វិលមកចាប់អារម្មណ៍ជាថ្មី ! ធនាគារកណ្តាលប្រទេសចិន បានជម្រុញឲ្យពិភពលោករួបរួមបង្កើតច្បាប់អំពីគ្រីបតូ។ 

ធនាគារកណ្តាលចិន បានប្រកាសលើកទីមួយហើយរបស់ខ្លួន អំពីរូបបិយប័ណ្ណគ្រីបតូ បន្ទាប់ពីប្រទេសនេះបានបិទហាមមិនឲ្យមានការប្រើប្រាស់គ្រីបតូក្នុងប្រទេសខ្លួនអស់រយ:ពេល 2 ទៅ 3 ឆ្នាំមកនេះ។

ធនាគារកណ្តាលប្រទេសចិនឬហៅកាត់ថា PBoC ក្នុងរបាយការណ៍ពីស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួន បានលើកឡើងពីបញ្ហាទាក់ទងនឹងច្បាប់អំពីគ្រីបតូ និងហិរញ្ញវត្ថុវិមជ្ឈការ (Defi) ។ PBoC បានផ្តោតសំខាន់លើគ្រីបតូមែនទែន នៅក្នុងរបាយការណ៍របស់ពួកគេដោយដាក់ប្រធានបទ គ្រីបតូជាចំនុចដោយឡែកមួយតែឯងតែម្តង ដែលមានខ្លឹមសារអោយប្រទេសផ្សេងៗ ក្នុងលោកចាប់ផ្តើមងាកមកចូលរួមបង្កើតច្បាប់ទាក់ទងនឹងគ្រ៊ីបតូព្រមគ្នា ព្រោះទីផ្សារគ្រ៊ីបតូបានកើនឡើងដល់ 1% ហើយនៃប្រព័ន្ធសេដ្ធកិច្ចពិភពលោកហើយទំនាក់ទំនងរវាងគ្រីបតូជាមួយនឹងហិរញ្ញវត្ថុបែបប្រពៃណី គឺនៅមានកំណត់ខ្លាំងណាស់មិនអាចប្រើរួមគ្នាបាន។

PBoC លើកឡើងពីគោលនយោបាយ “ជំនួញរួមគ្នា, ហានិភ័យរួមគ្នា និង ការត្រួតពិនិត្ររួមគ្នា” ដល់ប្រទេសទាំងអស់ក្នុងលោក ដើម្បីជៀសវាងភាពមិនស្មើរគ្នាធ្វើឲ្យជនឆ្លៀតឪកាសអាចទាញប្រយោជន៍ពីវា។

ក្នុងរបាយការណ៍មានការលើកឡើងពីហានិភ័យអំពី ការឆ្លៀតឪកាសទៅលើច្បាប់គ្រីបតូរវាងប្រទេសមួយទៅប្រទេសមួយទៀត ការវាយប្រហារទៅលើគម្រោងគ្រីបតូ ការក្រឡុកក្នុងទីផ្សារ និងការគ្រប់គ្រងរបស់គម្រោង Defi ។ PBoC បានលើកពីករណីរបស់ Terra ecosystem ដួលរលំ និងការក្ស័យធនរបស់ FTX ជាឧទាហរណ៍ ដែលប្រទេសទាំងអស់គួរតែចូលរួមព្រមគ្នាបង្កើតច្បាប់ទាក់ទងនឹងគ្រ៊ីបតូ។
ប្រភព: cointelegraph

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយចុច Like និង Follow Page NRP News ម្នាក់មួយផង។