AI អ្នកវិទ្យាសាស្ត្រប្រើប្រាស់មកអភិវឌ្ឍន៍ថ្នាំព្យាបាលទឹកនោមផ្អែម

ក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយមានជំនួយពីបញ្ហាសិប្បនិម្មិត AI បានបង្កើតឱសថបញ្ចុះទម្ងន់ថ្មីមួយប្រភេទ ដោយថ្នាំនេះក៏អាចព្យាបាលជំងឺទឹកនោមផ្អែមកម្រិតពីរផងដែរ។

យោងតាមសារព័ត៌មាន SCMP ឱសថថ្មី ដែលត្រូវបានស្រាវជ្រាវ អភិវឌ្ឍដោយក្រុមហ៊ុនឱសថ MindRank ដោយមានជំនួយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នេះ បានឈានដល់ការពិសោធន៍លើមនុស្សដំណាក់កាលទីពីរហើយ។

ក្នុងទីផ្សារឱសថនេះនឹងត្រូវបានដាក់លក់លឿនជាងឆ្ងាយបើធៀបនឹងថ្នាំធម្មតា។ ត្រូវបានដាក់ឈ្មោះថា MDR-001 ឱសថនេះដំណើរការតាមរយៈការតភ្ជាប់ peptide-1 ដូច glucaon (GLP-1-R) ដែលជួយឱ្យវាជំរុញការបញ្ចេញអាំងស៊ុយលីនពីលំពែង ដើម្បីកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម និងបញ្ចុះទម្ងន់រាងកាយ យោងក្រុមហ៊ុនខាងលើឱ្យដឹង។

MDR-001 ទទួលបានជោគជ័យក្នុងការពិសោធលើមនុស្សដំណាក់កាលដំបូង ហើយកាលពីដើមខែកញ្ញា 2023 ក្រុមស្រាវជ្រាវបានប្រើប្រាស់ថ្នាំនេះក្នុងការពិសោធដំណាក់កាលទីពីរ។

MDR-001 គឺជាឱសថដំបូងរបស់ក្រុមហ៊ុនចិន MindRank ដែលត្រូវបានអភិវឌ្ឍដោយមានជំនួយពី AI។ ការប្រើប្រាស់ AI កំពុងតែជួយកាត់បន្ថយពេលវេលានៃការអភិវឌ្ឍ កាត់បន្ថយការចំណាយ ប៉ុន្តែនៅតែមានប្រសិទ្ធភាព និងសុវត្ថិភាព៕