Fee ក្នុង Blockchain Bitcoin ហក់ឡើងថ្លៃខ្លាំង បណ្តាលមកពី Bitcoin Ordinals Inscription។

ក្រោយពេលដែល Fee ឡើងថ្លៃខ្លាំងដោយគិតមកដល់ថ្ងៃទី១៧ ខែធ្នូ Bitcoin Miners ចាប់ផ្តើមញញឹម ព្រោះ Fee ជាមធ្យមក្នុងការវេរកាក់ BTC គឺ 40$ យោងតាមទិន្នន័យរបស់ BitInfoCharts ។ ដោយសារតែការពេញនិយមជាមួយនឹង Bitcoin Ordinals Inscriptions ដោយមានការបង្កើតកាក់ BRC 20 ថ្មីៗជាច្រើនរួមជាមួយ NFT ក្នុង Bitcoin Blockchain ផងនោះ ជាហេតុ Fee ឡើងថ្លៃខ្លាំង គឺជារឿងមិនអាចជៀសបានរហូតធ្វើអោយប៉ះពាល់ដល់អ្នកដែលប្រើប្រាស់ Blockchain Bitcoin ក្នុងការវេរកាក់ BTC ផងដែរ ។

យោងតាមទិន្នន័យពីវេបសាយ Mempool.space បានបង្ហាញថាចំនួននៃការប្រតិបត្តិការក្នុង BTC Blockchain ជាច្រើនបានកំពុងស្ទះមិនទាន់អាចបញ្ចប់បានរហូតធ្វើអោយអ្នក ដែលវេរកាក់ហើយដាក់ Gas fee តែ 2$ គឺត្រូវបានគេទុកចោរនិងឲ្យសិទ្ធិក្រោយគេ ។ មកដល់ពេលនេះមានការប្រតិបត្តិការចំនួន 350,000 បានស្នើសុំហើយកំពុងរងចាំការ Confirm ។ មានអ្នកវិនិយោគមួយចំនួនដើម្បីជៀសពីGas fee ថ្លៃពួកគេបានទៅប្រើប្រាស់ Layer2 របស់ Bitcoin ដែលហៅថា Ligtning network ដែលអស់ fee ថោក ។

គម្រោង Subnet ក្នុង Avalanche ឈ្មោះ Masa បានទទួលការវិនិយោគពី Blizzard Fund (ជារបស់ Avalanche)។ Masa តាំងខ្លួនឯងជា Data network ដើរតួដូចជា Google តែ Decentralized នឹងដាក់អោយប្រើប្រាស់ data network និង marketplace នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 ។ Masa នឹងសហការជាមួយ AvaCloud របស់ Avalache ដើម្បីដម្លើង Avalanche subnet ដោយមិនអស់ Gas fee (Gasless)។ ក្នុងខែឧសភា 2022 Masa ក៏បានទទួលការវិនិយោគដល់ទៅ 3.5 លានដុល្លារម្តងរួចមកហើយដើម្បីបង្កើត decentralized credit data protocol ។ ប្រភព៖ cointelegraph

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។