Polygon៖ Validator Node ក្លាយមកពី Google Cloud

ការប្រកាសកាលពីថ្ងៃទី29 ខែកញ្ញានេះ Polygon Labs បានថា Google Cloud បានក្លាយទៅជា Validator Node មួយរបស់ខ្លួន។ Polygon គឺជាគម្រោង Layer2 របស់ Ethereum ដែលប្រើប្រាស់បច្ចេកវិទ្យា Proof-of-Stake ជួយឲ្យអស់ថ្លៃ Fee ថោក និងមានល្បឿនលឿន។

មកដល់សព្វថ្ងៃ Polygon មាន Validator ជាង 100 ហើយ ជាទូទៅដើម្បីក្លាយជា Validator Node របស់គម្រោងណាមួយបានអ្នកត្រូវមានកាក់របស់គម្រោងនោះទៅដាក់ Stake ដើម្បីទទួលបានអំណាចក្នុងការបោះឆ្នោត។ នេះអាចមិនមែនជាគម្រោងតែមួយទេដែលGoogle Cloud បានក្លាយជា Validator Node វាអាចមានគម្រោងដ៏ទៃផ្សេងទៀតដែល Google Cloud អាចចូលទៅធ្វើជា Validator Node ផងដែរ។

រីឯស្ថាបនិករបស់ ក្រុមហ៊ុនគ្រ៊ីបតូ Three Arrows Capital ត្រូវបានចាប់ខ្លួននៅសិង្ហបុរី ។លោក Su Zhu ត្រូវបានចាប់ខ្លួនខណ:ដែលរូបលោកកំពុងតែព្យាយាមចាក់ចេញពីប្រទេសសិង្ហបុរី។ Three Arrows Capitalគឺជាក្រុមហ៊ុនគ្រ៊ីបតូដែលបានក្ស័យធនដោយសារការដួលរលំរបស់ Terra Luna ដោយក្រុមហ៊ុន Three Arrows Capital នេះធ្លាប់មានលុយដល់ទៅ 550 លានដុល្លារមុន Terra Luna ក្ស័យធន។

លោក Su Zhu និង ដៃគូរលោកមួយរូបទៀតឈ្មោះ Zach Davies បានទទួលលិខិតថ្កោលទោសបន្ទាប់ពីពួកគេទាំងពីរមុនព្រមសហការទៅលើការស៊ើបអង្គេតទៅលើទិន្នន័យសាច់ប្រាក់របស់ក្រុមហ៊ុនពួកគេ។លោក Su Zhu និងត្រូវបានឃុំខ្លួនរយ:ពេល 4 ខែរីឯដៃគូររបស់លោកមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។

ប្រភព: Cointelegraph