កាក់ BTC តម្លៃ 130 លានដុល្លារ ធ្លាប់ចាប់បានពី Silk Road អាមេរិកយល់ព្រមតាមសំណើរលក់

រដ្ឋាភិបាលសហរដ្ធអាមេរិកបានរៀបចំលក់កាក់ BTC តម្លៃ 130 លានដុល្លារ ដែលចាប់បានពីវេបសាយ Silk Road នេះបើយោងទៅតាមឯកសារចុងក្រោយ។ ការយល់ព្រមឲ្យលក់នេះ គឺទទួលបានការអនុញ្ញាត្តិពីតុលាការក្រោយពេលមានការជម្រះលើកទីមួយនៅក្នុងខែសីហាឆ្នាំមុន រួចទើបតែមានការលក់នៅក្នុងខែធ្នូខែមុននេះ លើកាក់ដែលបង្កកបានពី Silk Road មានចំនួន 69,370 BTC កាលពីពេលកន្លងមក។

Silk Road គឺជាវេបសាយទីផ្សារងងឹតដែលអ្នកទិញត្រូវចាយជាកាក់ BTC ដើម្បីកុំឲ្យប៉ូលីសស្គាល់អត្តសញ្ញាណ។នៅក្នុងវេបសាយនេះ គឺមានលក់សេវាកម្មក៏ដូចជាផលិតកម្ម ដែលខុសច្បាប់យ៉ាងសំបូរបែប។ ក្រោយមកសហរដ្ធអាមេរិកក៏បានធ្វើការចាប់ម្ចាស់ និងបិទវេបសាយនេះហើយបានបង្គក់កាក់ BTC ក្នុងឆ្នាំ 2013។

សព្វថ្ងៃកាក់ដែលបានបង្កក់បានទាំងអស់គឺត្រូវបានរក្សាទុកជាមួយ FED ដែលរួមមានកាក់ BTC, BSV, និង BCH។ ប្រភព: watcher guru

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយចុច Like និង Follow Page NRP News ម្នាក់មួយផង។