កំណត់ត្រាថ្មី? Bitcoin ហក់ឡើងថ្លៃរហូតដល់ជាង 71,000 ដុល្លារអាមេរិក

ខណៈពេលការហក់ឡើងតម្លៃលើសពី 71,000 ដុល្លារអាមេរិកក្នុង១Bitcoin Bitcoin កាលពីល្ងាចថ្ងៃទី 11 មីនា និងការបន្តឡើងថ្លៃដល់កម្រិតកំពូលថ្មី ? Bitcoin បានឡើងថ្លៃជិត 2.6% ក្នុងរង្វង់ ២៤ ម៉ោង និងលើសពី 10% គិតចាប់ពីថ្ងៃទី០៤ ខែមីនាកន្លងមកនេះ។ តម្លៃមូលធនទីផ្សាររបស់ប្រាក់ឌីជីថល់គ្រីបស្តូធំបំផុតលើពិភពលោកមួយនេះ បានកើនលើសពី 1.4 លានលានដុល្លារ (1,400,000,000,000.00) បន្ទាប់ពីតម្លៃមួយ Bitcoin បានឡើងផុតពី 71,000 ដុល្លារ។ តម្លៃរបស់ … Read More

កាក់ BTC តម្លៃ 130 លានដុល្លារ ធ្លាប់ចាប់បានពី Silk Road អាមេរិកយល់ព្រមតាមសំណើរលក់

រដ្ឋាភិបាលសហរដ្ធអាមេរិកបានរៀបចំលក់កាក់ BTC តម្លៃ 130 លានដុល្លារ ដែលចាប់បានពីវេបសាយ Silk Road នេះបើយោងទៅតាមឯកសារចុងក្រោយ។ ការយល់ព្រមឲ្យលក់នេះ គឺទទួលបានការអនុញ្ញាត្តិពីតុលាការក្រោយពេលមានការជម្រះលើកទីមួយនៅក្នុងខែសីហាឆ្នាំមុន រួចទើបតែមានការលក់នៅក្នុងខែធ្នូខែមុននេះ លើកាក់ដែលបង្កកបានពី Silk Road មានចំនួន 69,370 BTC កាលពីពេលកន្លងមក។ Silk Road គឺជាវេបសាយទីផ្សារងងឹតដែលអ្នកទិញត្រូវចាយជាកាក់ BTC ដើម្បីកុំឲ្យប៉ូលីសស្គាល់អត្តសញ្ញាណ។នៅក្នុងវេបសាយនេះ គឺមានលក់សេវាកម្មក៏ដូចជាផលិតកម្ម ដែលខុសច្បាប់យ៉ាងសំបូរបែប។ ក្រោយមកសហរដ្ធអាមេរិកក៏បានធ្វើការចាប់ម្ចាស់ និងបិទវេបសាយនេះហើយបានបង្គក់កាក់ BTC ក្នុងឆ្នាំ … Read More

កាក់ USDT កំពុងបានពេញនិយមពីសំណាក់ជនប្រព្រឹត្តបទល្មើសលាងលុយ តាមការឲ្យដឹងពីអង្គការសហប្រជាជាតិ

Tether គឹជាក្រុមហ៊ុនគ្រីបតូដ៏ធំជាងគេមួយក្នុងលោក ដែលមានកាក់USDT កំពុងចែកចាយក្នុងទីផ្សារហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីជនល្មើសប្រើក្នុងការលាងលុយ នេះបើតាមការឲ្យដឹងពីអង្គការសហប្រជាជាតិ ។ តាមរបាយការណ៍កាលពីថ្ងៃចន្ធដោយភ្នាក់ងារប្រឆាំងថ្នាំញៀន និងបទល្មើសរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា USDT កំពុងក្លាយទៅជាបេះដូងរបស់ឧស្សាហ៍កម្មបោកប្រាស់ ដែលកំពុងមានកំណើនឡើងយ៉ាងខ្លាំងដែលរួមមានដូចជាការបោកប្រាស់តាមរយ:លួមលោម រួចបញ្ជាឲ្យវេរលុយដែលមានពាក្រជាភាសាអង់គ្លេសថា “pig butchering”។ ការវិវឌ្ឍរូបិយប័ណ្ណគ្រីបតូ គឺមួយក្នុងចំណោមបច្ចេកទេសផ្សេងទៀត ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងហើយក៏កំពុងបានប្រើដោយក្រុមឧក្រិដ្ធកម្ម នៅអាស៊ីអាគ្នេយ៍អស់រយ:ពេលជាច្រើនទសវត្សន៍ផងដែរ ដូចជាកាស៊ីណូ ទីផ្សារងងឹត ក្នុងគោលបំណងលាងលុយកខ្វក់ជាដើមដោយប្រើប្រាស់ USDT ជាមធ្យោបាយ។ គួរឲ្យដឹងផងដែរថាសព្វថ្ងៃកាក់ USDT មាន Marketcap ដល់ទៅ 95ពាន់លានដុល្លារ … Read More

ខណៈឌីជីថលូបនីយកម្មកំពុងវិវត្តកាន់តែខ្លាំង ផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតនឹងកាន់តែកើនឡើង។

ជាក់ស្ដែង អត្តសញ្ញាណអនឡាញ (online credentials) ចំនួន ២៤ ពាន់លានផ្សេងៗគ្នា ដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ត្រូវបានលួចតាំងពីឆ្នាំ ២០១៦ ដែលនេះបានធ្វើឱ្យការខាតបង់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតកើនពី ៨,៤៤ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២ មក ១១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣។ គេរំពឹងថា ការខាតបង់នេះ នឹងកើនដល់ ១៤,៥៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤ ហើយបន្ដកើនដល់ ២៣,៨២ ទ្រីលានដុល្លារក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ … Read More

កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៦៨ ក្នុងឆ្នាំ២០២៣ សរុបទុនវិនិយោគជិត ៥ពាន់លានដុល្លារ

ភ្នំពេញ៖ កម្ពុជាអនុម័តគម្រោងវិនិយោគ ពេញលេញឆ្នាំ២០២៣ បានសរុបចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា «ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៤.៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង»។ លើសពីនោះទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប … Read More

ភ្ញៀវជាតិ និងអន្តរជាតិ ជាង ៧លាននាក់ ក្នុងឆ្នំា ២០២៣ បានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ច្រកទ្វារដ៏មមាញឹកបំផុតនៃព្រំដែនគោករបស់ប្រទេសកម្ពុជា គឺច្រកទ្វារអន្តរប៉ោយប៉ែត សម្រាប់អ្នកដំណើរជាតិ និងអន្តជាតិ ឆ្លងកាត់ចេញ-ចូល កម្ពុជា និងថៃ។ ក្នុងរយៈពេលពេញ ១ឆ្នាំ នាឆ្នាំ២០២៣ មានភ្ញៀវជាតិ និងអន្តរជាតិចេញ-ចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យរហូតដល់ជាង ៧លាននាក់។ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត វ៉ាន់ ដារ៉ាន់ បានឲ្យដឹងថា អ្នកដំណើរជាតិ និងអន្តរជាតិឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ មានប្រមាន ៧,១៩លាននាក់ ក្នុងនោះភ្ញៀវបរទេសមានប្រមាណ ៤,៨០លាននាក់។ ក្នុងចំណោមភ្ញៀវ ដែលចូល និងចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត … Read More

សម្រាប់ Spot Bitcoin ETF Coinbase ត្រៀមខ្លួនរួចជាស្រេច

ដើមឆ្នាំ 2024 ដូចដែលបានដឹងនូវរឿងដែលគេកំពុងតាមដានអំពីគ្រីបតូគឺ Spot BTC ETF ។ ក្រុមហ៊ុន ដែលបានស្នើរបើក Spot BTC ETF ទាំងអស់ត្រូវតែមានដៃគូ ដើម្បីរក្សាកាក់ BTC អោយពួកគេបើសិនជាចង់បើក Spot BTC ETF ហើយដៃគូនោះត្រូវតែជាដៃគូរស្របច្បាប់ហើយ Coinbase ក៏ជាជម្រើសមួយក្នុងនោះដែរ ដែលផ្តល់សេវារក្សាកាក់គ្រីបតូ ជូនក្រុមហ៊ុនទាំងនោះព្រោះ Coinbase ចាត់ទុកថាជាក្រុមហ៊ុនមួយស្របច្បាប់ នៅសហរដ្ធអាមេរិកដែលមានលក់ភាគហ៊ុននៅ Nasdaq ឈ្មោះ Coin … Read More

ការប្រើប្រាស់កាក់ USDT ចិនចាប់ផ្តើមរឹតបន្ទឹង ព្រោះវាមធ្យោបាយក្នុងការ Trade forex

ការចេញមកគម្រាមរបស់ព្រះរាជអាជ្ញាកំពូលរបស់ប្រទេសចិនថា ការប្រើប្រាស់កាក់ USDT ដើម្បីជាមធ្យោបាយក្នុងការជួញដូររូបិយប័ណ្ណរវាងក្នុងនឹងក្រៅប្រទេស គឺជាអំពើខុសច្បាប់។ សេចក្តីថ្លែងការណ៍រួមមួយ រវាងទីភ្នាក់ងារបានចេញជាមួយរដ្ឋបាលរដ្ឋនៃការប្តូររូបិយប័ណ្ណបរទេស (SAFE) កាលពីថ្ងៃទី១៧ ខែធ្នូ ដោយជំរុញឱ្យមន្ត្រីក្នុងតំបន់អនុវត្តវិធានការតឹងរ៉ឹងប្រឆាំងនឹងការប្រើប្រាស់ USDT ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសឆ្លងព្រំដែន។ ក្នុងសេចក្តីថ្លៃងការណ៏នោះ បានបញ្ចាក់ច្បាស់ថាពួកគេនឹងផ្ដន្ទាទោស ទៅលើគ្រប់សកម្មភាពនៃការជួញដូររូបិយប័ណ្ណក្រៅប្រទេស ។ ហើយរាល់សកម្មភាពដែលពាក់ព័ន្ធនឹងការជួញដូរលុយ Yuan ដោយប្រើប្រាស់គ្រីបតូគឺជារឿងខុសច្បាប់រួមទាំងអ្នក ដែលផ្តល់សេវាដោះដូរលុយ និងជំនួយបច្ចេកទេសផងដែរ។ អាជ្ញាធរចិនធ្លាប់បានផ្តន្ទាទោសដល់បុគ្គលមួយរូបឈ្មោះ Zhao Dong ដែលជាស្ថាបនិកក្រុមហ៊ុន RenrenBit ដែលផ្តល់សេវាដោះដូរកាក់គ្រីបតូដោយត្រូវជាប់ទោសចំនួន ៧ឆ្នាំ និងពិន័យជាទឹកប្រាក់ … Read More

CZ បានកើនទ្រព្យសម្បត្តិសារជាថ្មីម្តងទៀត ក្រោយពេលគ្រីបតូចាប់ផ្តើមទទួលចាប់អារម្មណ៏សារជាថ្មី។

លោក CZ សព្វថ្ងៃកំពុងស្ថិតនៅសហរដ្ធអាមេរិក រងចាំថ្ងៃកាត់ក្តីនៅឆ្នាំក្រោយ ដែលអាចដល់ថ្នាក់ធ្ងន់ធ្ងរត្រូវជាប់គុក ខណៈទ្រព្យសម្បត្តិរបស់លោក ត្រូវបានប៉ាន់ប្រមាណថាបានកើនឡើងដល់ជាង 25 ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះក្រោយពេលកាក់ BTC បានឡើងថ្លៃដល់ទៅ 160% បើធៀបទៅនឹងឆ្នាំ2022 ដែល FTX បានក្ស័យធន។ លោក CZ មានទ្រព្យសម្បត្តិ ប្រមាណ 37 ពាន់លានដុល្លារអាមេរិក ដោយមិនរាប់ភាគហ៊ុន ដែលមានក្នុង Binance។ បើប្រៀបធៀបទ្រព្យសម្បត្តិរបស់លោក CZ ទៅជាមួយលុយដែល Binance … Read More