ព្រះរាជបន្តូលព្រះមហាក្សត្រ ផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាឱ្យបន្តខិតខំប្រឹង ប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះជំនាញ។

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥និងអន្តរជាតិលើកទី៤១ បានសព្វព្រះ រាជហឫទ័យផ្ញើ ព្រះរាជសារចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មាន​ពិការភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដោយភ្ជាប់នូវការ សួរសុខ​ទុក្ខ​ប្រកប​ដោយ​ក្តី​នឹក​រលឹក និង​ស្រឡាញ់​ជាទីបំផុត ជូនបងប្អូន កូនក្មួយ ជនមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូម​មាន​សុខ​ភាពល្អ សុភមង្គល និងជោគជ័យ គ្រប់កិច្ចការ។ ព្រះអង្គបានបង្ហាញនូវសេចក្តីរំភើបរីករាយ ហើយសូមគាំទ្រលើប្រធាន … Read More

សម្តេចតេជោ មានប្រសាសន៍ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧ មករាទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។

នៅក្នុងសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ«នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។ តាមរយៈឆាណែលតេលេក្រាម និងបណ្តាញសង្គមហ្វេសបុក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា … Read More

យុទ្ធនាការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅខេត្តកំពង់ចាម ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី៤ប្រទេស។

ភ្នំពេញ៖  មកពីប្រទេសអូស្រ្តាលី ជប៉ុន កូរ៉េ និងក្រុងតៃប៉ិ ប្រទេសចិន ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ចំនួនប្រមាណ២០០នាក់ គ្រោងចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជាង ៥ពាន់នាក់ នៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងន័យសប្បុរសធម៌ និងលើកកម្ពស់សុខុមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋដោយស្មើភាពគ្នា និងមិនមានការរើសអើង។ ក្រោមកិច្ចសហការ រវាងសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា និង Rotary នៅក្នុងវេទិកាសប្បុរសធម៌ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា នេះ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយស សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា … Read More

សម្តេចធីបតី ហ៊ុន ម៉ាណែត ប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា។

កោះកុង ៖ សម្តេចធីបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា ព្រមទាំងបញ្ឍប់សកម្មភាពក្រុមហ៊ុនដែលផលិតអគ្គិសនីដោយធ្យូងថ្ម មុនកិច្ចសន្យា។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា”ខ្ញុំសូមប្រកាស ដើម្បីកុំឱ្យអ្នកមានគម្រោងមកស្នើសុំ វិនិយោគលើការបង្កើតរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មពីបរទេស ចៀសវាងអស់លុយសំបុត្រយប្តហោះ” ។ សម្តេចធិបតីបញ្ជាក់ថា “សំរាប់គម្រោងដែលមានស្រាប់នៅកម្ពុជា សូមបញ្ឍប់សកម្មភាពមុនកិច្ចសន្យា “។ សម្តេចធិបតីក៏បានបញ្ជាក់ថា”ការប្រើធ្យូងថ្ម … Read More

សម្តេចធិវតី នាយករដ្ឋមន្រ្តីប្រកាសថា សុខចិត្តឲ្យគេចោទថាជនផ្តាច់ការវាប្រសើរជាងគេចោទថា អសមត្ថភាពថែរក្សាសន្តិភាពមិនបាន

កោះកុង ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឆ្លើយតបទៅកាន់ជនមួយចំនួន ដែលជាបក្សពួក​ដែលកំពុងរត់ចោលស្រុកនោះ បានលើកឡើងថា សម្តេចសុខចិត្តទទួលយកពាក្យគេ ចោទប្រកាន់ថាជាជនផ្តាច់ការ ពេលដែលសម្តេចប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីប្តូរ​ពាក្យមិនឲ្យប្រជាពលរដ្ឋចោទប្រកាន់ រដ្ឋាភិបាលអសមត្ថភាព ដោយមិនអាចថែរក្សា​នូវ​សុខសន្តិភាពបាននោះ ។ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង ​និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីការពារនូវសុខសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់ … Read More

ចាប់ផ្ដើមប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល លើគ្រឹះស្ថានអប់រំរដ្ឋចំនួន ៣ មានស៊ីវិល នគរបាល និងយោធា។

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និង សាកលវិទ្យាល័យ​ការពារជាតិ ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគ​យល់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់អ៊ីនធឺណិត ។ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ នៃ​ការ​យោគយល់​ស្តីពីកិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បណ្ឌិត្យ​សភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ … Read More

ក្រសួងមហាផ្ទៃ៖ ណែនាំអភិបាលរាជធានីខេត្ត ឲ្យអនុវត្តការងារមួយចំនួន ដើម្បីជួយសម្រួលដល់ពលរដ្ឋក្នុងការចុះបញ្ជីដីធ្លី។

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសស្នើដល់ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្នុងន័យដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លី អនុវត្តការងារមួយចំនួនដូចខាងក្រោម៖   – ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំ និងដាក់ចេញដីកា ស្តីពីការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ។ – ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ -ជាមួយគ្នានេះ រដ្ឋបាលរាជធានី … Read More

សម្តេចធិបតី ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ខេត្តកោះកុង ក្នុងប្រសាសន៍សំខាន់ៗ។

កោះកុង ៖ នាព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ លើជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២កាត់ស្ទឹងទាំង២ បង្កើតជា អាងស្តុក ទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០ មេហ្គាវ៉ាត់ ។ … Read More

ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រឆ្នាំ២០២៣ កម្ពុជាទទួលបាននៅប្រទេសអូទ្រីស។

ភ្នំពេញ៖  នៅប្រទេសកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ពានរង្វាន់នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិត នៅក្នុងឧស្សាហកម្ម»។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកនេះ បានលើកឡើងថាថា ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា ខណៈវិស័យនេះមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង … Read More