កម្មវិធីបណ្តាញសង្គមទីមួយរបស់ Cardano បានដាក់ឲ្យប្រើ

កម្មវិធីសង្គមដំបូងបង្អស់របស់ខ្លួនមានឈ្មោះថា Cardano Spot ត្រូវបានដាក់ឲ្យប្រើប្រាស់ពី Cardano (ADA) ។ កម្មវិធីត្រូវបានបង្កើតមក តាមតម្រូវការរបស់អ្នកប្រើប្រាស់ Web3របស់ Cardano ដែលពួកគេចង់បាន App នេះអាចប្រើបានទាំង IOS និង Android ហើយថ្ងៃនេះពួកគេអាចដោនឡូតកម្មវិធីនេះប្រើបានទាំង 2 Platform តែម្តង។ ក្នុងគោលបំណងធំរបស់កម្មវិធីនេះ គឺសម្រាប់ឲ្យអ្នកដែលតែងតែគាំទ្រ Cardano អាចមកតាមដាន និងរៀនអំពីបច្ចេកទេសក៏ដូចជាព័ត៌មានផ្សេងៗ អំពីគម្រោងមួយនេះជាពិសេសគឺតាមដានគម្រោងថ្មីដែលនឹងដាក់អោយប្រើក្នុង Blockchain Cardano នេះតែម្តងហើយលើសពីនឹងទៅទៀតគឺពួកគេអាចប្រើវាក្នុងការទំនាក់ទំនងគ្នាផងដែរ។ … Read More

​ស្ថានីយ៍​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​ អង់គ្លេស​ដាក់ដំណើរ​ការ​ហើយ

នេះ​បើ​តាមទំព័រ​សារព័ត៌មាន Guardian ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គឺទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​នៅ​ក្នុង​ចំការ​ Dogger Bank ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អគ្គិសនី​​ពី​កម្លាំង​ខ្យល់​សម្រាប់​​មនុស្ស​ 6 លាន​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ទួរប៊ីន​កង្ហារ​ផលិតអគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​អគ្គិសនី​ពីកម្លាំង​ខ្យល់​ដែល​ធំជាង​គេ​លើ​ពិភពលោក​នៅ​សមុទ្រ​ខាង​ជើង (North Sea) ចាប់​ផ្ដើម​ផ្គត់​ផ្គង់អគ្គិសនី​ដល់​បណ្ដាគ្រួសារ​ និង​រោង​ចក្រ​ដែល​មាន​តម្រូវ​ការ​ នៅ​ប្រទេស​អង់គ្លេស​។ ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍ កាល​ពី​ថ្ងៃទី 09 តុលា បញ្ជាក់​ថា ចំការ Dogger Bank ដែល​មាន​ចម្ងាយ​ 130 គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​សមុទ្រ Yorkshire … Read More

​ ការព្រួយបារម្ភ​ ក្រុម​ហ៊ុន​ក្នុង​ស្រុក លើគម្រោង​រក​ស៊ី​របស់​ SpaceX

SpaceX ផ្ដោត​ទៅ​លើ​សេវាកម្ម B2C មែននោះ ជា​ការ​រកស៊ី​ តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រុម​ហ៊ុន​ផ្គត់ផ្គង់សេវាកម្ម​ទូរគមនាគមន៍ កំពុង​តែ​ពិនិត្យ​ទៅ​លើ​ផលប៉ះពាល់​​ដែល​អាច​កើត​មាន​ដោយ​សារ​គម្រោង​ផ្ដល់​សេវា​កម្ម​បែប​ B2C (ពី​ក្រុម​ហ៊ុន​ទៅ​អ្នក​ប្រើ​ប្រាស់​) របស់​ក្រុម​ហ៊ុន​អាម៉េរិក​ SpaceX តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​ Starlink។ ក្រុម​ហ៊ុន​ SpaceX កំពុង​ផ្គត់​ផ្គង់​សេវាកម្ម​បែប B2B (ពី​ក្រុម​ហ៊ុន​ទៅ​ក្រុម​ហ៊ុន) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​ថា SpaceX នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​សេវាកម្ម​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ ពោល​គឺ​ការ​លក់​រាយ​ជូន​អតិថិជន​ យោងតាម ទំព័រ Kata Data … Read More

បាតុភូទ ​សូរ្យគ្រាស និង​ចន្ទ​គ្រាស ​​អាចនឹង​​កើត​ឡើងក្នុង​ខែ​តុលា​នេះ ​

​ក្នុង​ថ្ងៃទី14 ខែតុលា ខាងមុខ មានសូរ្យគ្រាស​រាង​ចិញ្ចៀន និង​មានចន្ទ​គ្រាស​មួយ​ផ្នែក​ក្នុង​ថ្ងៃទី29 ខែតុលា គឺជា​ព្រឹត្តិការណ៍​តារា​សាស្ត្រ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ដែល​កើត​ឡើង​ក្នុង​ខែ​តុលា 2023​។ នៅ​ភាគ​និរតី​ របស់​សហរដ្ឋ​អាមេរិក សូរ្យគ្រាស​រាង​ចិញ្ចៀន​​លើក​នេះ​អាច​មើល​ឃើញ​​ក្នុង​ 8 រដ្ឋ​ ​។ សូរ្យគ្រាស​ប្រភេទ​នេះ​កើត​ឡើង​នៅ​ពេល​ព្រះ​ចន្ទ​ ព្រះ​អាទិត្យ​ និង​ផែនដី​ស្ថិត​នៅ​ត្រង់ជួរ​នឹង​គ្នា​​ប៉ុន្តែ​ដោយ​សារ​ព្រះចន្ទ​ស្ថិត​នៅ​ត្រង់​ចំណុច​ឆ្ងាយពី​ផែនដី​​បំផុត​លើ​គន្លង​រាង​ពងក្រពើ​​របស់​វា​ ទើប​មិន​អាច​បិទ​បាំង​ព្រះ​អាទិត្យ​បាន​ទាំង​ស្រុង​ ហើយ​ក៏​​បន្សល់​រង្វង់​មូល​ភ្លើង​ដូច​ចិញ្ចៀន​។ អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​អាច​មើល​ឃើញ​បាតុភូត​សូរ្យគ្រាស​រាង​ចិញ្ចៀនលើក​នេះ នៅ​តែ​អាច​គយគន់​សូរ្យ​គ្រាស​មួយ​ផ្នែក​ ក្នុង​នោះ​រួម​មាន ទឹកដី​អាមេរិក​ទាំង​មូល តំបន់​ខ្លះ​​របស់​ប្រទេស​ម៉ិកស៊ិក តំបន់​អាមេរិក​កណ្ដាល​ ប្រទេស​កូឡុំប៊ី និង​ប្រេស៊ីល​។ ចំណែក​ចន្ទ​គ្រាស​មួយ​ផ្នែក​ដែល​​កើត​ឡើង​នៅ​ចុង​ខែ​តុលានេះ ​និង​បង្ហាញ​ខ្លួន​​នៅ​​​តំបន់​អឌ្ឍគោល​ខាង​កើត​របស់​ផែនដី​ … Read More

ប្រកាស​​​​​ចាប់ផ្ដើម​ដំណើការ​ឧបករណ៍​ AI ក្រុម​ហ៊ុន​មេតា Facebook

ការបំពាក់​បច្ចេកវិទ្យា ​បញ្ញា​សិប្បនិម្មិត (AI) របស់ក្រុម​ហ៊ុន Meta ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន ​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ ​ដែល​ប្រមូលបាន​នា​ពេល​កន្លងមក​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ  និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម ​។ ក្រុម​ហ៊ុន​មេតា​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត ​ច្នៃ​ប្រឌិត ​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី 04 ខែតុលា ឆ្នាំ2023កន្លងមកនេះ ​។ Meta … Read More

Polygon៖ Validator Node ក្លាយមកពី Google Cloud

ការប្រកាសកាលពីថ្ងៃទី29 ខែកញ្ញានេះ Polygon Labs បានថា Google Cloud បានក្លាយទៅជា Validator Node មួយរបស់ខ្លួន។ Polygon គឺជាគម្រោង Layer2 របស់ Ethereum ដែលប្រើប្រាស់បច្ចេកវិទ្យា Proof-of-Stake ជួយឲ្យអស់ថ្លៃ Fee ថោក និងមានល្បឿនលឿន។ មកដល់សព្វថ្ងៃ Polygon មាន Validator ជាង 100 ហើយ ជាទូទៅដើម្បីក្លាយជា … Read More

AI អ្នកវិទ្យាសាស្ត្រប្រើប្រាស់មកអភិវឌ្ឍន៍ថ្នាំព្យាបាលទឹកនោមផ្អែម

ក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយមានជំនួយពីបញ្ហាសិប្បនិម្មិត AI បានបង្កើតឱសថបញ្ចុះទម្ងន់ថ្មីមួយប្រភេទ ដោយថ្នាំនេះក៏អាចព្យាបាលជំងឺទឹកនោមផ្អែមកម្រិតពីរផងដែរ។ យោងតាមសារព័ត៌មាន SCMP ឱសថថ្មី ដែលត្រូវបានស្រាវជ្រាវ អភិវឌ្ឍដោយក្រុមហ៊ុនឱសថ MindRank ដោយមានជំនួយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នេះ បានឈានដល់ការពិសោធន៍លើមនុស្សដំណាក់កាលទីពីរហើយ។ ក្នុងទីផ្សារឱសថនេះនឹងត្រូវបានដាក់លក់លឿនជាងឆ្ងាយបើធៀបនឹងថ្នាំធម្មតា។ ត្រូវបានដាក់ឈ្មោះថា MDR-001 ឱសថនេះដំណើរការតាមរយៈការតភ្ជាប់ peptide-1 ដូច glucaon (GLP-1-R) ដែលជួយឱ្យវាជំរុញការបញ្ចេញអាំងស៊ុយលីនពីលំពែង ដើម្បីកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម និងបញ្ចុះទម្ងន់រាងកាយ យោងក្រុមហ៊ុនខាងលើឱ្យដឹង។ MDR-001 ទទួលបានជោគជ័យក្នុងការពិសោធលើមនុស្សដំណាក់កាលដំបូង ហើយកាលពីដើមខែកញ្ញា … Read More

បម្រាមលើការវិនិយោគ ចិនជំរុញឲ្យអាមេរិកពិចារណាយ៉ាងល្អិតល្អន់

ចិន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានគម្រោងដាក់កម្រិតការវិនិយោគថ្មី ក្នុងប្រទេសចិន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាន់ខ្ពស់ ត្រូវបានក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន បានអំពាវនាវឲ្យសហរដ្ឋអាមេរិកគោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ហើយគិតគូរយ៉ាងល្អិតល្អន់ដល់ច្បាប់ពាក់ព័ន្ធនានា។ ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងសភាពាណិជ្ជកម្មអន្តរជាតិចិន (CCOIC) បានព្រមានថា ការហាមឃាត់ការវិនិយោគនេះនឹងបង្កគ្រោះថ្នាក់ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មដែលតែងមានជាធម្មតា រវាងប្រទេសទាំង២ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃខ្សែច្រវាក់ឧស្សាហកម្មសកលផងដែរ។ គួររំលឹកថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃទី៩ ខែសីហា ដែលហាមឃាត់ដល់ការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងអង្គភាពអាជីវកម្មនានារបស់ប្រទេសចិន ដែលពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក មីក្រូអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន Quantum … Read More

លើឋាន​ព្រះ​ចន្ទ យាន​ស្រាវ​ជ្រាវ Pragyan ​ របស់​ឥណ្ឌា​រក​ឃើញ​ធនធាន​ដ៏មាន​តម្លៃ​

កាល​ពី​មួយ​ខែ​មុន យាន​អវកាស​ឥណ្ឌា​ ដែល​ទើប​តែ​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​ ប៉ុន្តែ​បាន​រួម​ចំណែក​ធំធេង​ នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​។ ​បន្ទាប់ពី​បេសកកម្ម​ Chadrayaan-3 របស់​ប្រទេស​ឥណ្ឌា ទទួលបាន​ជោគ​ជ័យ​ក្នុងការ​ចុះ​ចត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​នេះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​វិភាគ​ទិន្នន័យដែល​យាន​​ចុះ​ចត Vikram និង​យាន​ស្រាវ​ជ្រាវ​ Pragyan បាន​បញ្ជូន​មក​កាន់​ផែនដី​បន្ទាប់ពី​​ធ្វើ​ការ​លើឋាន​ព្រះ​ចន្ទ​បាន​មួយ​ថ្ងៃ​ (មួយ​ថ្ងៃ​ព្រះ​ចន្ទ​ស្មើ​ និង14 ថ្ងៃ​លើផែនដី)។ Pragyan មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្វី​ៗ​ជា​ច្រើន​ ដែល​មាន​តម្លៃ​ ដូចជា ​ដែក ទីតានីញ៉ូម អាលុយមីញ៉ូម និង​ពិសេស​គឺ​ ស្ពាន់ធ័រ រួម​នឹង​កំហាប់​របស់​វា​​ នៅ​ក្នុង​ដី​របស់​​ព្រះចន្ទ​។ អ្នកវិទ្យាសាស្ត្រ​បាន​ដឹង​ថា​ … Read More