអ៊ីនធើណេតដោយច្បាប់ទីផ្សារឌីជីថល ការលើកហេតុផលថា វាកំពុងដើរតួជាអ្នកប្រកួតប្រជែងថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងចាប់យកអ្នកលេងដែលជាប់គាំង ។ Meta បានលើកឡើងមួយថ្ងៃមុននេះថា ខ្លួនមិនយល់ស្របនឹងការសម្រេចចិត្តរបស់ប្លុក ២៧ ប្រទេសក្នុងការរួមបញ្ចូលទីផ្សារ និង Messenger របស់ខ្លួនជាសេវាកម្មច្រកចេញចូលក្រោមច្បាប់ថ្មី ដោយបន្ថែមថា ខ្លួនកំពុងស្វែងរកការបំភ្លឺលើចំណុចជាក់លាក់នៃច្បាប់ … Read More

វិធី​បង្ក​កំណើត​​ទារក​ដំបូង​គេ​ក្នុង​ទីអវកាស របស់ក្រុម​ហ៊ុន​ហូឡង់​

លោក Egbert Edelbroek អ្នក​ជំនួញជនជាតិ​ហូឡង់ ជាម្ចាស់ក្រុម​ហ៊ុន​ Spaceborn United ​ កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​​បង្ក​កំណើត​ និង​បង្កើត​ទារក​តាម​ធម្មជាតិ​នៅ​ក្នុង​បរិស្ថាន​ ដែល​មាន​កម្លាំង​ទំនាញខ្សោយ​ដូចនៅ​លើ​ភព​អង្គារ។ ​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​សម្រេច​គោលដៅ​ខាង​លើ​ ​ទោះ​ជា​មាន​ឧបសគ្គ​ច្រើន ប៉ុន្តែ លោក Edelbroek ជឿ​ថា លោក​អាច​មើល​ឃើញ​ទារក​ដំបូង ​ដែលបង្ក​​កំណើត​ក្នុង​ទីអវកាស​ នេះ​បើ​តាម AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោក Edelbroek សង្កត់​ធ្ងន់ថា «មនុស្ស​ជាតិ​ ត្រូវ​តែ​ជា​សត្វ​លោក … Read More

​យាន​ស្រាវជ្រាវ​ភព​អង្គារ ​ត្រូវ​ធ្វើ​សកម្មភាព​តែ​ឯង បន្ទាប់ពីដាច់​ទំនាក់​ទំនង​នឹង​ផែនដី​

NASA ទីភ្នាក់ងារ​អវកាស​អាមេរិក បាន​ផ្អាក​ការ​បញ្ជូន​ការបញ្ជា ​ទៅ​កាន់​រ៉ូបូត​នានារបស់​ខ្លួន​ ​ដែល​កំពុង​ស្រាវជ្រាវ​លើ​ភព​ព្រះ​អង្គារ ធ្វើ​ឱ្យ​ពួក​វា​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​ស្វ័យ​ប្រវត្តិ​ ។ ខណៈនេះ យើង​កំពុង​ឆ្លង​កាត់​ព្រឹត្តិការណ៍​មួយ ​ដែល​អូស​បន្លាយ​​ពេល​ពីរ​សប្ដាហ៍​ នៅ​ពេល​ផែនដី និង​ភព​អង្គារ​ស្ថិត​នៅត្រង់​​​ចំហៀង​ផ្ទុយ​គ្នា​របស់​ព្រះអាទិត្យ​ ។ ដូច្នេះ បណ្ដា​បេសកម្ម ​នៅលើ​ភព​អង្គារ​ក៏​ត្រូវ​ផ្អាក​ការ​ទទួល​បញ្ជា​ពី​ផែនដី​ ដើម្បី​សុវត្ថិភាព​ នេះ​បើ​តាមទំព័រ Space.com។ ណាសា​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី១០ ខែវិច្ឆិកា​ថា «បេសកកម្ម​បច្ចុប្បន្ន​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​ ព្រោះ​តែ​ឧស្ម័នអ៊ីយ៉ូដ​​ក្ដៅ​ ដែល​បំភាយ​ចេញ​ពី​បរិយាកាស​​ខាង​ក្រៅ​របស់​ព្រះ​អាទិត្យ (កូរ៉ូណា)​ អាច​បង្ខូច​រលក​សញ្ញា​វិទ្យុ ​ដែល​ត្រូវ​បាន​បញ្ជូន​ពី​ផែនដី ​ទៅ​កាន់​យាន​អវកាស​លើ​ភព​អង្គារ​​ នាំ​ឱ្យ​មាន​សកម្មភាព​មិន​បាន​កើត​ឡើង​»។ ក៏ប៉ុន្តែ … Read More

ចិន បាញ់បង្ហោះផ្កាយរណប អង្កេតមហាសមុទ្រថ្មី ដោយជោគជ័យ

ប្រទេសចិន បានបញ្ជូនផ្កាយរណបត្រួតពិនិត្យ ពណ៌ទឹកមហាសមុទ្រជំនាន់ថ្មីទៅកាន់ទីអវកាស ដើម្បីជួយធ្វើឲ្យកាន់តែប្រសើរឡើងនូវការយល់ដឹងអំពីទឹកសមុទ្រ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកាកន្លងមកនេះ ។ ជាផ្កាយរណបអង្កេតពណ៌ទឹកសមុទ្រ ដែលមានភាពជាក់លាក់កម្រិតខ្ពស់ដំបូងគេរបស់ពិភពលោក ដែលកំណត់គោលដៅលើផ្ទៃទឹកផ្សេងៗ ជុំវិញពិភពលោក ដោយប្រើវិធីសាស្ត្ររាវរកជាសច្រើន។ មជ្ឈមណ្ឌលអង្កេតផែនដី និងទិន្នន័យក្រោមរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងថា ផ្កាយរណបនេះនឹងផ្តល់សេវាកម្មចាប់សញ្ញាពីចម្ងាយ សម្រាប់ផ្លូវសមុទ្រសំខាន់ៗរបស់ប្រទេសចិន និងលើកកម្ពស់ការប្រើប្រាស់ធនធានជលផល និងការតាមដានការបង្កកខ្វក់ដល់សមុទ្រ។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះដោយយានចម្លង Long March-2C នៅវេលាម៉ោង ១១:៥៥នាទីម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan (ជីវជ័ន) នៅភាគពាយព្យប្រទេសចិន ហើយក្រោយមកត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី … Read More

​អាស៊ី​អាគ្នេយ៍​ ​បាន​សម្ពោធស្ថានីយ៍ ផលិត​អគ្គិសនី​ពី​ព្រះ​អាទិត្យ​អណ្ដែត​ធំ​ដាច់បំផុត​

ឥណ្ឌូណេស៊ី បាន​សម្ពោធ​បើក​ដំណើរ​ការ ​ស្ថានីយ៍​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​អណ្ដែត តម្លៃ​ 100 លាន​ដុល្លារ​អាមេរិក​ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែល​នេះ​គឺជា​ការ​បោះជំហាន​ធំ​មួយ ​ក្នុង​ដំណើរ​ងាក​ទៅ​រក​ថាមពល​បៃតង​ ថាមពល​កកើត​ឡើងវិញ ​។ ស្ថានីយ​ផលិត​អគ្គិសនី ដែល​ទើប​ត្រូវ​បាន​សម្ពោធ​ និង​​មាន​ឈ្មោះ​ថា Cirata នេះ គ្រោង​នឹង​ផលិត​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ 50,000 គ្រួសារ​។ ស្ថានីយ​នេះ​ត្រូវ​បាន​សាងសង់​លើ​បឹង​មួយ​ដែល​មាន​ទំហំ​ 200 ហិកតា​ នៅ​ Java ខាង​លិច​ ដែល​​មាន​ចម្ងាយ​ពី​រដ្ឋធានី​ហ្សាការតា​ប្រហែល 130 គីឡូម៉ែត្រ​ … Read More