CZ បានកើនទ្រព្យសម្បត្តិសារជាថ្មីម្តងទៀត ក្រោយពេលគ្រីបតូចាប់ផ្តើមទទួលចាប់អារម្មណ៏សារជាថ្មី។
លោក CZ សព្វថ្ងៃកំពុងស្ថិតនៅសហរដ្ធអាមេរិក រងចាំថ្ងៃកាត់ក្តីនៅឆ្នាំក្រោយ ដែលអាចដល់ថ្នាក់ធ្ងន់ធ្ងរត្រូវជាប់គុក ខណៈទ្រព្យសម្បត្តិរបស់លោក ត្រូវបានប៉ាន់ប្រមាណថាបានកើនឡើងដល់ជាង 25 ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះក្រោយពេលកាក់ BTC បានឡើងថ្លៃដល់ទៅ 160% បើធៀបទៅនឹងឆ្នាំ2022 ដែល FTX បានក្ស័យធន។
លោក CZ មានទ្រព្យសម្បត្តិ ប្រមាណ 37 ពាន់លានដុល្លារអាមេរិក ដោយមិនរាប់ភាគហ៊ុន ដែលមានក្នុង Binance។ បើប្រៀបធៀបទ្រព្យសម្បត្តិរបស់លោក CZ ទៅជាមួយលុយដែល Binance ត្រូវទទួលពិន័យរបស់សហរដ្ឋអាមេរិក ចំនួន 4.3 ពាន់លានដុល្លារគឺ ហាក់ដូចជាខុសគ្នាឆ្ងាយណាស់ ដែលមានន័យថា Binance អាចសងបានដោយងាយស្រួល។
Binance ហាក់ដូចជាធ្លាក់អំណាចក្នុងការកាន់កាប់ ក្នុងទីផ្សារគ្រីបតូ ក៏ប៉ុន្តែជាមួយនឹងចំនួននៃការទិញលក់កាក់គ្រីបតូក្នុងកំឡុងពេលកាក់ឡើងថ្លៃនេះ គឺអាចជួយអោយ Binance រកចំណូលបានច្រើនគួរសម ។ ជាមួយអ្នកដឹកនាំថ្មី Binance មានចំនួនអ្នកប្រើប្រាស់កើនដល់ 167 លាននាក់ ដែលក្នុងនោះក៏មាន 27 លាននាក់ ដែលបានប្រើប្រាស់ Binance web3 wallet។
ស្របពេលគ្រីបតូកំពុងបានថ្លៃ Binance ក៏បានព្យាយាមបង្កើត Launch pool ថ្មីដើម្បីទាក់ទាញអ្នកប្រើប្រាស់ក៏ដូចជាទាក់ទាញការទិញកាក់ BNB របស់ខ្លូន ដើម្បីយកទៅចូលរួម Launch pool ផងដែរដូចជាថ្មីនេះមានគម្រោង Lauch pool ឈ្មោះ Sleepless AI ដែលមានកាក់ឈ្មោះ AI ជាដើម។ ប្រភព៖ bloomberg
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយចុច Like និង Follow Page NRP News ម្នាក់មួយផង។