ស្ពានឆ្លងសមុទ្រ មានគម្លាតសសរវែងជាងគេបំផុតនៅចិន
ក្នុងការសាងសង់ Shuangyumen ប្រទេសចិនបានបោះមួយជំហានធំ ដែលជាស្ពានមានគម្លាតរវាងសសរចម្បងវែងរហូតដល់ 18.78 គីឡូម៉ែត្រ តភ្ជាប់កោះចំនួនពីរនៅក្នុងខេត្ត Zhejiang ។
ស្ពាន Shuangyumen បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលសាងសង់បង្គោលចម្បងនៅលើសមុទ្រ។ ស្ពាននេះតភ្ជាប់ពីកោះ Liuheng និងកោះ Fodu របស់ទីក្រុង Chu San នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។
សំណង់នេះ មានគម្លាតរវាងសសរចម្បងរហូតដល់ 18.78 គីឡូម៉ែត្រ ហើយគ្រោងនឹងស្ថាបនារួចរាល់នៅឆ្នាំ 2027 ខណៈដែលគ្រឹះត្រូវបានសាងសង់រួចរាល់កាលពីថ្ងៃទី 19 វិច្ឆិកា 2023។
ក្រោយពីត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ ស្ពាននេះនឹងជួយបង្កើនការតភ្ជាប់ទៅខាងក្រៅរបស់បណ្ដាកោះនៅ Chu San។