សម្រាប់ Spot Bitcoin ETF Coinbase ត្រៀមខ្លួនរួចជាស្រេច

ដើមឆ្នាំ 2024 ដូចដែលបានដឹងនូវរឿងដែលគេកំពុងតាមដានអំពីគ្រីបតូគឺ Spot BTC ETF ។ ក្រុមហ៊ុន ដែលបានស្នើរបើក Spot BTC ETF ទាំងអស់ត្រូវតែមានដៃគូ ដើម្បីរក្សាកាក់ BTC អោយពួកគេបើសិនជាចង់បើក Spot BTC ETF ហើយដៃគូនោះត្រូវតែជាដៃគូរស្របច្បាប់ហើយ Coinbase ក៏ជាជម្រើសមួយក្នុងនោះដែរ ដែលផ្តល់សេវារក្សាកាក់គ្រីបតូ ជូនក្រុមហ៊ុនទាំងនោះព្រោះ Coinbase ចាត់ទុកថាជាក្រុមហ៊ុនមួយស្របច្បាប់ នៅសហរដ្ធអាមេរិកដែលមានលក់ភាគហ៊ុននៅ Nasdaq ឈ្មោះ Coin ទាំងផងដែរ។

អ្នកនាំពាក្យរបស់ Coinbase បានប្រាប់ Bloomberg ថា Coinbase បានត្រៀមខ្លួនរួចហើយ សម្រាប់ផ្តល់សេវាកម្មរក្សានឹងសេវាផ្តល់សន្ទនីយកាក់រួមទៅជាមួយការត្រៀម និងទទួលការប្រើប្រាស់ច្រើនៗទៀតផងដែរ ។ លោក Aaron Schnarch ប្រធានផ្នែករក្សាកាក់របស់ Coinbase ក៏ទើបតែបានប្តូរជំនួសដោយលោក Rick Schonberg ផងដែរ។

លោក Gabor Gurbacs នៅថ្ងៃនេះជាទីប្រឹក្សារបស់ VanEck បានចេញមតិទាក់ទងនឹង ETF ថាអ្នកវិនិយោគអាចនឹងខកចិត្តជាមួយតម្លៃរបស់កាក់ BTC នៅពេលដែល SEC អនុញ្ញាត្តិ Spot BTC ETF ព្រោះវាអាចនឹងមិនឡើងខ្លាំងដូចដែលពួកគេគិត ព្រោះលោកគិតថាអាចមានលុយប្រមាណតែ 100 លានដុល្លារប៉ុណ្ណោះហូរចូលទិញកាក់ BTC ព្រោះស្ថាប័នតម្រូវអោយមានកាក់ BTC ដើម្បីបើក BTC ETF បានតែលោកគិតថាវាអាចនឹងឡើង នាថ្ងៃអនាគតដោយលោកលើកយក Gold ETFs ជាឧទាហរណ៍។

សព្វថ្ងៃ Bitcoin មាន Marketcap 834 ពាន់លានដុល្លារ ដែលស្នើរនឹង Marketcap របស់មាសកាលពីឆ្នាំ 2004។
គម្រោង Orbit Chain ដែលជាគម្រោងផ្តល់សេវា ប្តូរកាក់ពី Blockchain មួយទៅ Blockchain មួយទៀត ឬហៅថា Cross-chain bridge បានទទួលការវាយប្រហារបាត់កាក់អស់ 81.5 លានដុល្លារ។

គម្រោង Meme Coin របស់ Cardano ឈ្មោះ SENK បានចេញមកធ្វើបច្ចុប្បន្នភាពអំពីហ្គេម Play to Earn របស់ខ្លួនឈ្មោះថា Snek Game ដែលជាហ្គេមពស់ ។ គួរឲ្យដឹងផងដែរថាក្នុងឆ្នាំ 2024 នេះយើងអាចនឹងឃើញគម្រោង Cardano មានការ Updateយ៉ាងច្រើនទាក់ទងនឹង Defi, NFT, និង Dapp ផ្សេងៗទៀត។
ប្រភព: bitcoin com, theBlock

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយចុច Like និង Follow Page NRP News ម្នាក់មួយផង។