តុលាការក្រុង ញូវយ៉ក ពិន័យ Kucoin ជាទឹកប្រាក់ 22 លានដុល្លារ។

ក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូ Kucoin ត្រូវបានអគ្គមេធាវីញូវយ៉ក បានប្តឹងកាលពីប៉ុន្មានខែមុនទាក់ទងនឹងផ្តល់សេវាជួញដូរកាក់ខុសច្បាប់ ដល់អ្នកប្រើប្រាស់នៅសហរដ្ធអាមេរិក ។

Kucoin ត្រូវបានទទួលពិន័យជាទឹកប្រាក់ 22 លានដុល្លារ 5.3 លានដុល្លារបង់ជូនរដ្ធនៃទីក្រុង ញូវយ៉ក និង 16.7 លានដុល្លារទៀត ត្រូវសងអ្នកប្រើប្រាស់នៅសហរដ្ធអាមេរិកចំនួន 180,000 នាក់ កាលពីថ្ងៃម្សិលមិញ ។ អ្នកប្រើប្រាស់ នៅទីក្រុងញូវយ៉កនឹងត្រូវបានផ្អាកឈប់អោយប្រើប្រាស់ Kucoin តទៅទៀត ដោយ Kucoin នឹងធ្វើការផ្ញើរ email ដល់ពួកគេ ។

គួររំលឹកអោយដឹងផងដែរថា កន្លងមកនេះក្រុមហ៊ុន CoinEx ក៏ត្រូវបានអគ្គមេធាវីញូវយ៉កប្តឹងម្តងផងដែរ កាលពីខែកុម្ភ: ឆ្នាំ2023 និងត្រូវពិន័យជាទឹកប្រាក់ 2លានដុល្លារ ។

OKX DEX បានទទួលរងគ្រោះបាត់កាក់ជាទឹកប្រាក់អស់ 370,000 ដុល្លារ ក្រោយពេលដែល Private key របស់ Admin គម្រោងនេះត្រូវបានចោរដឹងខណ:ពួកគេកំពុងតែធ្វើការ Upgrade contract ថ្មី កាលពីថ្ងៃពុធកន្លងមកនេះ។ OKX DEX សន្យាថានឹងសងកាក់ដែលបាត់ជូនអ្នកវិនិយោគវិញ។ ប្រភព: cryptopotato, cryptoslate

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។ 📢