ខណៈឌីជីថលូបនីយកម្មកំពុងវិវត្តកាន់តែខ្លាំង ផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតនឹងកាន់តែកើនឡើង។
ជាក់ស្ដែង អត្តសញ្ញាណអនឡាញ (online credentials) ចំនួន ២៤ ពាន់លានផ្សេងៗគ្នា ដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ត្រូវបានលួចតាំងពីឆ្នាំ ២០១៦ ដែលនេះបានធ្វើឱ្យការខាតបង់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតកើនពី ៨,៤៤ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២ មក ១១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣។ គេរំពឹងថា ការខាតបង់នេះ នឹងកើនដល់ ១៤,៥៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤ ហើយបន្ដកើនដល់ ២៣,៨២ ទ្រីលានដុល្លារក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ – Statista via World Economic Forum