សេដ្ឋកិច្ច៖ ជន្ទុលកំណើនសេដ្ឋកិច្ចជាតិ ក៏មាន«វិស័យធនាគារ»
ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ វិស័យធនាគារក៏ដើរតួនាទីសំខាន់ ប្រៀបបានទៅនឹងបេះដូង ដែលប្រមូល នឹងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្សផងដែរ។ វិស័យធនាគារ បានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជាច្រើនលាននាក់ ជាពិសេសជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ កាលពីថ្ងៃទី២០ ខែធ្នូកន្លងមកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស … Read More