កាក់ USDT កំពុងបានពេញនិយមពីសំណាក់ជនប្រព្រឹត្តបទល្មើសលាងលុយ តាមការឲ្យដឹងពីអង្គការសហប្រជាជាតិ
Tether គឹជាក្រុមហ៊ុនគ្រីបតូដ៏ធំជាងគេមួយក្នុងលោក ដែលមានកាក់USDT កំពុងចែកចាយក្នុងទីផ្សារហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីជនល្មើសប្រើក្នុងការលាងលុយ នេះបើតាមការឲ្យដឹងពីអង្គការសហប្រជាជាតិ ។
តាមរបាយការណ៍កាលពីថ្ងៃចន្ធដោយភ្នាក់ងារប្រឆាំងថ្នាំញៀន និងបទល្មើសរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា USDT កំពុងក្លាយទៅជាបេះដូងរបស់ឧស្សាហ៍កម្មបោកប្រាស់ ដែលកំពុងមានកំណើនឡើងយ៉ាងខ្លាំងដែលរួមមានដូចជាការបោកប្រាស់តាមរយ:លួមលោម រួចបញ្ជាឲ្យវេរលុយដែលមានពាក្រជាភាសាអង់គ្លេសថា “pig butchering”។
ការវិវឌ្ឍរូបិយប័ណ្ណគ្រីបតូ គឺមួយក្នុងចំណោមបច្ចេកទេសផ្សេងទៀត ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងហើយក៏កំពុងបានប្រើដោយក្រុមឧក្រិដ្ធកម្ម នៅអាស៊ីអាគ្នេយ៍អស់រយ:ពេលជាច្រើនទសវត្សន៍ផងដែរ ដូចជាកាស៊ីណូ ទីផ្សារងងឹត ក្នុងគោលបំណងលាងលុយកខ្វក់ជាដើមដោយប្រើប្រាស់ USDT ជាមធ្យោបាយ។ គួរឲ្យដឹងផងដែរថាសព្វថ្ងៃកាក់ USDT មាន Marketcap ដល់ទៅ 95ពាន់លានដុល្លារ ហើយថ្មីៗនេះមានការចុះអន្តរាគមន៍ទាក់ទងនឹងការលាងលុយជាច្រើនករណីដោយជនល្មើសប្រើប្រាស់កាក់ USDT ក្នុងការលាងលុយមួយក្នុងចំណោមនោះ គឺនៅសិង្ហបុរីកាលពីខែសីហាកន្លងមកនេះមានការចាប់ជនល្មើសយកលុយ និងកាក់ USDT បានចំនួន737 លានដុល្លារ។
កាលពីវិច្ឆិកាកន្លងមកនេះ ដោយមានការចូលរួមពី OKX និង Tether បានបង្កក់កាក់ USDT ខុសច្បាប់បានចំនួន 225 លានដុល្លារ។
ក្នុងរបាយការណ៍នេះ ក៏មានការលើកឡើងពីប្រទេសកម្ពុជាផងដែរ ដោយបាននិយាយថាការលាងលុយគឺមានការធ្វើឡើងនៅរដ្ធ Shan មីយ៉ាន់ម៉ា និង ប្រទេសកម្ពុជាយើងដោយមានការលើកផ្ទាំងប៉ាណូទទួលដូរកាក់ USDT មកជាលុយដុល្លារ ដើម្បីយកមកប្រើប្រាស់ទៀតផង។ ការបង្កក់កាបូបដាក់កាក់ USDT មានការកើនឡើងដល់ទៅ 27% យោងតាមទិន្នន័យពី CCData។
ប្រភព: ft
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយចុច Like និង Follow Page NRP News ម្នាក់មួយផង។