ប្រកាស​​​​​ចាប់ផ្ដើម​ដំណើការ​ឧបករណ៍​ AI ក្រុម​ហ៊ុន​មេតា Facebook

ការបំពាក់​បច្ចេកវិទ្យា ​បញ្ញា​សិប្បនិម្មិត (AI) របស់ក្រុម​ហ៊ុន Meta ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន ​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ ​ដែល​ប្រមូលបាន​នា​ពេល​កន្លងមក​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ  និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម ​។

ក្រុម​ហ៊ុន​មេតា​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត ​ច្នៃ​ប្រឌិត ​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី 04 ខែតុលា ឆ្នាំ2023កន្លងមកនេះ ​។

Meta បាន​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ឧបករណ៍​ទាំង​នេះ ​តាំង​ពីខែ​ឧសភា 2023 និង​ផ្ដល់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ដល់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​​ នៅក្នុងដំណាក់​កាល​សាកល្បង​នេះ​ ។

ការ​បំពាក់​ឧបករណ៍​ AI នឹង​ធ្វើឡើង​រួច​រាល់​នៅ​ឆ្នាំ 2024 ដោយឧបករណ៍​ទាំង​នេះ ​និង​មាន​វត្តមាន​លើ​ទំព័រ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​របស់ Meta ​។

Meta AI ជា​ឈ្មោះ​ ដែល​អាច​បង្កើតសំណេរ​ជា​​ឃ្លា​ ល្បះសម្រាប់​ឆ្លើយតប និង​រូប​ភាព​​ប្រកប​ដោយ​ភាព​រស់​រវើកលើផលិតផល​ AI របស់ Meta រួម​មាន​ រូបមន្ត​ភាសា «Llama 2» និង​ chatbot AI ​៕