Deadline ថ្មី SEC បានដាក់សម្រាប់ក្រុមហ៊ុន ដែលស្នើរបើក spot Bitcoin ETF SEC បានដាក់ Deadline ថ្មី លើកនេះគឺថ្ងៃទី30 ខែធ្នូ បើសិនជាក្រុមហ៊ុនណាមិនបានបំពេញគ្រប់លក្ខខណ្ឌរបស់ SEC មុនថ្ងៃ Deadline ទេពួកគេអាចនឹងមិនទទួលបានការអនុញ្ញាត្តិឲ្យបើកពី SEC នៅដើមឆ្នាំក្រោយ ហើយត្រូវរងចាំពេលក្រោយទៀត ។

កាលពីថ្ងៃទី22 កន្លងមកនេះ SEC បានណាត់ជួបអ្នកតំណាងរបស់ក្រុមហ៊ុន ដែលដាក់សំណើរសុំបើក Spot BTC ETF តិចបំផុតចំនួន 7 ដែលរំពឹងទុកថានឹងអាចបើក spot BTC ETF នៅឆ្នាំក្រោយដោយក្នុងរួមមានក្រុមហ៊ុន BlackRock, Grayscale, Ark Investments និង 21 Shares ផងដែរ ។

SEC បានប្រាប់អ្នកតំណាង ដែលបានបកប្រជុំថាក្រុមហ៊ុនណា ដែលអាចបំពេញគ្រប់លក្ខខណ្ឌរបស់ SEC ខ្លួននឹងដាក់ចូលក្នុងបញ្ជីផ្តល់សិទ្ធិអោយបើកមុនគេនៅដើមឆ្នាំនេះ ហើយលើសពីនឹងទៀតសម្រាប់ក្រុមហ៊ុនណា ដែលសុំបើក Spot BTC ETF បែប In-kind នឹងត្រូវបានបដិសេធដោយស្វ័យប្រវត្តិព្រោះ SEC តម្រូវឲ្យបើកផ្តល់សេវាកម្មបែប In-Cash។ SEC ក៏តម្រូវអោយក្រុមហ៊ុនទាំងនោះត្រូវមានដៃគូរ ដែលជាក្រុមហ៊ុនមានសិទ្ធិត្រឹមត្រូវដាក់ក្នុងសំណើររបស់ពួកគេផងដែរ ។

សរុបមកក្រុមហ៊ុនដែលចង់ឲ្យ SEC យល់ព្រមពួកគេចាំបាច់ត្រូវផ្តល់សេវាកម្មបែប In-Cash និង មានដៃគូរចូលរួមដែលជាក្រុមហ៊ុនមានសិទ្ធិស្របច្បាប់(Authorized participants – AP)។ក្រុមហ៊ុនទាំងអស់កំពុងនាំគ្នាដុតដៃដុតជើងដើម្បីបំពេញគ្រប់លក្ខខណ្ឌមុនថ្ងៃ Deadline ថ្មី។រូបភាពខាងក្រោមបង្ហាញពីស្ថានភាពនៃការស្នើរសុំរបស់ក្រុមហ៊ុននីមួយៗ។

p2p dot org ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម Stake កាក់គ្រីបតូបាននិយាយពីកាក់ ETH ថាតាំងពី The Merge របស់ Ethereum, Ethereum បានផលិតកាក់ ETH តិចជាងមុនដល់ទៅ 82% ហើយ fee 95% និង 1.226 លានកាក់ ETH ត្រូវបានដុតបើគិតជាលុយគឺស្មើរនឹង 2.1 ពាន់លានដុល្លារ។និងតាំងពីការ Upgrade Shapella អ្នកដែលចូលរួមជា Validator បានការកើនឡើងដល់ទៅ 58% ដែលមានកាក់ ETH ថ្មីយកមក Stake ដល់ទៅ 23 ពាន់លានដុល្លារ។ ប្រភព: Cointelegraph

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយចុច Like និង Follow Page NRP News ម្នាក់មួយផង។