ការប្រើប្រាស់កាក់ USDT ចិនចាប់ផ្តើមរឹតបន្ទឹង ព្រោះវាមធ្យោបាយក្នុងការ Trade forex
ការចេញមកគម្រាមរបស់ព្រះរាជអាជ្ញាកំពូលរបស់ប្រទេសចិនថា ការប្រើប្រាស់កាក់ USDT ដើម្បីជាមធ្យោបាយក្នុងការជួញដូររូបិយប័ណ្ណរវាងក្នុងនឹងក្រៅប្រទេស គឺជាអំពើខុសច្បាប់។ សេចក្តីថ្លែងការណ៍រួមមួយ រវាងទីភ្នាក់ងារបានចេញជាមួយរដ្ឋបាលរដ្ឋនៃការប្តូររូបិយប័ណ្ណបរទេស (SAFE) កាលពីថ្ងៃទី១៧ ខែធ្នូ ដោយជំរុញឱ្យមន្ត្រីក្នុងតំបន់អនុវត្តវិធានការតឹងរ៉ឹងប្រឆាំងនឹងការប្រើប្រាស់ USDT ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសឆ្លងព្រំដែន។
ក្នុងសេចក្តីថ្លៃងការណ៏នោះ បានបញ្ចាក់ច្បាស់ថាពួកគេនឹងផ្ដន្ទាទោស ទៅលើគ្រប់សកម្មភាពនៃការជួញដូររូបិយប័ណ្ណក្រៅប្រទេស ។ ហើយរាល់សកម្មភាពដែលពាក់ព័ន្ធនឹងការជួញដូរលុយ Yuan ដោយប្រើប្រាស់គ្រីបតូគឺជារឿងខុសច្បាប់រួមទាំងអ្នក ដែលផ្តល់សេវាដោះដូរលុយ និងជំនួយបច្ចេកទេសផងដែរ។ អាជ្ញាធរចិនធ្លាប់បានផ្តន្ទាទោសដល់បុគ្គលមួយរូបឈ្មោះ Zhao Dong ដែលជាស្ថាបនិកក្រុមហ៊ុន RenrenBit ដែលផ្តល់សេវាដោះដូរកាក់គ្រីបតូដោយត្រូវជាប់ទោសចំនួន ៧ឆ្នាំ និងពិន័យជាទឹកប្រាក់ $322,000 ។ លោក Zhao Dong បានទិញកាក់ USDT ពី Arab ហើយយកមកលក់បន្តនៅប្រទេសចិន។
ថ្ងៃនេះ OKX បានប្រកាសពីដំណឹងដកគូរកាក់ប្រភេទ Privacy ដែលរួមមាន Monero, Zcash(ZEC), Dash, និង Horizon(ZEN)។ ដោយ OKX នឹងធ្វើការដក់គូរកាក់ដល់ទាំងនោះដល់ទៅ 11 នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
ហេតុផលនៃការដកគឺគម្រោងកាក់ទាំងនោះ មិនបានបំពេញតាមគោលការណ៏របស់ OKX និងដោយសារតែការផ្តល់មតិរិះគន់ពីអ្នកវិនិយោគ។ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៤ OKX នឹងបិទមិនអោយដកកាក់ទាំងនោះដូច្នេះអ្នក ដែលមានកាក់ទាំងនេះចាំបាច់ត្រូវតែដកអោយបានមុន។ ប្រភព: Cointelegraph
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយចុច Like និង Follow Page NRP News ម្នាក់មួយផង។